នាង ឃ្មឹប
ប្រភពចេញពីចង្អោមអ្នកសិល្បៈបានលួចបង្ហើបឱ្យ
ដឹងថា អតីតតារាកំប្លែងក្នុងក្រុមនាយ កុយ នាង ឃ្មឹប
បានធ្លាក់ខ្លួនញៀនថ្នាំដល់កម្រិត
បន្ទាប់ពីអតីតតារាកំប្លែងរូបនេះ បានចែកផ្លូវគ្នាជាមួយនាយ ហុងដា
និងបាត់បង់ឱកាសទីផ្សារការងារក្នុងអាជីពសិល្បៈ ។
ប្រភពខាងលើនេះ បានបញ្ជាក់ថា
ដោយសារការញៀនថ្នាំនេះ បានធ្វើឱ្យនាង ឃ្មឹប បានធ្លាក់ខ្លួនស្គម
ស្លេកស្លាំង មើលមិនចង់យល់ឡើយ
ហើយក្នុងនាមជាអ្នកសិល្បៈដូចគ្នាបានសម្តែងការភ្ញាក់ផ្អើលយ៉ាង
ខ្លាំងក្នុងពេលដែលបានជួបនាងក្នុងសភាពបែបនេះ
ខណៈពេលដែលអតីតតារាកំប្លែងរូបនេះ ធ្លាប់តែស្រស់ស្អាត
តែឥឡូវបែរជាធ្លាក់ដុនដាបបែបនេះទៅវិញ ។
យ៉ាងណាក៏ដោយប្រភពខាងលើនេះ
មិនបានបញ្ជាក់ឱ្យបានលំអិតឡើយពីបញ្ហានេះ
ប៉ុន្តែបានសម្តែងការសោកស្តាយក្នុងនាមជាអ្នកសិល្បៈដូចគ្នា
នៅពេលបានឃើញសភាពរបស់នាងឃ្មឹប ដែលបានដើរផ្លូវខុស
និងបានសម្លាប់អាជីពខ្លួនឯងទាំងរស់បែបនេះ។ ផ្ទុយទៅវិញ
ប្រភពនោះបានលើកសរសើរដល់ភរិយាក្រោយរបស់នាយ ហុងដា
ដែលមានជីវិតថ្លៃថ្នូរ និងថ្កុំថ្កើនជាងជីវិតរបស់នាងឃ្មឹប
ដែលរស់ក្នុងជីវិតអាប់អួរ បន្ទាប់ពីសម្រេចលែងលះជាមួយនាយហុងដា ។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធបញ្ហាខាងលើនេះ
កោះសន្តិភាពមិនអាចទាក់ទងប្រភពណាមួយ
ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់អំពីរឿងនេះឡើយថា តើនាង ឃ្មឹប
ពិតជាបានធ្លាក់ខ្លួនញៀនថ្នាំពិតប្រាកដ ឬយ៉ាងណានោះទេ ។
No comments:
Post a Comment
yes