សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, January 7, 2014

លោក​​សម រង្ស៊ី​​៖​«​​ធនា​គារ​​​ជាតិ​​​កំពុង​​​ប្រឈម​​​នឹង​​​កង្វះ​​​ថវិកា​»

 លោក សម រង្ស៊ី ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន 
ព្រឹកថ្ងៃទី០៧ មករា ២០១៤

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ធនា​គារ​ជាតិ​នៃ​កម្ពុជា​កំពុង​ប្រឈម​នឹង​កង្វះ​ថវិកា​សម្រាប់​ចាត់ចែង​ការចំណាយ​របស់​រដ្ឋ។ អតីតរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​រូបនេះ បាន​អះអាងថា ការ​ប្រឈម​គឺ​បណ្ដាលមកពី​ស្ថានភាព​នៃ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

នៅក្នុង​សន្និសីទកាសែត​រយៈពេល​ជិត១ម៉ោង​នៅ​ស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​នៅថ្ងៃនេះ លោក សម រង្ស៊ី បាន​លើកឡើងថា៖«ការខ្វះខាត​ថវិកា កើតឡើង​ដោយសារ​ស្ថានភាព​នយោបាយ។ ដូច្នេះហើយ គណបក្សកាន់អំណាច​ព្យាយាម​ធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បី​ទាក់ទាញ​ឲ្យ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រដ្ឋសភា»។
ការព្រម​ចូល​សភា​នេះ ត្រូវ​គណបក្សប្រឆាំង​អះអាងថា​នឹងធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​ស្របច្បាប់៕

No comments:

Post a Comment

yes