សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 4, 2014

មេធាវី​លោកវ​ន់ពៅស្នើ​តុលាការឲ្យមាន​ដើម​បណ្តឹងរដ្ឋប្បវេណីចូល​បំភ្លឺ​តទល់​ជាមួយ​កូនក្តី​ខ្លួន​​

មេធាវី​ការពារ​សិទ្ធិ លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ស្នើសុំ​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ដើម​បណ្តឹងរដ្ឋប្បវេណី ឆ្លើយបំភ្លឺ​តទល់​ជាមួយ​លោក វ​ន់ ពៅ ដើម្បី​បញ្ចប់​ពិរុទ្ធភាព​កូនក្តី​ខ្លួន​។​
​ពាក្យ​ស្នើ​សុំឲ្យ​បំពេញ​កិច្ច ចុះ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៤ ចុះហត្ថលេខា​ដោយ​មេធាវី​ប្រចាំ​សហភាព​ការងារ​កម្ពុជា (CLC) លោក គីម សុជាតិ ផ្ញើ​ជូន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ស្នើ​កោះហៅ ឈ្មោះ JAE JUNG KIM នាយក​ក្រុមហ៊ុន យ៉ាក ជីន (​ខេ​ម​បូឌា​) អ៊ី​ន ឈ្មោះ ម៉ាន់ ជី​ហេង ឈ្មោះ រស់ វិចិត្រ និង​ អ៊ុង រតនា ដើម​បណ្តឹងរដ្ឋប្បវេណី ឆ្លើយបំភ្លឺ​តទល់​ជា​មួយ​ជាមួយ ជន​ត្រូវ​ចោទ លោក វ​ន់ ពៅ ដើម្បី​បញ្ជាក់​ថា តើ​នៅ​ថ្ងៃកើតហេតុ​ថ្ងៃទី​២ ខែ​មករា ក្រុមហ៊ុន ឬ​ជន​រងគ្រោះ​ទាំង​៣​នាក់ មាន​រងគ្រោះ ឬ​ខូចខាត​អ្វីខ្លះ​? តើ​ការ​រងគ្រោះ ឬ​ការខូចខាត​នោះ ដោយសារ​អ្នក​ណា​? ដោយសារ​លោក វ​ន់ ពៅ ប្រើ​ហិង្សា​លើ ឬ​យ៉ាងណា​?
លោក គីម សុជាតិ ឲ្យដឹងថា ការស្នើ​សុំ​នោះ ធ្វើឡើង​ដោយសារ​ការ​ពិនិត្យ​មើល​ចម្លើយ​របស់​ដើម​បណ្តឹងរដ្ឋប្បវេណី​ទាំងអស់ គ្មាន​ចម្លើយ​ណាមួយ ដែល​បាន​បញ្ជាក់ថា ជន​ត្រូវ​ចោទ លោក វ​ន់ ពៅ បាន​ប្រព្រឹត្ត​ហិង្សា ឬ​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​នោះ​ទេ ហើយ​ចម្លើយ​នោះ ក៏​ស៊ីសង្វាក់​ជាមួយនឹង​ចម្លើយ​ជន​ត្រូវ​ចោទ ដែល​បង្ហាញ​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​របស់​តុលាការ​។
​លោក​មេធាវី គីម សុជាតិ ឲ្យដឹង​ដែរថា នាយក​ក្រុមហ៊ុន យ៉ាក ជីន (​ខេ​ម​បូឌា​) អ៊ី​ន បាន​សម្រេច​ដក​បណ្តឹង​រដ្ឋប្បវេណី លើ​លោក វ​ន់ ពៅ កាលពី​សប្តាហ៍​មុន បន្ទាប់ពី​ត្រូវ​បាន​អ្នក​បញ្ជា​ទិញ​របស់​ខ្លួន ដាក់​សម្ពាធ​។​

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី សែម សក្តិ​កូឡា ដែល​កាន់​សំណុំរឿង​នេះ បដិសេធ​អត្ថាធិប្បាយ ដោយ​ថា ជាប់រវល់​។​
​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​តាមដាន​ករណីនេះ យល់ថា ការចូល​បំភ្លឺ​តទល់​រវាង​ភាគី​ដើមបណ្តឹង និង​ជន​ត្រូវ​ចោទ ជា​សិទ្ធិ​មូលដ្ឋាន​របស់​ជន​ត្រូវ​ចោទ ដែល​ត្រូវ​ទទួលបាន​តាម​ច្បាប់ ក្នុង​លក្ខខណ្ឌ​ដែល​អាច​ផ្តល់​ផលប្រយោជន៍​ដល់​ខ្លួន​។ លោក​ថា ករណីនេះ បើ​តុលាការមិន​អនុញ្ញាត គឺ​នាំឲ្យ​ដំណើរការ​ស្វែងរក​យុត្តិធម៌ មាន​ភាពខ្វះ​ចន្លោះ​។
​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​កម្មករ កាលពី​ថ្ងៃ​ទី​២ ខែ​មករា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ខាង​មុខ​រោងចក្រ​យ៉ាក​ជី​ង មនុស្ស​១០​នាក់ ក្នុងនោះ មាន​លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន  ដោយ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។  ចំណែក​ថ្ងៃទី​៣ ខែ​មករា ការប៉ះទង្គិច​ដូចគ្នា នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា បាន​បណ្តាលឲ្យ​កម្មករ​៥​នាក់​ស្លាប់ ១៣​នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន​ទៅ​ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ម​៣ ក្នុង​ខេត្ត​កំពង់ចាម​។ ក្រោយ​ពី​សាលាដំបូង បាន​បដិសេធ​សំណើ​សុំ​កូនក្តី ឲ្យនៅ​ក្រៅ​ឃុំ ក្រុម​មេធាវី​ការពារ​ក្តី ជន​ទាំង​២៣​នេះ ធ្លាប់​ឲ្យដឹង​ថា សាលាឧទ្ធរណ៍ អាច​នឹង​បើក​សវនាកា​រលើ​សំណុំរឿង​សុំ​ក្រៅ​ឃុំ នៅ​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ ខាងមុខនេះ​៕

No comments:

Post a Comment

yes