សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 19, 2014

ការ​ធ្វើ​កូដកម្ម​នៅ​ផ្ទះ​របស់​កម្មករ​នៅ​តែ​មិន​ទាន់​ច្បាស់

រោង​ចក្រ​​​មួយនៅ​រាជ​ធានី​ភ្នំ​ពេញ​ដែល​មាន​សភាព​ស្ងប់​ស្ងាត់​
កាល​ពី​ម្សិល​មិញ​​​។ រូបថត ហុង មិនា

កម្រិត​នៃ​កូដកម្ម​ស្នាក់​នៅ​ផ្ទះ​រយៈ​ពេល​មួយ​សប្តាហ៍​របស់​កម្មករ​នៅ​ តែ​ជា​ចំណោទ​នៅ​ឡើយ កាល​ពី​ម្សិលមិញ ខណៈ​ដែល​រោងចក្រ​នៅ​តែ​បិទ​ទ្វារ​នៅ​ឡើយ ហើយ​កម្មករ​មួយ​ចំនួន​ហាក់​បី​ដូច​ជា​មិន​ច្បាស់​លាស់​ក្នុង​ចិត្ត។

មួយ​ថ្ងៃ​បន្ទាប់​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​ជា​ថ្ងៃ​ចាប់ផ្តើម​ ផ្លូវ​ការ​នៃ​កូដកម្ម​នៅ​ផ្ទះ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​កម្មករ ១៦០ ដុល្លារ​នោះ​ទ្វារ​ដែក​មុខ​រោងចក្រ​នៅ​តាម​ផ្លូវ​ជាតិ​លេខ ២ ដែល​លាត​សន្ធឹង​ពី​រាជធានី​ភ្នំពេញ និង ខេត្ត​កណ្តាល នៅ​តែ​បន្ត​បិទ​ទ្វារ។

លោក គង់ អាទិត្យ អនុ​ប្រធាន សហជីព ស៊ីខៅឌូ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា៖ «តើ​យើង​ហៅ​វា​ថា​កូដកម្ម ឬ​ទេ? គេ​ប្រាប់​ដល់​ម្ចាស់​រោងចក្រ​ថា ការ​គំរាម​ធ្វើ​កូដកម្ម​មិន​បញ្ឈប់​ទេ ទាល់​តែ​គេ​ដោះស្រាយ​វិវាទ​ដែល​មាន​ស្រាប់»។

លោក Dave Welsh នាយក​ប្រចាំ​ប្រទេស​នៅ Solidarity Center បាន​ថ្លែង​ថា ជា​ជាង​បើក​ទ្វារ​កាល​ពី​ម្សិលមិញ បន្ទាប់​ពី​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​រយៈ​ពេល ៣ ថ្ងៃ រោងចក្រ​ភាគ​ច្រើន​គ្រោង​នឹង​បើក​ទ្វារ​នៅ​ថ្ងៃ​ចន្ទ។


ដោយ​គ្មាន​តួលេខ​ច្បាស់​លាស់​លោក ខេន លូ អគ្គ​លេខាធិការ​នៅ​សមាគម​រោងចក្រ​កាត់ដេរ​នៅ កម្ពុជា បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា រោងចក្រ​មួយ​ចំនួន​បាន​ព្យាយាម​បើក​ទ្វារ ប៉ុន្តែ​គេ​មាន​កម្មករ​និយោជិត​តិច​ពេក​មិន​អាច​ធ្វើ​ប្រតិបតិ្តការ​បាន​ទេ។

លោក លូ ដែល​​ចាត់​ទុក​ថា អវត្តមាន​កម្មករ​នេះ គឺ​ជា​រឿង​ធម្មតា​រវាង​ពេល​បើក​រោងចក្រ បន្ទាប់​ពី​ថ្ងៃ​បុណ្យ និង​ការ​វិល​ត្រឡប់​របស់​កម្មករ បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ព្រួយ​បារម្ភ​ថា មាន​កម្មករ​មួយ​ចំនួន​ដែល​មិន​វិល​មក​វិញ ហើយ​បាន​ចូល​រួម​ធ្វើ​កូដកម្ម»។

កូដកម្ម​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​អង្គារ ដោយ​កូដករ​នឹង​វិល​ត្រឡប់​មក​វិញ នៅ​ថ្ងៃ​ពុធ។
ពេល​ទាក់ទង​តាម​ទូរស័ព្ទ​កាល​ពី​ម្សិលមិញ​លោក ផាន ផាវី កម្មករ​នៅ​រោងចក្រ Complete Honor Footwear ក្នុង ខេត្ត​កំពង់ស្ពឺ បាន​ថ្លែង​ថា លោក​មិន​ចាំបាច់​ធ្វើ​កូដកម្ម​ទេ ព្រោះ​រោងចក្រ​របស់​លោក​បាន​យល់​ព្រម​ឲ្យ​កម្មករ​សម្រាក ៣​ថ្ងៃ បន្ទាប់​ពី​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ។

ប៉ុន្តែ អ្នក​ស្រី ស្រី នាង ដែល​ធ្វើ​ការ​នៅ Building 13 នៅ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា នៅ​តែ​មិន​ច្បាស់​នៅ​ឡើយ​ទេ។ អ្នក​ស្រី នាង បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ​ថា តើ​ខ្ញុំ​នឹង​វិល​ចូល​ធ្វើ​ការ​ទាន់​ពេល​ឬ​រង់​ចាំ​រហូត​ទាល់​តែ​ចប់​ កូដកម្ម។ ខ្ញុំ​ចង់​ទទួល​បាន​ប្រាក់​ឈ្នូល​ខ្ពស់ ហើយ​ចង់​ឃើញ​តុលាការ​ដោះលែង​មនុស្ស ២១ នាក់ [ដែល​ជាប់​ឃុំ​នៅ​ក្នុង​អំឡុង​កូដកម្ម​កាល​ពី​ដើម ខែ​មករា]»។

លោក អាទិត្យ បាន​ថ្លែង​ថា តើ​កម្មករ​បង្ហាញ​ខ្លួន​ចូល​ធ្វើ​ការ​ឬ​យ៉ាង​ណា នឹង​ប៉ះពាល់​ដល់​រោងចក្រ​ឬ​ក៏​អត់​នោះ គឺ​ពួកគេ​នឹង​បញ្ជាក់​ពី​ការ​ទាម​ទារ​របស់​ពួកគេ។ លោក​បាន​បញ្ជាក់​ថា៖ «ទោះ​បី​ផល​ប៉ះពាល់​ធំ​ឬ​តូច​ក្តី​វា​ស្ថិត​ក្នុង​រង្វង់​សមត្ថភាព​របស់​យើង ​នា​ពេល​នេះ»៕

No comments:

Post a Comment

yes