សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, April 28, 2014

កូន​យាយ​ខ្លីប្រាប់​ថា​ម្ដាយសង្ឃឹម​តិច​​

យាយ​ខ្លី​ កាល​មិនទាន់​សង្គ្រោះបន្ទាន់​

មកទល់​នឹង​ថ្ងៃ​ច័ន្ទ​ទី​២៨ មេសា​នេះ អុ្នក​ស្រី នេត្រ ផល្លី ហៅ​យាយ​ខ្លី កំពុង​ស្ថិត​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​ឡើយ​ទេ ក្រោយ​ពី​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​កាលម៉ែ​ត្រ​ប្រមាណ​ជាង​២០​ថ្ងៃ​។ កូន​អ្នកស្រី​ប្រាប់ថា  អ្នកស្រី​សង្ឃឹម​តិច​ណាស់ សម្រាប់​លទ្ធផល​ចុងក្រោយ​នេះ​។
អ្នកស្រី​រ៉ុម វ័យ​៣៤​ឆ្នាំ ជា​កូន​ទី​៤  របស់​យាយ​ខ្លី​ប្រាប់​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ទី​២៧ មេសា ថា រយៈពេល​ជាង​២០​ថ្ងៃ​នៅក្នុង​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ មិន​មាន​សភាព​ធូរស្រាល​នោះទេ ពោល​គឺ​កាន់តែ​ធ្ងន់ធ្ងរ និង​ធ្លាក់​ដល់​ដង្ហើមចង្រិត​ធ្វើ​ឲ្យ​កូនៗ​ភ័យ​អស់​ព្រលឹង​ម្ដងៗ​។ ជាក់ស្ដែង​ក្រោយ បញ្ចូនទៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាប់​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ មេសា អ្នកស្រី​នៅតែ​ស្ថិតក្នុង​សភាព ដែល​ពិបាក​សង្ឃឹម​។ ហេតុ​ដែល​នាំ​ឲ្យ​អ្នកស្រី​ខ្លី ឈាន​ដល់​ដំណាក់កាល​នេះ គឺ​បណ្ដាលមកពី​អ្នកស្រី​ចាប់ផ្ដើម​ឡេស​ឡះ ហូបបាយ​លែង​បាន ហើយ​គិតតែ​ស្រែក​ឈឺ​សព្វ​ខ្លួនប្រាណ ក្នុងពេល​ដែល​អ្នកស្រី​ហូប​អ្វី​ក៏​ស្ទើរតែ​លែង​បាន និង​ពឹង​ទាំងស្រុង​លើ​អុកស៊ីសែន និង​ថ្នាំ​ស៊ី​រ៉ូម​។ ក្នុង​មួយ​ថ្ងៃ​អ្នកស្រី​ពិសា​របបរ​បាន​តែ​មួយ​កូនចាន​ប៉ុណ្ណោះ និង​ស្ថិត​ក្នុង​សភាព​ចាក់ថ្នាំ​ឲ្យ​សន្លប់​ស្ដូកស្ដឹង​ច្រើនជាង ដើម្បី​កុំ​ឲ្យ​អ្នកស្រី​ដឹងខ្លួន ហើយ​ស្រែក​ឈឺ​។ 

