សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 30, 2014

នយោបាយគណបក្សប្រជាជនធ្វើសព្វថ្ងៃមិនដើម្បីពលរដ្ឋនិងប្រទេសជាតិឡើយជានយោបាយបំរើបរទេសបក្ខពួកដើម្បីអំណាចខ្លួន

លោក ហ៊ុន សែន និងមេដឹកនាំយួន

នយោបាយដែលគណបក្សប្រជាជន កំពុងតែធ្វើសព្វថ្ងៃ មិនមែនជានយោបាយបំរើពលរដ្ឋ និង​ប្រទេសជាតិឡើយ ផ្ទុយទៅវិញវាជានយោបាយបំរើបក្ខពួក និងបរទេសឈ្លានពាន ដើម្បីប្រ​យោ​ជន៏ អំណាចរបស់ខ្លួន ។

ជាក់ស្តែងដីធ្លីជាច្រើនពាន់ ម៉ឺន លាន ហិតា ត្រូវបានគណបក្សប្រជាជន ប្រគល់ឲ្យក្រុមហ៊ុន បរទេស យួន និង ចិន ព្រមទាំងឈ្មួញមានលុយ មានអំណាច ពុករលួយខិលខូច ដែលជា មនុស្សស្និតនិងលោក ហ៊ុន សែន គណបក្សប្រជាជន ។

មិនតែប៉ុណ្ណោះ ការសម្បទានដីសេដ្ឋកិច្ច រយៈពេល៩៩ឆ្នាំរបស់គណបក្សប្រ​ជាជន ស្ថិតនៅ​តំបន់ មួយចំនួន បានធ្វើឲ្យប៉ះពាល់ដល់ដីធ្លី ផ្ទះសម្បែងប្រជាពលរដ្ឋ និងសម្បត្តិធនធានធម្មជាតិ យ៉ាង ធ្ងន់ធ្ងរ ។

ករណីនេះមានដូចជា ដំបន់សំបុកចាប ដីក្រហម ជាមួយក្រុមហ៊ុន7&G តំបន់បឹងកក់ ជាមួយ​ក្រុម​ហ៊ុនស៊ូកាគូអ៊ីន បូរីកីឡា ក្រុមហ៊ុនលោកស្រី ស៊ុយ សូផាន ដីធ្លីនៅស្រុកបុទុមសាគរ និង​គិរីសា​គរ ខេត្តកោះកុង ជាមួយក្រុមហ៊ុនចិនញូញៀនឌីវីឡុបមែនគ្រុប ដីនៅឃុំឃ្សឹម ស្រុកស្នួល ខេត្ត​ក្រចេះ ជាមួយក្រុមហ៊ុន ប៊ុញ ភឿក២ ដីនៅឃុំអមឡាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ជាមួយក្រុម​ហ៊ុន​លោកឧកញ្ញា លី យ៉ុងផាត់ ព្រមទាំងនៅមានតំបន់ជាច្រើនទៀតទូទាំងប្រទេស ហើយការសប្ប ទានដីសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ទៅឲ្យក្រុមហ៊ុនបរទេស និងក្រុមហ៊ុនក្នុងស្រុក ភាគច្រើននៅតំបន់ព្រៃស្រោង ដែលក្រុមហ៊ុនទាំងនោះ កាប់បំផ្លាញព្រៃនៅកម្ពុជាវិនាសហិន ហោចស្ទើរតែក្លាយទៅជាវាលរហោស្ថាន ជាក់ស្តែងតំបន់ព្រៃឡង់ជាដើម។ល។


លោកប្រធាន សម រង្ស៊ី ក្នុងឱកាសជួបជាមួយពលរដ្ឋនៅខេត្តកែប ថ្ងៃទី៣០ ឧសភា លោកបាន មានប្រសាសន៏ថា នយោបាយអភិវឌ្ឍន៏របស់គណបក្សប្រជាជន ធ្វើទាំងឡាយ គឺជានយោបាយ​អភិវឌ្ឍន៏ក្លែងក្លាយ ហើយធាតុពិតវាជានយោបាយ បំរើផល​ប្រយោជន៏​ក្រុមហ៊ុនបរទេស និង​ឈ្មួញពុករលួយខិលខូច ដែលជាមនុស្សស្និតនិងលោក ហ៊ុន សែន គណបក្សប្រជាជន ហើយ ពលរដ្ឋ​ច្រើនលើសលប់ជាអ្នកទទួលរងគ្រោះយ៉ាងអយុត្តិធម៌បំផុត ។ 

លោកអនុប្រធាន កឹម សុខា ថ្លែងថា ខ្មែរស្នេហាជាតិទាំងអស់ សូមរួបរួមគ្នាជាមួយគណបក្ស សង្គ្រោះជាតិ ដើម្បីផ្លាសប្តូរមេដឹកនាំរណបបរទេស ធ្វើនយោបាយបំរើប្រយោជន៏បរទេស បក្ខ​ពួក និងជនពុករលួយខិលខូច ។

លោកបន្តថា ដាច់ខាតយើងមិនអនុញ្ញត្តិឲ្យគណបក្សប្រជាជន លោក ហ៊ុន សែន បន្តកាន់អំ ណាច​មួយអាណត្តិទៀតឡើយ បើលោក ហ៊ុន សែន កាន់អំណាចបន្តទៀតនោះ ស្រុកខ្មែរ​គឺ​រលាយជាក់ជាមិនខាន ។

គួរជំរាបជូនថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ និងរៀបចំប្រទេសជាតិឲ្យ មានភាពល្អប្រសើរ និងសើរើលុបបំបាត់ដីសប្បទានទាំងឡាយណាដែលខុសច្បាប់ ហើយយកដី ធ្លីទាំងនោះមកប្រគល់សងពលរដ្ឋវិញ និងគ្មានទៀតឡើយការសប្បទាន៩៩ឆ្នាំ ឬកាអភិវឌ្ឍន៏ ក្លែងក្លាយ បន្លំភ្នែករាស្រ្ត និងអន្តរជាតិ ដើម្បីប្រយោជន៏ បក្ស និងបុគ្គលនោះ ។

រដ្ឋាភិបាលសង្គ្រោះជាតិ និងដឹកនាំរាជាណាចក្រកម្ពុជា ឆ្ពស់ទៅរកការីកចំរើន មានការទទួល ស្គាល់លើឆាកអន្តរជាតិ លើកកម្ពស់លើគ្រប់វិស័យ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យមាននិរត្តភាព និងពលរដ្ឋរស់នៅក្នុងកំរិតជីវភាពមួយដ៏សមរម្យ ដូចនៅតាមបណ្តាប្រទេសលទ្ធិប្រជាធិបតេយ្យ នានាមួយចំនួនទៀត ។

សរុបសេចក្តីមក គណបក្សសង្គ្រោះជាតិ គឺជាក្តីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ និងប្រ ទេសជាតិរបស់យើង ៕


No comments:

Post a Comment

yes