គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ
ត្រូវគេមើល ឃើញថា កាន់តែមានភាពលំអៀងខ្លាំងឡើងៗទៅលើគណបក្សប្រជាជន ដោយមិនឈរលើ
គោលការណ៏ឯករាជ្យនោះឡើយ ។
ជាក់ស្តែង នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥
កាលពីថ្ងៃទី២៨ កក្កដា ២០១៣ កន្លងទៅថ្មីៗនេះ កាន់តែបង្ហាញឲ្យឃើញកាន់តែច្បាស់ឡើង
ពីការមិនឯករាជ្យ របស់ គជប គឺ គជប ព្យាយាមបិតបាំងការពិត ផ្សុំគំនិតជាមួយគណបក្សប្រជាជន
ក្បត់ឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត ក្រែប្រែតួលេខ បូកបញ្ចូលឲ្យគណបក្សប្រជាជន
ដើម្បីបានកាន់អំណាចរបៀបផ្តាច់ការបន្តទៀតនៅកម្ពុជា ។
ក្នុងនោះ ដោយមើលឃើញពីទង្វើអយុត្តិធម៌បែបនេះ ទាំងគណបក្សសង្គ្រោះជាតិ
ទាំងសង្គមស៊ី វិល ទាំងពលរដ្ឋដែលជាម្ចាស់ឆ្នោត ក្រោកឡើងព្រមៗគ្នា ធ្វើការតវ៉ាទាមទារឲ្យមានការស៊ើប
អង្កេតលើករណីនេះ ដោយស្នើឲ្យមានការបង្កើតគណ
ៈកម្មការឯករាជ្យ ព្រមទាំងការទាមទារឲ្យមានការបោះឆ្នោតឡើងវិញជាដើម។ល។
ក៏ប៉ុន្តែទោះជាយ៉ាងណាទាំង គជប ទាំងគណបក្សប្រជាជន
បានធ្វើការបដិសេដ្ឋមិនព្រមឲ្យមាន ការបង្កើតគណ
ៈកម្មការឯករាជ្យ ដើម្បីឲ្យមានការស៊ើបអង្កេតឡើយ ព្រោះទាំង គជប ទាំងគណបក្សប្រជាជន
បានដឹងខ្លួនឯងយ៉ាងច្បាស់ហើយថា ប្រសិនបើមានការស៊ើប អង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោតកាលពីថ្ងៃទី២៨
កក្កដា ២០១៣ និងបើកឲ្យមានការ បោះឆ្នោតឡើងវិញនោះ គឺគណបក្សប្រជាជន
ជាអ្នកចាញ់ឆ្នោតយ៉ាងគំហុក និងអាម៉ាស់បំផុត ។
ជុំវិញករណីខាងលើនេះ លោកអនុប្រធាន កឹម សុខា ក្នុងឱកាសចុះជួបសំណេះសំណាលជា
មួយអង្គបោះឆ្នោត សមាជិក សមាជិការ និងពលរដ្ឋ នៅខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៤
ឧសភា លោកបានមានប្រសាស៏ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះឯង គឺជាមេរោគ
ដែលធ្វើឲ្យមានការគាប់គាំវិបត្តិនយោបាយនៅកម្ពុជា ព្រោះដោយសារតែខ្លួនមិនឈរលើ
គោលការឯករាជ្យ។ ហើយប្រសិនបើមានការបោះឆ្នោតដោយត្រឹមត្រូវនោះ ប្រទេសជាតិយើងមិនធ្លាក់ចូលដល់តំណាក់ការនេះឡើយ
ហើយគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ឡើងដឹកនាំ ប្រទេស ម្លេះសមជាតិយើងមានការរីកចំរើន
សុខសន្តិភាព បាត់ទៅហើយ ។
គួរជំរាបជូនថា សម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
នៅក្នុងដំណាក់ការជួបជជែក ចរចាររវាងក្រុមការងារបច្ចេកទេសរបស់គណបក្សសង្គ្រោះជាតិ
និងគណបក្សប្រជាជន កាលពី
ពេលកន្លងមកថ្មីៗនេះ គណបក្សសង្គ្រោះជាតិ បានឈរលើគោលជំហ៊រប្រយោជន៏ជាតិ និងពល រដ្ឋជាធំ
គណបក្សសង្គ្រោះជាតិ បានស្នើទៅគណបក្សប្រជាជន ឲ្យមានការរៀបចំការផ្លាស់ប្តូរ
សមាសភាពថ្នាក់ដឹកនាំ គជប និងដាក់ គជប ទៅជាស្ថាប័នធម្មនុញ្ញ តែត្រូវបានគណបក្សប្រជា
ជន ដែលគិតអំពីប្រយោជន៏បក្សជាធំនោះ ការធ្វើការច្រានចោលលើសំណើរនេះ ហើយគណ
បក្សប្រជាជនមួយនេះ ត្រូវទទួលរងការស្តីបន្ទោសយ៉ាងខ្លាំងពីសង្គមស៊ីវិលជាតិ និងអន្តជាតិ
ព្រមទាំងប្រទេសដែលជាម្ចាស់ជំនួយផងដែរ ចំពោះទង្វើរដែលគណបក្សប្រជាជនបានធ្វើ គឺមិនបានតំកល់ផលប្រយោជន៏ជាតិ
និងពលរដ្ឋជាធំ ។
តែទោះជាយ៉ាងណា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៏ហើយថា គជប
ទីបញ្ចប់មិនយូរឡើយ ត្រូវតែមានការផ្លាស់ប្តូរតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម
និងដាក់ទៅជាស្ថាប័នធម្មនុញ្ញ ដើម្បីឈរលើគោលការឯករាជ្យ អព្យាក្រឹត្តិ
និងយុត្តិធម៌ ព្រោះ គជប មិនមែនជារបស់គណបក្សណាមួយផ្តាច់មុខឡើយ តែ គជប
គឺត្រូវជាស្ថាប័នមួយឯករាជ្យ សម្រាប់ពលរដ្ឋខ្មែរទូទៅ ។ មានការផ្លាស់ប្តូរ គជប និងមានការផ្លាស់ប្តូរមេដឹកនាំផ្តាច់ការដ៏ពិតប្រាកដនៅកម្ពុជា
៕
No comments:
Post a Comment
yes