សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 4, 2014

សង្គម​ស៊ីវិល​និង​អ្នកសារព័ត៌មានគ្រោង​ចុះ​ពិនិត្យ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​អាជ្ញាធរ​ដុតនៅ​ខេត្ត​កោះកុង​​

ជម្រកប្រជាពលរដ្ឋនៅខេត្តកោះកុង ដែលត្រូវបានដុតបំផ្លាញ
 នាពេលកន្លងមក (រូបថតពីបណ្តាញសង្គម)

វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum)​ នៅ​ថ្ងៃស្អែក​នេះ នឹង​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចុះ​ពិនិត្យ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កោះកុង ដែល​ត្រូវបាន​អាជ្ញាធរ​រុះរើ និង​ដុត​បំផ្លាញ​។​
​មន្ត្រី​ផ្នែក​ច្បាប់ NGO Forum លោក វង្ស កុសល មានប្រសាសន៍ថា ឥឡូវនេះ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ដុតចោល​នោះ កើនឡើង​ពី​១១​ទៅ​៤៣​គ្រួសារ បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន ចិន Union Development Group Co, LTD នៅ​ឃុំ​តា​នូ​ន ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង។  លោកបន្តថា ការចុះពិនិត្យ​នេះ ដើម្បីឲ្យ​អ្នកសារព័ត៌មាន មើល​ឃើញ​ទិដ្ឋភាព​ផ្ទាល់ និង​ពិនិត្យ​មើល​គម្រោង​អភិវឌ្ឍន៍​ផ្ទាល់ ថា​ពិតជា​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ឬ​អត់​។ លោកឲ្យដឹងទៀតថា ពេល​អ្នក​សារព័ត៌មាន​ចុះ​ពិនត្យ​ផ្ទាល់ ប្រជាពលរដ្ឋ​អាច​លើក​បញ្ហា​កំពុង​ប្រឈម ភាពអយុត្តិធម៌ និង​ការព្រួយបារម្ភ និង​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ពួកគាត់​។​

​កាលពី​ឆ្នាំ២០១០ ក្រុមហ៊ុន​ចិន Union Development Group Co, LTD បាន​ទទួល​នូវ​សម្បទាន​ដី ពី​រាជរដ្ឋាភិបាល​កម្ពុជា ទំហំ ៣៦០០០ ហិកតា​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ ខេត្ត​កោះកុង ដើម្បី​អភិវឌ្ឍន៍​លំនៅដ្ឋាន សណ្ឋារគារ​និង ECO ទេសចរណ៍ ក្នុង​រយៈពេល ៩៩ឆ្នាំ ឬ​អាច​បន្ត​ទៀត​បាន​។ ​ក្រុមហ៊ុន​នេះ ក៏​បាន​ដី​បន្ថែម​ទំហំ ៩១០០ ហិកតា​ទៀត​ដើម្បី​ធ្វើ​វា​រី​អគ្គីសនី ផ្គត់ផ្គង់​តំបន់​នោះ​៕​

No comments:

Post a Comment

yes