សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, February 23, 2014

អ្នកគាំទ្រ​បក្ស​កាន់​អំណាច​ជំរុញ​ឲ្យ​រដ្ឋាភិបា​លនាំខ្លួន​អ្នក​បាញ់សម្លាប់​កម្មករ​មក​ផ្តន្ទាទោស​​

លោក សួស សំអុល អនុប្រធាន​ភូមិ​សំបួរ និងជាអ្នកគាំ
ទ្រគណបក្សប្រជាជនកម្ពុជា (រូបថត៖ ញឹម សុខន)

អ្នកគាំទ្រ​បក្ស​កាន់​អំណាច​ម្នាក់ នៅ​ខេត្ត​កំពង់ស្ពឺ អំពាវនាវ​នៅ​ថ្ងៃ​អាទិត្យ​នេះ ឲ្យ​រដ្ឋាភិបាល​ចាប់ខ្លួន ជនដៃដល់​បាញ់​សម្លាប់​កម្មករ នៅ​ផ្លូវ៉េង​ស្រេង រាជធានី​ភ្នំពេញ មក​ផ្តន្ទាទោស ដើម្បី​បំបាត់​និទណ្ឌភាព​នៅ​កម្ពុជា។​
អនុប្រធាន​ភូមិ​សំបួរ ឃុំ​រលាំងគ្រើល ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ លោក សួស សំអុល អាយុ​៥២​ឆ្នាំ ឲ្យ​អ្នកសារព័ត៌មាន​ដឹង ក្នុង​ពិធី​ជួបជុំ​ជនរងគ្រោះ  នៅ​តំបន់​បឹងកក់ នា​ថ្ងៃ​អាទិត្យ​ទី​២៣​ខែ​កុម្ភៈ​នេះ​ថា លោក​ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប មិន​គាំទ្រ​ឲ្យ​ជនដៃដល់​បាញ់​សម្លាប់​ម​នុស្ស បន្ត​រស់នៅ​ក្រៅច្បាប់ ដូច​ករណី​បាញ់​បង្ក្រាប​បណ្ដាលឲ្យ​ស្លាប់ និង​របួស​រាប់សិប​នាក់ នៅ​ផ្លូវវ៉េង​ស្រេង​ទេ​។​
យ៉ាងណាក៏ដោយ លោក សួស សំអុល ក៏​មាន​កូនប្រុស​ម្នាក់​ឈ្មោះ គឹម ផល​លាភ បាន​ស្លាប់ ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​នោះដែរ​។ លោក ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានកា​រ​នេះ ឲ្យមាន​ប្រសិទ្ធភាព ចាប់​ជនដៃដល់​និង​អ្នកពាក់ព័ន្ធ​យក​មក​ផ្តន្ទាទោស ដើម្បី​ទប់ស្កាត់ វប្បធម៌​សម្លាប់​មនុស្ស​ក្រៅច្បាប់ និង​ផ្តល់​យុត្តិធម៌​ដល់​អ្នករងគ្រោះ​។​
​ក្រោយ​ព្រឹត្តិការណ៍​ប៉ះទង្គិច សមត្ថកិច្ច​មួយចំនួន​ត្រូវបាន​អះអាង​ថា បាន​រងរបួស​ដោយ​ដុំថ្ម កម្មករ​យ៉ាង​តិច​៥​នាក់​ស្លាប់ ជាង​៤០​នាក់​ទៀត​រងរបួស ២១​នាក់​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ដោយសារ​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​ក្នុង​មួយខែ​។​

​ក្រោយ​ផ្ទុះ​ហិង្សា រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ថ្មី​មួយ ដឹកនាំ​ដោយ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង ដើម្បី​សិក្សា​ពី​ការខូចខាត​ទ្រព្យសម្បត្តិ​ឯកជន និង​ការផ្ទុះ​ហិង្សា​នៅ​លើ​ផ្លូវវ៉េង​ស្រេង​នេះ ។​
​ប៉ុន្តែ​មក​ដល់ពេលនេះ ក្រសួង​មួយ​នេះ មិន​ទាន់​ប្រកាស​ឲ្យដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់ នឹង​ត្រូវ​នាំខ្លួន​ឡើង​តុលាការ ប្រឈម​មុខ​ច្បាប់ ហើយ​ស្ថាប័ន​ណាខ្លះ​ទទួលខុសត្រូវ​ករណី​បាញ់សម្លាប់​កម្មករ​នេះ​ទេ បើទោះបីជា​មាន​ការ​ថ្កោលទោស​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ក៏ដោយ​៕

No comments:

Post a Comment

yes