Tuesday, April 29, 2014

លោកកឹមសុខា​៖សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការនាំយក​លទ្ធិប្រជាធិបតេយ្យ​មក​កម្ពុជា​​

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នាពេល
កន្លងមក (រូបថត៖ តាំង វីដា)

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​ កឹម សុខា ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​ដែល​ទៅ​ទទួល​លោក ​នៅ​អាកាសយាន​អន្តរ​ជាតិ​ភ្នំពេញ​ថា សាធារណរដ្ឋ​កូរ៉េ នឹង​បន្ត​ជួយ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​នាំ​យក​លទ្ធិប្រជាធិបតេយ្យ​មក​កម្ពុជា​។​

​លោក​មានប្រសាសន៍​បែប​នេះ នៅក្នុង​សេចក្ដី​ថ្លែង​សារ​នយោបាយ ពី​លទ្ធផល​នៃ​ការបំពេញ​បេសកម្ម​ក្រៅ​ប្រទេស​ រយៈពេល​ជិត​មួយ​ខែ​របស់​លោក នៅ​រាត្រី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា អភិបាលក្រុង​ក្វាង​យូនៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង​សន្យាថា នឹង​បន្ត​ជួយ​ដល់​រូបលោក ដើម្បី​ធ្វើ​ការតស៊ូ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នេះ​បើ​ផ្អែក​តាម​វីដេអូ​ឃ្លី​បរយៈពេល​ពី​រនាទី និង​ដប់​ពីរ​វិនាទី ដែល​បង្ហោះ​នៅលើ​ទំព័រ​បណ្ដាញ​សង្គម​របស់​លោក​។​

ក្នុង​សេចក្ដី​ថ្លែង​សារ​នោះ លោក​បាន​ប្រៀបធៀប​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​ ដោយ​ជន​ផ្ដាច់ការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​ជាង​សាមសិប​ឆ្នាំ​មុន ថា​មិន​ខុសពី​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​ នេះ​ទេ​។ ជាមួយគ្នាលោក ​កឹម សុខា ក៏​បាន​ធ្វើ​ការប្រៀបធៀប​ការអភិវឌ្ឍ​ប្រទេស​រវាង​កូរ៉េខាងត្បូង និង​កម្ពុជា​ផង​ដែរ ដោយ​លោក​មានប្រសាសន៍ថា ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ ក្រោយ​ពី​រំដោះប្រទេស​ចេញពី​របប​ផ្ដាច់ការ ប្រទេស​កូរ៉េខាងត្បូង​មាន​ការរីកចម្រើន​ខ្លាំងណាស់ ប៉ុន្តែ​នៅ​ស្រុក​ខ្មែរ​ក្រោម​ការដឹកនាំ​រប​ស់លោក​ ហ៊ុន សែន រយៈពេល​ជាង​៣០​ឆ្នាំ​ដូចគ្នា អត់​មាន​អ្វី​ទាំងអស់ មានតែ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​។​



​សូមជម្រាបថា ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅ​ផ្លូវការ​របស់​លោក​ កឹម សុខា រយៈពេល​ជិត​មួយ​ខែ​នេះ លោក​បាន​ទៅ​បំពេញ​ទ​ស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​កូរ៉េខាងត្បូង ដោយ​លោក​បាន​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធជនរងគ្រោះ​ ដែល​ស្លាប់​ដោយការ​លិច​សាឡាង និង​វិញ្ញាណក្ខន្ធ​វីរជន​កូរ៉េ​ដែល​បាន​បូជា​ជីវិត ដើម្បី​រំដោះ​ប្រទេស​ពី​​របប​​ផ្ដាច់ការ​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​៕

No comments:

Post a Comment

yes