សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 8, 2014

ឡាន​ខណ្ឌ​សែន​សុខ​បុក​គេ​ហើយចុះ​វាយ​គេ​ឡើង​ទ្រម​ថែម​ទៀត​!

                     

បុរស ​ជា​អ្នក​ដឹក​ពង​ទា​លក់​តាម​ម៉ូតូ​ម្នាក់​ត្រូវ​រថយន្ត​របស់​បញ្ជា​ការ​ ឯកភាព​ខណ្ឌ​សែន​សុខ​បើក​បុក​ហើយ​ថែម​ទាំង​ចុះ​វាយ​បុរស​ខាង​លើ​បណ្តាល​រង​ របួស​ហើម​មុខ​មាត់​ទៀត​។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ខាង​លើ​កាល​ពី​ម៉ោង​7​និង​40​នាទី​ព្រឹក​ថ្ងៃ​ទី​ 08​ ខែ​ឧសភា ឆ្នាំ​2014 នៅ​ចំណុច​ផ្លូវ​2002​កែង​ផ្លូវ​លំ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។

សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ ប្រាប់​ថា​មុន​កើត​ហេតុ​ឃើញ​រថយន្ត​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ដឹក​នាំ ​ដោយ​ឈ្មោះ​ សៀក បាន​បើក​តាម​ផ្លូវ​2004​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ខណៈ​ដល់​ចំណុច​ខាង​លើ​ ជា​ផ្លូវ​កែង​ស្រាប់​តែ​រថយន្ត​បាន​ទៅ​បុក​ម៉ូតូ​C​125​ពណ៌​ខ្មៅ​ពាក់​ស្លាក ​លេខ​ប៉ៃលិន​1A​-​4499​ ដែល​បើក​ដោយ​បុរស​ម្នាក់​ក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​តាម​ផ្លូវ​លំ​និង​មាន ​ដឹក​ពង​ទា​មួយ​ចៀល​ធំ​បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ចាក់​ពង​ទា​ពេញ​ផ្លូវ​។


             
                                                              (​មេ​សន្តិសុខ​ខណ្ឌ​សែន​សុខ​)

ប្រភព ​ដដែល​បាន​ប្រាប់​ទៀត​ថា ក្រោយ​ពី​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ដួល​ហើយ​ក្រុម​ប្រជាការពារ​ខាង​លើ​មិន​ត្រឹម ​ចុះ​មក​ជួយ​រើស​ពង​ទា​ឲ្យ​ជន​រង​គ្រោះ​ទេ​បែ​ជា​ចុះ​មក​ស្តី​ឲ្យ​ថែម​ទាំង​ ប្រធាន​ក្រុម​ខាង​លើ​ចុះ​មក​វាយ​ជន​រង​គ្រោះ​ថែម​ទៀត​បណ្តាល​ឲ្យ​ហើម​មុខ​ មាត់​រួច​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​ចេញ​ទៅ​អស់​ទុក​ឲ្យ​ជន​រង​គ្រោះ​អង្គុយ​ រើស​ពង​ទា​ដែល​នៅ​ពេញ​ផ្លូវ​ម្នាក់​ឯង​។ ឃើញ​ដូច្នោះ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​រើស​មួយ​ដៃ​មួយ​ជើង​ទៅ​។

បុរស ​ខាង​លើ​បាន​ប្រាប់​ថា គាត់​​ឈ្មោះ វ៉ា សុខឿន ភេទ​ប្រុស អាយុ​22​ឆ្នាំ​មុខ​របរ​ដឹក​ពង​ទា​លក់​តាម​ម៉ូតូ​ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​ ត្រពាំង​ឈូក​សង្កាត់​ទឹក​ថ្លា​ខណ្ឌ​សែន​សុខខណៈ​ដួល​ម៉ូតូ​រង​របួស​រលាត់​ដៃ​ ជើង​បន្តិច​បន្តួច​ទេ តែ​ត្រូវ​បាន​ខាង​ក្រុម​ប្រជាការពារ​ខាង​លើ​មក​វាយ​បន្ថែម​។ ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុ​ការណ៍​ខាង​លើ​សំដែង​ការ​មិន​ពេញ​ចិត្ត​នឹង​ ទង្វើរ​របស់​ក្រុម​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ដែល​ធ្វើ​អំពើ​មិន​គួរ​ គប្បី​​លើ​បុរស​ជា​អ្នក​រង​គ្រោះ​ខាង​លើ​ថែម​ទាំង​​មិន​ជួយ បែ​ជា​មក​វាយ​ថែម​ទៀត​។ តើ​នេះ​ជា​មន្ត្រី​អ្នក​ការពារ​សន្តិសុខ​ឲ្យ​ពលរដ្ឋ​ឫ​? ចុះ​លោក​អភិបាល​ខណ្ឌ​ លី សាវ៉េត អប់​រំ​កូន​ចៅ​ដូចម្ដេច​? ឫ​គ្មាន​អំណាច​លើ​ក្រុម​នេះ​ទេ​?​


       

ពន្យល់​ផ្លូវ​ច្បាប់
ដោយ​៖ ទូច សុខៈ


អំពើ ​វា​ដំ​របស់​កំលាំង​ខណ្ឌ​សែន​សុខ ទោះ​ជា​អ្នក​ឌុប​ពង​ទា​ជា​អ្នក​ខុស​ក៏​ដោយ​ចុះ ក៏​ការ​ប្រើ​អំពើ​ហិង្សា​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ដែរ​។ តាម​ក្រម​ព្រហ្ម​ទណ្ឌ​សកម្ម​ភាព​បែប​នេះ ជា​អំពើ​ហិង្សា​។ ដោយ​សារ​ប្រព្រឹត្ត​ជា​ក្រុម នោះ​ជា​ស្ថាន​ទំងន់​ទោស​បន្ថែម​ទៀត​។ បទ​ល្មើស​ហិង្សា​ដោយ​មាន​ស្ថាន​ទំងន់​ទោស​មាន​ចែង​ក្នុង​មាត្រា២១៨​នៃ​ក្រម​ ព្រហ្មទណ្ឌ​ឆ្នាំ​២០០៩ ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ ​ដល់​៥​​ឆ្នាំ​។ ក្រៅ​ពី​នេះ ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ ដល់​១០​លាន​រៀល​ថែម​ទៀត​៕

No comments:

Post a Comment

yes