សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 4, 2014

លោកហ៊ុនសែនតែងតាំង​ភរិយា​ជា​ប្រធាន​កិត្តិយស​គណៈកម្មាធិការ​ជាតិ​លើក​កម្ពស់​សីលធម៌​សង្គម

ប៊ុន រ៉ានី ៣០៥
ប្រធាន​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​តែងតាំង​ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​កិត្តិយស​គណៈកម្មាធិការ​ជាតិ​លើក​កម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ។
សេចក្ដី​សម្រេច​ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ ក៏​បាន​តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​នេះ និង​សមាជិក​រដ្ឋាភិបាល ១៨​រូប​ផ្សេង​ទៀត​ជា​សមាជិក។
អ្នកស្រី មូរ សុខហួរ សមាជិក​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ថ្លែង​ស្វាគមន៍​ការ​តែងតាំង​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដឹកនាំ​គណៈកម្មាធិការ​ជាតិ​នេះ។ អ្នកស្រី​មាន​ប្រសាសន៍​ថា មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​ស្ត្រី​ខ្មែរ​កំពុង​ជួប​ប្រទះ ហើយ​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​នេះ ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព។

សេចក្ដី​សម្រេច​របស់​លោក ហ៊ុន សែន គូស​បញ្ជាក់​បន្ថែម​ទៀត​ថា គណៈកម្មាធិការ​ជាតិ​នេះ មាន​ភារកិច្ច​អនុវត្ត​ការងារ​ទៅ​តាម​ការ​តម្រង់​ទិសដៅ​នៃ​អនុក្រឹត្យ​លេខ ៨៧ ចុះ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០០៦ ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ និង​អញ្ជើញ​ចូល​រួម​ប្រជុំ​តាម​ការ​អញ្ជើញ​របស់​ប្រធាន៕

No comments:

Post a Comment

yes