សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 29, 2014

អ្នក​បឹងកក់និង​បុរី​កីឡាដាក់​ញត្តិ​ជូន​ឧត្តមស្នងការរ​ងUNជួយ​អន្តរាគមន៍រក​ដំណោះស្រាយ​បញ្ហាដីធ្លីនិង​ដោះលែង​អ្នក​ទាំង​២៣​នាក់​​

អ្នកស្រី ឆាយ គឹម​ហ៊​ន តំណាង​អ្នក​បុរី​កីឡាផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន 
(រូបថត៖ តាត ឧត្តម)

តំណាង​សហគមន៍​បឹងកក់ និង​បុរី​កីឡា ប្រមាណ​ជាង​៥០​នាក់ នឹងដាក់​សុំ​ញត្តិ​សុំ​អន្តរាគមន៍​ពី​ឧត្តម​ស្នងការរង​ទទួលប​ន្ទុ​ក​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា (UN) នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ ឲ្យជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល ពន្លឿន​ការដោះស្រាយ​បញ្ហា​ដីធ្លី និង​ដោះលែង​ជនជាប់ចោទ​ទាំង ២៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​។​
តំណាង​អ្នក​បុរី​កីឡា អ្នកស្រី ឆាយ គឹម​ហ៊​ន មានប្រសាសន៍​នា​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ថា អ្នកស្រី​ត្រៀម​ដាក់​ញត្តិ​ជូន​ទៅ​ឧត្តម​ស្នងការរង​លោកស្រី Flavia Pansieri ស្នើ​ឲ្យ​លោកស្រី​ជួយ​នាំពាក្យ​ប្រាប់​ទៅ​រដ្ឋាភិបាល ឲ្យ​ពន្លឿន​ការដោះស្រាយ​វិវាទ​ដីធ្លី នៅ​គ្រប់​សហគមន៍​ទាំងអស់ ជាពិសេស​សហគមន៍​បុរី​កីឡា និង​ជនជាប់ចោទ​ទាំង​២៣​នាក់​។ អ្នកស្រី​ថា ញត្តិ​នេះ​ក្រុម​អ្នកស្រី​បាន​យក​ទៅ​តាំងពី​ម៉ោង​២​រសៀល តែ​ត្រូវបាន​មន្ត្រី​អង្គការសហប្រជាជាតិ​ឲ្យ​អ្នកស្រី​រងចាំ​ជួប និង​ប្រគល់​ញត្តិ​ដោយផ្ទាល់ នៅ​ល្ងាច​នេះ​។​
តំណាង​អ្នក​បឹងកក់ កញ្ញា សុង ស្រី​លាភ បានលើកឡើង​ដូចគ្នា​ទៅ​នឹង​តំណាង​អ្នក​បុរី​កីឡា​ដែរ ដោយ​កញ្ញា​សង្ឃឹមថា លោកស្រី Flavia Pansieri នឹង​នាំយក​ការអំពាវនាវ​របស់​ប្រជា​សហគមន៍​ទាំង​២ ទៅ​ប្រាប់​ដល់​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគាត់ និង​ដោះលែង​អ្នក​ទាំង​២៣​នាក់​នោះ ឲ្យបាន​ឆាប់​។​
​ប៉ុន្តែ​នៅ​ម៉ោង​ជិត ៦​ល្ងាច​នេះ ពួកគេ​នៅ​ពុំទាន់​បាន​ជួប​ឧបការី​រង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា នៅឡើយ​ទេ​។​

​ពាក់ព័ន្ធ​នឹង​ការដាក់​ញត្តិ​របស់​សហគមន៍​ទាំង​២​នេះ ប្រធាន​អង្គការ​សមាគម​ធាងត្នោត លោក អ៊ី សារ៉ុម មានប្រសាសន៍ថា នេះ​ជា​ការអនុវត្ត​វប្បធម៌​អហិង្សា​របស់​ពលរដ្ឋ​ដែល​រងគ្រោះ ដោយ​ពួកគេ​មិន​មាន​ជម្រើស​ណា​ផ្សេង ដើម្បី​ទាមទារ​ឲ្យមាន​ការដោះស្រាយ​ឡើយ​។ លោក​ថា អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច ត្រូវតែ​ប្រកាន់យក​ភាព​អហិង្សា​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​។
កន្លងមក អ្នក​បុរី​កីឡា ធ្លាប់​បាន​ដាក់​ញត្តិ  ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ដាក់​សម្ពាធ​ឲ្យ​ក្រុមហ៊ុន ផាន​អ៊ី​មិច របស់​លោកស្រី ស៊ុយ សុផាន សង់​អាគារ​ចំនួន​១០​ជូន​ពួកគេ តាម​កិច្ចសន្យា ដែល​បាន​ព្រមព្រៀង តាំងពី​ឆ្នាំ​២០០៤ ខណៈ​ក្រុមហ៊ុន​នេះ សង់​បាន​តែ ៨​អាគារ រួច​បណ្តេញ​អ្នកភូមិ​ចេញ ផ្ទុយ​នឹង​កិច្ចសន្យា​។​
ចំណែក​តំណាង​អ្នក​ភូមិ​បឹងកក់ ធ្លាប់​ឲ្យដឹង​ដែរថា អនុក្រឹត្យ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​ដី​នៅ​តំបន់​នោះ​១២.៤៤​ហិកតា តាំងពី ឆ្នាំ​២០១១ សម្រាប់​ពលរដ្ឋ ជិត​១០០០​គ្រួសារ​នៅ​តំបន់​នោះ ប៉ុន្តែ​មក​ដល់ពេលនេះ​ពួកគេ​ប្រមាណ ៤០​គ្រួសារ​ទៀត នៅ​មិនទាន់​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ តាម​អនុក្រឹត្យ​នៅឡើយ​៕

No comments:

Post a Comment

yes