សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 4, 2014

ទីលាន​ប្រជាធិបតេយ្យស្ងប់ស្ងាត់និង​ត្រូវបាន​រឹតបន្តឹង​សន្តិសុខ​នៅ​រសៀល​នេះ​

សមត្ថកិច្ចយាមកាម និង​បិទផ្លូវ​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ 
(រូបថត ញឹម សុខន)

នៅ​រសៀល​នេះ ទីលាន​ប្រជាធិបតេយ្យ មាន​សភាព​ស្ងប់ស្ងាត់ និង​ផ្លូវ​មួយចំនួន​នៅជុំវិញ​នោះ មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​​​ឆ្លងកាត់ទេ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​បំបែក​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​នេះ​។
​សេចក្តីរាយការណ៍​ពី​ទីលាន​ប្រជាធិបតេយ្យ ឲ្យដឹងថា នៅពេលនេះ កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ រាប់រយ​នាក់ ត្រូវបាន​ដាក់​ពង្រាយ​តាម​ផ្លូវ​មួយ​ចំនួន​​ជុំវិញ​​ទីលាន​​ប្រជា​ធិប​តេយ្យ ដោយ​មិន​អនុញ្ញាត​​ឲ្យ​ជន​ស៊ីវិល ឬ​អ្នកដំណើរ​ឆ្លងកាត់​ឡើយ​។
ចំណែក​ក្រុម​បាតុករ បាន​បំបែក​គ្នា ហើយ​ត្រឡប់​ទៅកាន់​លំនៅដ្ឋាន​របស់​ពួក​គេ​វិញ​មួយចំនួន​ហើយ​។ ចំណែកមួយចំនួន​ទៀត នៅប្រមូលផ្តុំគ្នា​ជាក្រុម​ៗ។
បន្ទាប់​ពី​ការ​បំបែក​បាតុករ​ពី​ទីលាន​ប្រជាធិបតេយ្យ ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​ម​ចម្រុះរាជ​ធានី​ភ្នំពេញ​ គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ដល់​បាតុករ និង​ប្រជា​ពលរដ្ឋ​​ទាំងអស់ រក្សា​ភាព​ស្ងៀមស្ងាត់​មួយ​រយៈពេល ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ជៀសវាង​ការប្រឈមមុខ​ដោយ​អំពើ​​​ហិង្សា​ណាមួយ​ជាយ​ថាហេតុ​៕

No comments:

Post a Comment

yes