Tuesday, April 29, 2014

សាលា​រាជធានី​ភ្នំពេញ​នឹង​ជួប​ក្រុម​អង្គការ​ស​ង្គ​ស៊ីវិលជិត​២០​ដើម្បី​ពិភាក្សា​រឿង​ជម្លោះ​ដីធ្លី​នៅ​បុរី​កីឡា​​

សាលារាជធានីភ្នំពេញ

​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ នឹង​ជួប​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ចំនួន​១៧​ដែល​ធ្វើការ​ពាក់ព័ន្ធ ផ្នែក​សិទ្ធិមនុស្ស និង​សិទ្ធិ​ដីធ្លី ដើម្បី​ពិភាក្សា​រកដំណោះស្រាយ​រឿង​វិវាទ​ដីធ្លី​អូសបន្លាយ នៅ​សហគមន៍​បុរី​កីឡា។​
តំណាង​អ្នក​ភូមិ​បុរី​កីឡា អ្នកស្រី ឆាយ គឹម​ហ៊​ន អះអាង​ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​ផ្ញើលិខិត ចំនួន​១៧ កោះអញ្ជើញ មន្ត្រី​សង្គម​ស៊ីវិល ដើម្បី​ពិភាក្សា នៅ​ម៉ោង​៣​រសៀល ថ្ងៃទី​២៨​ ខែ​មេសា​ស្អែក​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ស្វែងយល់​ពី​ទស្សនៈ​សង្គម​ស៊ីវិល​ជុំវិញ​ជម្លោះ​ដីធ្លី​ នៅ​សហគមន៍​បុរី​កីឡា​។​
​ស្ត្រី​រូប​នោះ​បន្តថា អង្គការ​ដែល​សាលា​រាជធានី អញ្ជើញ​ឲ្យចូល​រួមនោះ​មាន អង្គការ​លីកាដូ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក អង្គការ​សិទ្ធិ​លំនៅឋាន អង្គការ​ធាងត្នោត និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ជាដើម។​
អ្នកស្រី​ ឆាយ គឹម​ហ៊​ន បន្តថា សាលា​រាជធានី​ឲ្យដឹង​ដែរថា ក្រោយពី​ជួប​ជាមួយ​អង្គការ​សង្គម​ស៊ីវិល សាលា​រាជធានី នឹង​កោះ​អញ្ជើញ​ភាគី​តំណាង​ក្រុមហ៊ុន​ផាន​អ៊ី​មិច​មក​ពិភាក្សា​បន្ត មុន​បើក​វេទិការ​សាធារណៈ​។​
​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​ នៅ​អង្គការ​លីកាដូ លោក អំ សំអាត អះអាងថា លោក​មិន​ទាន់​ទទួលបាន​លិខិតអញ្ជើញ​នោះ​នៅឡើយ​ទេ​។ ប៉ុន្តែ​លោក​យល់ថា បើ​សាលា​រាជធានី​មាន​វិធានការ​បែប​នេះ​មែន នោះ​ជនរងគ្រោះ​នឹង​អាច​ទទួលបាន​យុត្តិធម៌​ ពី​ការបណ្តេញចេញ​។​
កាលពីដើមឆ្នាំ​២០១២​សហគមន៍​បុរី​កីឡា បាន​ដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុន ផាន​អ៊ី​មិច ពី​បទឧក្រិដ្ឋ​ទាក់ទិន​នឹង​ការបញ្ជាឲ្យ​ប្រើ​គ្រឿងចក្រ និង​កម្លាំងប្រដាប់អាវុធ រាប់រយ​នាក់​បណ្តេញ​ពួកគេ​ចេញ​ទាំង​បង្ខំ​ឲ្យទៅ​នៅ​ជាយក្រុង ដោយ​ផ្តល់​សំណង​តិចតួច។​

​ចាប់ពីពេលនោះ​មក​អ្នករងគ្រោះ នៅ​សហគមន៍​បុរី​កីឡា ដែល​មិន​ព្រម​ចាកចេញ បាន​ចេញ​តវ៉ា ទាមទារ​សំណងរ​ហូត​សព្វថ្ងៃនេះ ដោយ​ជំរុញ​ឲ្យ​ក្រុមហ៊ុនសង់​អាគា​រចំ​នួន​១០​តាម​កិច្ចសន្យា ខណៈ​ក្រុមហ៊ុន​សង់​បានតែ​៨​អាគារ ក៏​ចាប់ផ្តើម​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​។
អ្នករងគ្រោះ​អះអាងថា ពួក​គេ​ជាង​១០០​គ្រួសារ អស់​ផ្ទះសម្បែង កំពុង​បោះតង់​បណ្តោះអាសន្ន​នៅ​លើ​គំនរ​សំរាម ដើម្បី​ត្រៀម​ចេញ​តវ៉ា​ទាមទារ​សំណង ប្រឆាំង​នឹង​ការបណ្តេញចេញ​នេះ​៕

No comments:

Post a Comment

yes