បន្ទាប់ពីបែកធ្លាយវីដេអូ ឱបថើបបុរសជាគូស្នេហ៍ដែលគេបានដឹងយ៉ាងច្បាស់ថា ជាបុរសអាណិកជនអាមេរិក មករស់នៅស្រុកខ្មែរកាលពីចុងឆ្នាំ២០១៣នោះ នៅពេលនេះ គេបានដឹងបន្ថែមថា បុរសម្នាក់នោះមានមុខងារធំនៅក្នុងជួររដ្ឋាភិបាលកម្ពុជា ហើយបុរសជាសង្សារម្នាក់នោះក៏មានតួនាទីជាប្រធានទីប្រឹក្សាសម្តេចធម្មពោធិសាល ជា ស៊ីម ផងដែរ។
កន្លងមកម្ចាស់ពានពិធីការិនីឆ្នើមប្រចាំឆ្នាំ២០១៣ក្នុងកម្មវិធីអាណាចក្រតារា អ្នកនាង យុគ ចិន្តា ដែលល្បីពូកែវោហានោះ តែងនិយាយលាក់បាំងពីបុរសជាគូស្នេហ៍ថ្មី ជាបុរសអាណិកជនខ្មែរនៅសហរដ្ឋអាមេរិក។ ប៉ុន្តែយ៉ាងណាអាថ៌កំបាំងស្នេហ៍ដែលនាងព្យាយាមលាក់បាំងអស់រយៈពេលជាយូរនោះនៅតែបែកធ្លាយទាល់តែបាន តាមរយៈវីដេអូឃ្លីប នៅក្នុងពិធីខួបកំណើតរបស់នាង។
ទោះបីជាមានការបែកធ្លាយក្តី តែអ្នកនាងយុគ ចិន្តា នៅតែបដិសេធ។ នាងនិយាយថា៖«រូបបុរសម្នាក់ក្នុងរូបហ្នឹង គឺគាត់ជាមិត្តស្និទស្នាលជាមួយខ្ញុំ នៅពេលគាត់មកពីប្រទេសក្រៅអ៊ីចឹង គាត់បានមកចូលរួមអបអរសាទរខួបកំណើតរបស់ខ្ញុំតែប៉ុណ្ណឹងឯង មិនមែនជាសង្សារទេ!»។
No comments:
Post a Comment
yes