តំណាងអ្នកភូមិបឹងកក់ លោកស្រី ទេព វន្នី ស្រែកទាមទារឲ្យតុលា
ការដោះលែងលោកស្រី យ៉ោម បុប្ផា នៅថ្ងៃ៥ មិថុនា ឆ្នាំ២០១៣
ប្រភពអ្នកភូមិបឹងកក់ ឲ្យដឹងនៅថ្ងៃទី៦ មករា ថា សកម្មជនតវ៉ាទាមទារការរឹបអូសដីនៅតំបន់បឹងកក់ ៥នាក់ ត្រូវបានគេចាប់ខ្លួនដោយមិនដឹងមូលហេតុ។
ប្រភពអ្នកភូមិបឹងកក់ ឲ្យដឹងថា អ្នកទាំង ៥នាក់នោះមានឈ្មោះ ទេព វនី្ន យ៉ោម បុប្ផា សុង ស្រីលាភ ផាន់ ឈុនវ៉េត និង បូ ឆវី។
ប្រភពដដែលឲ្យដឹងថា អ្នកទាំង ៥នាក់ បានធ្វើដំណើរទៅស្ថានទូតបារាំង ដើម្បីដាក់ញត្តិទាមទារឲ្យតុលាការដោះលែងក្រុមកម្មករដែលប៉ូលិសចាប់ខ្លួនកន្លងទៅ។ ក៏ប៉ុន្តែនៅពេលអ្នកទាំង៥ ដើរតាមផ្លូវ ស្រាប់តែមានឡានឈ្នួលប្រភេទ ១២កៅអី ចតចាំនៅកណ្ដាលផ្លូវ រួចក៏មានមនុស្សចាប់បង្ខំរុញអ្នកទាំង ៥ ចូលឡានតែម្ដង ដោយមិនដឹងថាចាប់យកទៅឃុំនៅទីណា ហើយមិនដឹងថា ប៉ូលិស ឬសមត្ថកិច្ចណាចាប់ខ្លួនឡើយ។
No comments:
Post a Comment
yes