សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 2, 2014

កម្លាំងទាហានចុះព្រមានកម្មកររោងចក្រភើមៀរនៅវ៉េងស្រេងឲ្យចូលធ្វើការវិញ​

សមត្ថកិច្ចកំពុងយាមកាម​នៅមុខរោងចក្រ (រូបថត៖ សុទ្ធ គឹមសឿន)

កម្លាំង​ទាហាន​ប្រមាណ​ជា​២០​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ព្រមាន​កម្មករ​រោងចក្រ​ភើ​មៀរ​នៅ​ផ្លូវ​វ៉េងស្រេង ឲ្យចូល​ធ្វើការ​វិញ បន្ទាប់​ពី​កម្មករ បន្ត​តវ៉ា​រឿង​បញ្ឈប់​កម្មករ​ក្រោយពេល​ចូលឆ្នាំ​ខ្មែរ​។​
​កម្មករ​រោងចក្រ​ភើ​មៀរ ដែល​បន្ត​ការតវ៉ា និង​បាន​ឃើញ​ហេតុការណ៍​ឲ្យដឹងថា នៅវេលា​ម៉ោង​ជិត​៧​ព្រឹក កម្លាំង​ទាហាន​ប្រមាណ​ជា​២០​នាក់ បាន​មក​ខាង​មុខ​រោងចក្រ ដោយ​ព្រមាន​កម្មករ​ឲ្យចូល​ធ្វើការ​វិញ​។ កម្មករ​បន្ត​ថា លោក សឿន ហេង អាយុ​៣៧​ឆ្នាំ ដែល​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ បាន​ប្រាប់​ពី​បញ្ហា​នៃ​ការតវ៉ា បន្ទាប់​មក​កម្លាំង​ទាហាន បាន​ទះកំផ្លៀង​រូបលោក​។​
​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ កម្មករ​រោងចក្រ​ភើ​មៀរ បាន​តវ៉ា​ដោយសារ​រោងចក្រ​បញ្ឈប់​ពី​ការងារ​ក្រោយ​ចូលឆ្នាំថ្មី​កម្មករ​-​កម្មការិនី​រោងចក្រ​ភើ​មៀរ (Pemir Cambodia Garment Co.,Ltd) បន្ត​ធ្វើ​កូដកម្ម ប្រឆាំង​នឹង​រោងចក្រ ដែល​បាន​បញ្ឈប់​កម្មករ​-​កម្មការិនី​ជាង​១០០​នាក់​។​កម្មករ ឲ្យដឹងថា ភាគី​រោងចក្រ អះអាងថា កម្មករ​-​កម្មការិនី ដែល​ត្រូវបាន​បញ្ឈប់​នោះ បាន​ឈប់សម្រាក​លើស​ថ្ងៃ​កំណត់​រហូតដល់​៣​ថ្ងៃ ក្រោយ​ពី​ការ​សម្រាក​សម្រាប់​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​។ ក្រុមហ៊ុន អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ចាប់ពី​ថ្ងៃ​ទី​១២​ខែ​មេសា ហើយ​ថ្ងៃ​ទី​១៨ ត្រូវ​ចូលធ្វើការ​វិញ ប៉ុន្តែ​ក្រុម​កម្មករ បាន​ចូលធ្វើការ​វិញ​នៅ​ថ្ងៃ​ទី​២១​ខែ​មេសា​។​

​កម្មករ ក៏​បាន​ទាមទារ​នូវ​លក្ខខណ្ឌ​មួយចំនួន​ផ្សេងទៀត ដូចជា​ការដំឡើង​លុយ​បាយ និង​ការដំឡើង​លុយ​ព្រីម​ជាដើម​៕​

No comments:

Post a Comment

yes