​អ្នកស្រី​រ៉ុម ជា​អ្នក​មើល​ថែ ឲ្យដឹងថា យាយ​ខ្លី មិន​អាច​កំរើក​បានឡើយ ដោយសារ​តែ​សភា​ពនៃ​ឆ្អឹង​ពុក​នៅត្រង់​ត្រកៀក
និង​នៅ​បរិវេណ​ផ្សេង​នោះ មាន​សភាព​ពុកផុយ​ខ្លាំង​។ ឆ្អឹង​ដែល​បាន​ពុក​នោះ បាន​បង្ក​ឲ្យ​លោកយាយ​ឈឺចាប់ ដោយ​សូម្បី​តែ​មិន​អាច​កម្រើក​បាន ពិសេស​នៅ​ពេល​មាន​មនុស្ស​ទៅ​ប៉ះ​ខ្លួនប្រាណ​អ្នកស្រី ឬ​ទៅ​រង្គើរ គឺ​រឹតតែ​ធ្វើ​ឲ្យ​អ្នកស្រី​ស្រែក​រោទិ៍​ដូច​ត្រូវ​គេ​វាយ​។ ក្រុម​គ្រូពេទ្យ​បាន​ទាមទារ​ឲ្យមាន​ការវះកាត់ ប៉ុន្តែ​ដោយសារ​ពិនិត្យឃើញថា ជំងឺ​ទឹកនោម​ផ្អែម​របស់​អ្នកស្រី នឹង​មិន​អាច​ឲ្យ​មុខរបួ​សដែល​វះ​ជា​សះ​បាន ទើប​ក្រុម​គ្រូពេទ្យ​ដំ​អក់ ហើយ​មិនដឹងថា​ត្រូវ​ជួយ​សង្គ្រោះ​អ្នកស្រី​ពាក់ព័ន្ធ​នឹង​បញ្ហា​ឆ្អឹង​ពុក​នេះ ដោយ​ពិធី​ណា​។ 
អ្នកស្រី​សារ៉ុម បញ្ជាក់ថា លោកយាយ​ខ្លី វង្វេងវង្វាន់​ច្រើនជាង​ចងចាំ ព្រោះ​ថ្នាំស្ពឹក​ដែល​បំបាត់​ការឈឺចាប់​ព្រោះតែ​បញ្ហា​ឆ្អឹង​ពុក​នោះ ភាគច្រើន​បាន​ធ្វើ​ឲ្យ​អ្នកស្រី​សន្លប់​ស្ងៀម និង​វង្វេង​មិន​ស្គាល់​សូម្បី​តែ​កូន​របស់​ខ្លួន​។ សភាព​នេះ បាន​កើតឡើង​ប្រមាណ ជា​៤​ថ្ងៃ​ចុង​ក្រោយ ពោល​តាំងពី មុន​បញ្ជូន​ទៅ​កាន់​បន្ទប់សង្គ្រោះបន្ទាន់​ម្ល៉េះ​។ មកទល់​នឹង​ពេលនេះ ឲ្យតែ​អ្នកស្រី​ដឹងខ្លួន គឺ​ស្រែកថ្ងូរ​រហូត​។ ជំងឺ​៥​ប្រភេទ​ដែល​កំពុង​បង្ក​ផលវិបាក​នាពេលនេះ គឺ​ជំងឺ​ពុក​ឆ្អឹង ជំងឺ​ទឹកនោម​ផ្អែម ជំងឺលើសឈាម ជំងឺ​មាន​ជាតិពុល​ក្នុង​ខ្លួន​ហួស​កម្រិត និង​ជំងឺ​ថ្មី​មួយទៀត ដែល​ទើប​តែ​រក​ឃើញ​ក្នុងពេល​សង្គ្រោះ គឺ​ជំងឺរបេង​ឆ្អឹង ដែល​កំពុងស៊ី​ឆ្អឹង​ឲ្យ​ពុ​កនោះ​តែម្ដង​។ ប៉ុន្មាន​ថ្ងៃមុន ក្រុម​គ្រូពេទ្យ​បាន​សាកល្បង​ឲ្យ​អ្នកស្រី​លេបថ្នាំ​របេង​ឆ្អឹង ប៉ុន្តែ​សារជាតិ​ថ្នាំ​នោះ បែរជា​ធ្វើ​ឲ្យ​អ្នកស្រី​ទន់​ខ្លួន និង​ស្ទើរតែ​ដាច់ដង្ហើម​ម្ដងៗ​ព្រោះតែ​ពិបាក​ទ្រាំ ទើប​តម្រូវ​ឲ្យ​ផ្អាក​លេបថ្នាំ​កាលពី​២​ថ្ងៃមុន​។ 
​កាលពី​ល្ងាច​ថ្ងៃទី​២៦ មេសា អ្នកស្រី​ខ្លី ត្រូវ​ក្រុម​គ្រូពេទ្យ​ បានសុងយក​ជាតិ​ពុល​ចេញ ប៉ុន្តែ​សភា​ពនៃ​ការសង្គ្រោះ​បន្ទាន់ នៅ​តែ​ធ្វើ​ឲ្យ​កូនៗ​ទាំង​៥ ដែល​ផ្លាស់​ប្ដូរ​គ្នា​ថែទាំ អស់សង្ឃឹម​ជា​ដដែល​ទេ ដោយសារ​តែ​សភា​ពនៃ​ការធូរស្រាល​នៅតែ​ឃើញ​ពន្លឺ​តូច​។ មកទល់ពេលនេះ អ្នកស្រី​ខ្លី​មាន​វ័យ​៦៣​ឆ្នាំ​ហើយ ដោយ​អ្នកស្រី​មិន​សល់​អ្វី​ក្រៅ​ពី​ដីស្រែ​មួយ​ដុំ​នៅ​ខេត្ត​ព្រៃវែង ដែល​បាន​ប្រកាស​លក់​តាំង​ពី​មិន​ទាន់​ធ្ងន់​ហើយ​លក់​មិន​ដាច់​នោះទេ​។ អ្នកនាំពាក្យ​របស់​លោក​ស្រី និយាយថា «​ម៉ែ​ខ្ញុំ ប្រហែល​ជា​អស់សង្ឃឹម​ច្រើន​ជាង​សង្ឃឹម ព្រោះ​សភាព​ឆ្អឹង​ពុក​របស់គាត់ ប្រហែលជា​អាច​ឲ្យ​គាត់​ពិកា​​រតែម្ដង​បើ​អាច​ធូរស្រាល អ្វី​ដែល​សំខាន់ គាត់​ហូប​អត់​បាន ចង់​វះកាត់​ឆ្អឹង​គាត់​ក៏​អត់​បាន ព្រោះ​ជំងឺ​ទឹកនោម​ផ្អែម​គាត់​ក៏​ធ្ងន់ មើល​ទៅ​ពួក​ខ្ញុំ​អត់​មាន​សង្ឃឹម​ច្រើន​ទេ​»​។ អ្នកស្រី​រ៉ុម ប្រាប់ថា មួយរយៈ​មុន ដែល​មាន​តារា​សិល្បៈ និង​សប្បុរជន​មួយចំនួន​ជ្រោមជ្រែង កូនៗ​គ្រាន់​បាន​ទិញ​ថ្នាំសង្កូវ​ឲ្យ​អ្នកស្រី​បាន​ខ្លះ ប៉ុន្តែ​នា​មួយ​រយៈ​នេះ សភាព​ជំងឺ​កាន់​តែ​​ធ្ងន់ កូនចៅ​កាន់តែ​អស់​លទ្ធភាព ដោយ​ស្ទើរតែ​គ្មាន​ប្រាក់​ឈ្នួល​ផ្ទះ ដែល​ជួល​នៅ​ដោយ​រៀងៗ​ខ្លួន​នោះ​ផង​។ 

No comments:

Post a Comment

yes