សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 15, 2014

យុទ្ធសាស្រ្តកែទម្រង់ស៊ីជម្រៅរបស់គណបក្សប្រជាជនគ្មានអ្វីក្រៅពីធ្វើឲ្យពលរដ្ឋរបស់ខ្លួនវេទនាទ្វេរឡើងនោះទេ


អ្វីដែលគណបក្សប្រជាជន បានដាក់ចេញយុទ្ធសាស្រ្តកណ្តាប់ដៃដែក កែទម្រង់ស៊ីជម្រៅនោះ គឺវាគ្រាន់តែជាលេសតែប៉ុណ្ណោះ ដើម្បីបិទបាំងអំពើទុច្ចរឹតរបស់ខ្លួន ហើយការដាក់ចេញយុទ្ធ សាស្រ្តនេះទៀតសោត ក៏មិនបានបំរើផលប្រយោជន៏អ្វីដល់ជាតិ និងពលរដ្ឋនោះដែរ ។

តែផ្ទុយទៅវិញ យុទ្ធសាស្រ្តដ៏សែនមហិមារបស់លោក ហ៊ុន សែននេះ វារឹតតែធ្វើឲ្យរាស្រ្តនិង​ជាតិកាន់តែវិនាសហិនហោចបន្តទៀតកាន់ខ្លាំងឡើង ជាកស្តែងការរំលោភសិទ្ធិពលរដ្ឋ ការរំ លោភដីធ្លី ផ្ទះសំបែង ការបន្តការកាប់បំផ្លាញព្រៃឈើតាមរូបភាពសប្បទានដីសេដ្ឋកិច្ច ដែលជា សប្បត្តិធនធានធម្មជាតិនៅលើគោក និងនៅក្នុងទឹក ព្រមទាំងនៅក្នុងដីជាដើម ។

គណបក្សប្រជាជន ចាប់តាំងពីប្រឡូកក្នុងឆាកនយោបាយ គ្មានឆន្ទៈណាមួយពិតប្រាកដធ្វើដើម្បី ជាតិ និងពលរដ្ឋឡើយ ដែលផ្នត់គំនិតរបស់គណបក្សមួយនេះ ធ្វើដើម្បីបក្ស ដើម្បីបុគ្គល និង រក្សាចំណងមិត្តភាពម៉ឺនឆ្នាំជាមួយបរទេសឈ្លានពាន ដែលជាអ្នកមានគុណ របស់គណ​បក្សមួយ​នេះ តែប៉ុណ្ណោះ ។

ដោយមានតឹកតាងបញ្ជាក់យ៉ាងច្បាស់បែបនេះហើយ ទើបពលរដ្ឋខ្មែរនាពេលបច្ចុប្បន្នបាន នាំគ្នា​ក្រោកឡើងព្រមគ្នា ចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីសង្គ្រោះជាតិយើង ពីជនពុក​រលួយ ផ្តាច់ការ ដែលធ្វើអ្វីសម្រាប់យុទ្ធសាស្រ្តបំរើបរទេសឈ្លាបពាននោះ ។


ជាមួយគ្នានេះ ក្នុងដំណើរយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ស្រុក ខណ្ឌ ខេត្ត ក្រុង និងរាជធានី អាណត្តិទី២ នៅខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៤ ឧសភា លោកអនុប្រ​ធាន កឹម សុខា បានមានប្រសាសន៏ថា យើងមិនអាចអនុញ្ញត្តិឲ្យលោក ហ៊ុន សែន គណបក្ស​ប្រជាជន បន្តកាន់អំណាចជាបន្តទៀតបានឡើយ ហើយប្រសិនបើគណបក្សប្រជាជន លោក ហ៊ុន សែន នៅតែបន្តកាន់អំណាចទៀតនោះ ជាតិខ្មែរពិតជារលាយ ពលរដ្ឋខ្មែរនិងស្លាប់ជាក់​ជា​មិនខាន ដូច្នេះយើងមិនអនុញ្ញត្តិឡើយ ព្រោះសន្ទុះនៃការគាំទ្ររបស់ពលរដ្ឋ មកលើគណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់ឲ្យឃើញថា មិនយូរឡើយយើងនិងធ្វើឲ្យផ្លាស់ប្តូរលោក ហ៊ុន សែន គណ​បក្សប្រជាជន បានយ៉ាងពិតប្រាកដ ។ 

សូមជំរាបថា គណបក្សប្រជាជន ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន នាពេលបច្ចុប្បន្ននេះ ទូទាំងប្រទេសលែងមានអ្នកគាំទ្រហើយ ក្នុងនោះរាប់ទាំងអន្តរជាតិ ប្រទេសប្រជាធិបតេយ្យ ផងដែរ នេះមានន័យថា ថ្ងៃអវស្សាន្តគណបក្សប្រជាជន កំពុងតែនៅរងចាំទទួលស្វាគមន៏​ យ៉ាងរន្ធើនបំផុត៕

No comments:

Post a Comment

yes