សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, April 28, 2014

ប្រទេស​ឧស្សាហកម្មG7សម្រេច​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី​​

កិច្ចប្រជុំមេដឹកនាំបណ្តាប្រទេសឧស្សាហកម្ម G7 នាពេលកន្លងទៅ
 (រូបថតពី៖ theguardian.com)

ប្រទេស​ឧស្សាហកម្ម​ជឿនលឿន G7 សម្រេច​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ទៅលើ​ប្រទេស​រុស្ស៊ី ជា​ការឆ្លើយតប​ភ្លាមៗ ​កាល​ដែល​រុស្ស៊ី​បាន​ធ្វើ​សមយុទ្ធ​នៅតាម​ព្រំដែន​ប្រទេស​អ៊ុយក្រែន ដែល​ធ្វើឲ្យ​ស្ថានការណ៍​ឧបទ្វីប​គ្រី​មៀរ កាន់តែ​ឡើង​កំដៅ​។​
​តាម​សេចក្ដីរាយការណ៍ ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ ឆា​ណែ​ល ញូ​វ៍​អេ​ស៊ា បន្ទាប់​ពី​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន G7 និង​លោក​ខាងលិច សម្រេចយក​វិធានការ​ដូចនេះ គាបសង្កត់​ទៅលើ​វិមាន​ក្រឹម​លាំង គេ​សង្កេតឃើញ​ស្ថាន​ការណ៍​នៅ​តំបន់​ភាគ​ខាងកើត ​ប្រទេស​អ៊ុ​យក្រែន ជាពិសេស​ស្ថានការណ៍​កងទ័ព​កាន់តែ​ឡើង​កំដៅ ព្រោះតែ ពួក​ឧទ្ទាម​ចង់​បំបែក​រដ្ឋ​ដែល​ស្និទ្ធ​នឹង​រុស្ស៊ី បង្កើន​ការវាយប្រហារ​របស់ខ្លួន​កាន់តែខ្លាំង​។
នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ុ​យក្រែន អាល់​ហ្សែ​ន​ញី យ៉ាប់​សេន​យុ និយាយថា ប្រទេស​រុស្ស៊ី​កំពុងតែ​រំលោភ​លើ​ប្រទេស​អ៊ុ​យក្រែន ជា​ពិសេស​បាន​រំលោភ​លើ​ដែនអាកាស​របស់​ប្រទេស​លោក​ចំនួន​៧​ដង​កាល​ពី​យប់មិញ​។ លោក​បញ្ជាក់ថា នេះ​ជា​សញ្ញា​នៃ​ការបង្ក​សង្គ្រាម​មួយ​នៅក្នុង​តំបន់​។
បើ​ទោះ​យ៉ាងនេះ​ក្ដី រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី សឺ​ហ្គេ​ឡា​រូស បានបង្ហាញ​កំហឹង​ភ្លាមៗ​ប្រឆាំង​នឹង​ប្រទេស​លោកខាងលិច និង​ប្រទេស​ឧស្សាហកម្ម​ G7 ហើយ​ព្រមាន​ថា វិធានការ​នេះ​នឹង​មិន​នាំមក​នូវ​សន្តិភាព​សម្រាប់​អ៊ុយ​ក្រែន​ឡើយ​។​

ខណៈ​ដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​ភាគ​ខាងត្បូង​ ប្រទេស​អ៊ុយ​ក្រែន​ កាន់តែឡើង​កំដៅ ប្រភព​របស់​អ្នកកា​ទូត​បានឲ្យដឹងថា ប្រេសិត​របស់​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ វី​តា​លី ចូ​គិន ត្រូវបាន​ក្រុង​ម៉ូស្គូ​កោះហៅ​ត្រឡប់​មក​កាន់​ប្រទេស​វិញ​ជា​បន្ទាន់​។​
សូមជម្រាបថា ស្ថានការណ៍​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​អ៊ុ​យក្រែន ដែល​ស្ថិតក្នុង​ស្ថានភាព​បែប​នេះ គឺ​ភ្លាមៗ​បន្ទាប់​ពី​រុស្ស៊ី​បាន​បើក​ធ្វើ​សមយុទ្ធ​ព្រំដែន​ នៅ​តំបន់​នោះ ដែល​ធ្វើឲ្យ​រដ្ឋាភិបាល​អ៊ុយ​ក្រែន​ បញ្ជូន​កងទ័ព​ជាច្រើន​ពាន់​នាក់​ទៅ​ប្រឈមមុខ​។ ការដាក់ទណ្ឌកម្ម​របស់​លោក​ខាងលិច បាន​ធ្វើ​ម្ដង​ហើយ​ទៅ​លើ​ប្រទេស​រុស្ស៊ី គឺ​ករណី​បញ្ឈប់​ការទិញ​ឧស្ម័ន​ដែល​បង្ហូរ​ចេញពី​តំបន់​ស៊ី​បេរី​ នៃ​ប្រទេស​រុស្ស៊ី​។​
អ្នកវិភាគ​ព្រមាន​ថា បើ​មិន​មាន​ភាព​អត់ធ្មត់​នឹង​គ្នា​ទេ សង្គ្រាម​អាច​នឹង​ផ្ទុះ​ឡើង​លើ​ឧបទ្វីប​អ៊ុយ​ក្រែន​យ៉ាង​ជាក់ច្បាស់​៕

No comments:

Post a Comment

yes