
លោក ស៊ូយ៉ា ប្រាសាទស៊ូប៊ែរឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិ មនុស្សនៅកម្ពុជា (អ.ស.ប) បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅម៉ោង ១៩ និង៤០នាទី យប់ ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៤ ពោលគឺក្រោយលោក ង្វៀន តាន់យ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
តាមគម្រោងការ លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ប្រចាំកម្ពុជា នឹងបំពេញទស្សនកិច្ច មកកាន់ប្រទេសកម្ពុជា រយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ ដើម្បីពិនិត្យ និងវាយតម្លៃនូវសា្ថនការណ៍ហិង្សា នៃការប៉ះទង្គិចគ្នារវាងកងសមត្ថកិច្ច និងក្រុមកម្មករ កាលពីសប្តាហ៍មុន។
សេចក្តីប្រកាសព័ត៌មាន របស់អង្គការសហប្រជាជាតិ បង្ហាញថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លើកនេះ លោក ស៊ូប៊ែឌី មានគម្រោងជួបលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មន្ត្រីរដ្ឋាភិបាលកម្ពុជា សកម្មជនសិទិ្ធមនុស្ស មេដឹកនាំសហគមន៍ និងមន្ត្រីប្រទេសផ្តល់ជំនួយ ជាដើម។
នៅថ្ងៃទី១២ ខែមករានេះ លោក ង្វៀន តាន់យ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៤និង១៥នាទីរសៀល តែលោកស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី អ្នករាយការណ៍ពិសេស អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក៏បានធ្វើដំណើរមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែរតែនៅម៉ោង ១៩ និង៤០នាទីយប់ គឺក្នុងថ្ងៃតែមួយ៕
No comments:
Post a Comment
yes