សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 19, 2014

អង្គការ​ច្បាប់​បារាំង​មួយ​បញ្ឈប់​ជំនួយ​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម


បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សាលាក្តី​ខ្មែ​រក្រហម បាន​ឲ្យ​ដឹង​ថា ​អង្គការ​​​ជំនួយ​ផ្លូវ​ច្បាប់​បារាំង​ឈ្មោះថា Avocats Sans Frontières (ASF) បាន​​​បញ្ឈប់​ការ​ផ្តល់​តំណាង​ផ្លូវ​ច្បាប់ចំពោះ​ដើ​ម​បណ្តឹង​រដ្ឋ​ប្បវេណី​ ជាង ១ ពាន់​នាក់​នៅ​សាលា​ក្តី​ខ្មែ​រក្រហម។

​ក្នុងរ​បាយការណ៍​ប្រចាំ​ខែ ចុះ​ថ្ងៃ​ទី ១១ ខែ មេសា ​តុលាការ​បាន​ឲ្យ​ដឹង​ថា ​ASF ​ត្រូវ​បង្ខំ​ចិត្ត​បញ្ឈប់​​ការ​ផ្តល់​តំណាង​ផ្លូវ​ច្បាប់​​​​ចំពោះ​ជន​រង​ គ្រោះ​​​​​​​​ក្នុង​របប​ខ្មែរ​ក្រហមចំនួន ១១៣០ នាក់ ដោយ​សារ​តែ​បញ្ហា​ហិរញ្ញវត្ថុ។

​​សេចក្តី​ថ្លែង​ការណ៍​របស់ ASF ​ដែល​បាន​ស្រង់​ក្នុង​​របាយការណ៍​របស់​សាលា​ក្តី បាន​ឲ្យ​ដឹង​ថា៖ «​ASF France ​គ្មាន​ជម្រើស​​ឡើយ​ ក្រៅ​ពី​ទទួល​ស្គាល់​នូវ​កង្វះ​​មូលនិធិពី​សហគមន៍​អន្តរ​ជាតិ និង​​ម្ចាស់​ជំនាញ ​ដើម្បី​ឧបត្ថម្ភ​​អ.វ.ត.ក»។


​ទោះ​ជា​យ៉ាង​ណា ASF ដែល​​សកម្ម​នៅ​សាលា​ក្តី​ចាប់​តាំង​ពី​ឆ្នាំ ២០០៨ ​​បាន​បន្ត​ថ្លែង​អំណរ​គុណ​ចំពោះ​ម្ចាស់​ជំនួយ​របស់​ខ្លួន ដោយ​លើក​ឡើង​ថា «​ការ​ឧបត្ថម្ភ​របស់​ពួកគេ​គឺ​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង ដើម្បីបញ្ឈ​ប់​​នូវ​និទណ្ឌ​ភាព​​របស់​​​​​មន្រ្តី​ជាន់​ខ្ពស់​នៃ​របប​ខ្មែ​ រក្រហម​»។

​របាយការណ៍​បាន​កត់​សម្គាល់​ថា បើ​ទោះ​បី​ជា​មាន​ការ​ដក​ខ្លួន​ក៏​ដោយ ក៏​ប៉ុន្តែ​មេធាវី ASF មួយ​ចំនួន​នឹង​បន្ត​​​ធ្វើ​ជា​តំណាង​កូន​ក្តី​របស់​ខ្លួន​ក្នុង​សមត្ថ​ភាព​ ផ្ទាល់​ខ្លួន ​​ដែល​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​មន្រ្តី​តុលាការ​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ ​ឈ្មោះ​កាល​ពី​ម្សិលមិញ។

​មន្រ្តី​ម្នាក់​នោះ​បាន​លើកឡើង​ថា៖ «​មេធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​​​ជា​ច្រើន​នាក់​ [របស់ ASF] ​នៅ​តែ​តំណាង​​ឲ្យ​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​។ ​​ព្រោះ​អង្គការ​មិន​មែន​ជា​​ស្ថាប័ន​តែ​មួយ ដែល​បាន​ចុះ​ហត្ថ​លេខា​លើ​លិខិត​ប្រគល់​សិទិ្ធ​ជាមួយ​នឹង​ដើម​បណ្តឹង​រដ្ឋ​ ប្បវេណីទេ គឺ​មេធាវី​ទេ​ដែល​បាន​ចុះ​»។
​យោង​តាម​មន្រ្តី​ម្នាក់​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ទាំង​អស់​នៅ​តែ​​មាន​តំណាង​ផ្លូវ​ច្បាប់​ ហើយ​សូម្បី​តែ​​មេធាវី​អន្តរ​ជាតិ​ក៏​កំពុង​ចាក​ចេញ​​ ពួកគេ​​​នៅ​តែ​ទទួល​​​​​បាន​តំណាង​ពី​សំណាក់​មេធាវី​កម្ពុជា​ដដែល ទោះ​បី​ជា​​ពួកគេ​មាន​មេធាវី​អន្តរ​ជាតិ ឬ​គ្មាន​ក៏​ដោយ​។

​សំណើ​សុំ​ការ​អត្ថា​ធិប្បាយ​ពី​​​ASF ​ពុំ​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ គិត​មកដល់​ពេល​បោះ​ពុម្ភ​ផ្សាយ​៕

No comments:

Post a Comment

yes