រថយន្តកូរ៉េ ចំណុះ ៣តោនកន្លះ ដឹកកម្មករចំនួន ៩៧នាក់ ពីខេត្តស្វាយរៀង ទៅធ្វើការរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស នៅក្រុងបាវិត ខេត្តស្វាយរៀង បានបែកកង់ក្រឡាប់ បណ្ដាលឲ្យកម្មករចំនួន ៨៦នាក់រងធ្ងន់ និងរបួសស្រាល។
អ្នករបួសទាំងនោះរួមមាន អ្នករងរបួសធ្ងន់ចំនួន ៨នាក់ មានអ្នករបួសបាក់ដៃចំនួន ៣នាក់។ ហេតុការណ៍នេះ កើតឡើងនៅវេលាប្រមាណម៉ោងជិត ៧ព្រឹក ថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០១៤ តាមផ្លូវជាតិលេខ១ ស្ថិតនៅភូមិឃោសាង សង្កាត់ស្វាយតឿ នៃក្រុងស្វាយរៀង។
អធិការក្រុងស្វាយរៀង លោក ងិន សុផល មានប្រសាសន៍បញ្ជាក់ថា រថយន្តដឹកកម្មករបានបែកកង់ខាងស្ដាំខណៈធ្វើដំណើរ ហើយបានរ៉េចង្កូតក្រឡាប់ផ្ងារជើង បោកនឹងចិញ្ចើមផ្លូវខាងស្ដាំ បណ្ដាលឲ្យកម្មករនៅលើរថយន្តនោះរងរបួសតែម្ដង។
បច្ចុប្បន្ន កម្មករដែលរងរបួសធ្ងន់ និងស្រាលទាំង ៨៦នាក់ ត្រូវបានអាជ្ញាធរនៅក្រុងស្វាយរៀង និងសាច់ញាតិរបស់កម្មករ ដឹកទៅសង្គ្រោះបន្ទាន់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង៕
No comments:
Post a Comment
yes