ការប៉ះទង្គិចគ្នានៅផ្លូវវេងស្រេង ដែលបណ្ដាលឲ្យមានមនុស្ស
ស្លាប់នឹងរបួស(រូបភាពដោយ តាត ឧត្ដម)
សហរដ្ឋអាមេរិកថ្កោលទោសចំពោះ ការប្រើអំពើហិង្សាដោះស្រាយបញ្ហានៅកម្ពុជា គឺនៅពេលដែលកម្មករ និងសមត្ថកិច្ចប៉ះទង្គិចគ្នា នាំឲ្យកម្មកររោងចក្រនៅផ្លូវវ៉េងស្រេង យ៉ាងហោចណាស់៤នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស។
អ្នកនាំពាក្យក្រសួងការបរទេសហរដ្ឋអាមេរិកលោកស្រី Marie Harf ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រម្សិលមិញថា សហរដ្ឋអាមរិកសំដែងការសោកស្តាយ និងថ្កោលទោស ចំពោះហិង្សាដែលបណ្តាលឲ្យកម្មករ ប្រជាពលរដ្ឋស្លាប់ និងរបួសនេះ។ លោកស្រីក៏បាន អំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវចរចាគ្នាដោយសន្តិវិធីដើម្បីដោះស្រាយបញ្ហា។ នេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP។
ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកម្មករ និងសមត្ថកិច្ចនៅផ្លូវវេងស្រេង គឺកម្មករបាន ប្រើដុំថ្មដំបង ចំណែកសមត្ថកិច្ចប្រើដំបង និងបាញ់រះលើកម្មករបាន កាលពីថ្ងៃទី២ និងទី៣ បានបណ្តាលឲ្យកម្មករយ៉ាងហោចណាស់៤នាក់ស្លាប់ និងប្រមាណ៤០នាក់ផ្សេងទៀតរងរបួស។
សហរដ្ឋអាមេរិកក៏ជំរុញឲ្យភាគីពាក់ព័ន្ធចរចាបញ្ចប់បញ្ហា គឺគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ចំណែករដ្ឋាភិបាលត្រូវចរចាជាមួយសហជីពកម្មករដោយសន្តិភាព។ លោក Marie Harf ក៏បានបញ្ជាក់ដែរថា មន្ត្រីការទូតអាមេរិកនៅតែបន្តពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ថៅកែរោងចក្រ និងកម្មករដើម្បីបញ្ចប់បញ្ហាទាំងនេះ៕
No comments:
Post a Comment
yes