សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 6, 2014

គេហទំព័រChange.orgចាប់ផ្តើមប្រមូលញត្តិទាមទារឲ្យលោកហ៊ុនសែនទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម​


គេហទំព័រChange.org ចាប់ផ្តើមបើកឲ្យមានការចុះឈ្មោះនៅលើញត្តិដើម្បីដាក់ទៅ អង្គការ សហ ប្រជាជាតិ ទាមទារឲ្យលោក នាយករដ្ឋ មន្រ្តី ហ៊ុន សែន ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម ដែលត្រូវ បានប្រព្រឹត្ត ប្រឆាំងនឹងប្រជាជន។
ប្រជាពលរដ្ឋទាំងខ្មែរ និងបរទេស បានចុះឈ្មោះ និងបានសរសេរបញ្ចេញជាគំនិត ដោយរិះគន់ ការ ដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងការប្រើប្រាស់ហិង្សាទៅលើកម្មករនៅផ្លូវវ៉េងស្រេង និងបាតុករនៅទីលានប្រជាធិបតេយ្យ។
កាលពីថ្ងៃសុក្រ ទី០៣ខែមករា ការផ្ទុះហិង្សាមួយ បានកើតឡើងនៅលើផ្លូវវ៉េងស្រេង បណ្តាលឲ្យ កម្មករយ៉ាងតិច៥នាក់ បានស្លាប់ និង រាប់សិបនាក់ទៀតរងរបួស។ មួយថ្ងៃបន្ទាប់នេះ សមត្ថកិច្ច បានចុះទៅបង្រ្កាប និងបណ្តេញបាតុករនៅទីលានប្រជាធិបតេយ្យ ដោយ ប្រកាសថា មិនឲ្យមាន ការតវ៉ានៅទីនោះទៀតទេ រហូតដល់មានស្ថានការណ៍ ប្រសើរឡើងវិញ។

ចំណែកនៅព្រឹកថ្ងៃចន្ទនេះ សមត្ថកិច្ច បានចាប់ខ្លួនប្រជាសហគមន៍បឹងកក់ ចំនួន៥នាក់ ខណៈពួក គេ ព្យាយាម ស្វែង រក អន្តរាគមន៍ ពីស្ថានទូតបារាំង ករណីការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស នៅ ពេលកម្មករ ផ្ទុះបាតុកម្មនៅលើផ្លូវជាតិលេខ៤ ខាងមុខតំបន់ សេដ្ឋ កិច្ច ពិសេសភ្នំពេញ កាលពីថ្ងៃទី០២ខែមករា៕

No comments:

Post a Comment

yes