សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 3, 2014

FTUWKCថ្កោល​ទោស​កងកម្លាំងប្រដាប់អាវុធ​ដែល​បង្ក្រាប​លើ​សហជីព​និង​កម្មករ​​

កម្មករមួយចំនួនត្រូវបានចាប់ខ្លួនបន្ទាប់ពីផ្ទុះហិង្សាជាមួយសមត្ថកិច្ច
នៅតាមបណ្តោយផ្លូវវេងសេ្រង (រូបថតដោយ តាម​ ឧត្តម)

សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ថ្កោល​ទោស​ចំពោះ​ការបង្ក្រាប​របស់​​កម្លាំង​សមត្ថកិច្ច ទៅលើ​សហជីព និង​កម្មករ ដែល​តវ៉ា​ទាមទារ​ប្រាក់​​ឈ្នួល​អប្បរ​មា​ក្នុង​កម្រិត​សមរម្យ ១៦០​ដុល្លារ នៅ​មុខ​​រោង​ចក្រ​យ៉ាក​ជីន និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​នេះ​។​
ការ​ថ្កោលទោស​នេះ ធ្វើឡើង​បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​បាន​ប្រើ​ហិង្សា​បង្ក្រាប​កម្មករ​​នៅក្នុង​ខណ្ឌ​២​ផ្សេងគ្នា នៅ​រាជធានី​ភ្នំពេញ ចំនួន​២​ថ្ងៃ​ជាប់​គ្នា ក្នុង​នោះ រួមមាន កម្លាំង​ទ័ព​ឆត្រយោង​៩១១ បាន​វាយ​បង្ក្រាប​កម្មករ​នៅ​មុខ​រោងចក្រ​យ៉ាក់​ជីន ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ និង​​កងកម្លាំង​សមត្ថកិច្ច​បាប​ប្រើ​អាវុធ​បាញ់​បង្ក្រាប​កម្មករ​នៅ​រោងចក្រ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​ដងផ្លូវ​វ៉េងស្រេង ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ស្រុក​នេះ​។
​សេចក្តីថ្លែងការណ៍​របស់​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ បានឲ្យដឹងថា សហជីព​ថ្កោលទោស​យ៉ាង​ដាច់​អហង្កា​​ចំពោះ​ចំណាត់​ការបង្ក្រាប​របស់​កងកម្លាំងប្រដាប់អាវុធ ទៅ​លើ​ថ្នាក់ដឹកនាំ​សហជីព និង​កម្មករ​ស្លូតត្រង់​គ្មាន​អាវុធ​នៅក្នុង​ដៃ ដែល​​បណ្តាល​​ឲ្យ​មាន​​អ្នកស្លាប់ និង​របួស​ជាច្រើន​នាក់​នេះ​។
សេចក្តីថ្លែងការណ៍​ដដែល បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បញ្ឈប់​ជា​បន្ទាន់​នូវ​ការប្រើប្រាស់​អំពើ​​ហិង្សា​​ដែល​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ហូរឈាម​តទៅទៀត​។
​សេចក្តីថ្លែងការណ៍​របស់​សហ​ជីព​សេរី​កម្ម​ករនៃ​ព្រះរាជាណាចក្រ​​កម្ពុជា ​បន្ត​ថា អាជ្ញាធរ​​ត្រូវ​​ទទួលខុសត្រូវ​ទាំងស្រុង លើ​ការប្រើ​ហិង្សា​បង្ក្រាប​ទៅ​លើ​កម្មករ​នេះ​៕

No comments:

Post a Comment

yes