សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, May 27, 2014

ពលរដ្ឋ​នៅ​ខេត្ដ​ឧត្ដរមានជ័យបារម្ភ​បាត់បង់​ដីដោយសារ​ក្រុមហ៊ុន​ហាម​មិនឲ្យ​ដាំដុះ​

ពលរដ្ឋ​ប្រមាណ​៥០​គ្រួសារ នៅ​ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ ភ័យខ្លាច​និង​បារម្ភ​បាត់បង់​ដីចម្ការ ដោយសារមាន​ទាហាន​បាញ់​គំរាម និង​ក្រុមហ៊ុន សុខា​រិទ្ធិ ហាមឃាត់​មិន​ឲ្យ​បង្កបង្កើនផលលើ​ដី​ដែល​ពួក​គាត់​កាន់កាប់​ជិត​១០​ឆ្នាំ​មកហើយ​។ 
​ពលរដ្ឋ​នៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង លោក ហឿង ហាក់ ប្រាប់​VOD​នៅ​ថ្ងៃ​អង្គារ​នេះ​ថា កាលពី​ថ្ងៃ​ទី​២៤​ខែ​ឧសភា តំណាង​ក្រុមហ៊ុន​សុខា​រិទ្ធិ និង​សហគមន៍​សង្គ្រោះ​ព្រៃឈើ នៅ​ស្រុក​អន្លង់វែង បាន​ហាមឃាត់​ពួកគាត់ មិនឲ្យ​ដាំ​ដុះ​លើ​ដី​ដែល​ខ្លួន​កាន់កាប់​តាំងពី​ឆ្នាំ​២០០៨​មក ដោយ​បារម្ភ​ខ្លាច​ពលរដ្ឋ​យក​ជា​កម្មសិទ្ធិ​។ លោក​បន្ដថា កន្លងមក​ក៏​មាន​ក្រុម​យោធា ប្រើ​អាវុធ បាញ់​គំរាម និង​តំណាង​ក្រុមហ៊ុន​សុខា​រិទ្ធិ បាន​ព្រមាន បំផ្លាញ​ដំណាំ​ចោល​បើសិន​ពួកគាត់ មិន​អនុ វត្ដតាម​ការណែនាំ។ លោក​អំពាវនាវ ដល់​ស្ថាប័ន​ពាក់ព័ន្ធ និង​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​ «គេថាមិនឲ្យដាំទេ បើសិនជាដាំទាល់តែធ្វើកិច្ចព្រមព្រៀងឲ្យគេ ទើបគេឲ្យដាំ បើមិនអ៊ីចឹងទេ គេមិនឲ្យដាំទេ ពីព្រោះអីខ្លាចប្រជាពលរដ្ឋហើយ យកទាំងដីយកទាំងផលដំណាំ។ ពាក់ព័ន្ធនឹងខាងសហគមន៍នោះផង ពាក់ព័ន្ធនឹងដីទីទួលសុវត្ថិភាពរបស់លោកសុខារិទ្ធិ នោះផង។ ដំណាំដែលគាត់បានដាំនោះ ខ្លះក៏ស្មើជង្គង់ ខ្លះក៏ស្មើស្មងជើងទៅហើយ គេថាគេមិនឲ្យដាំទេ គេនឹងយកថ្នាំសម្លាប់មក ប្រសិនជាហ៊ានដាំ គេនឹងយកថ្នាំនោះទៅបាញ់សម្លាប់ភោគផលដែលបងប្អូនប្រជាពលរដ្ឋ យើងបានដាំ។»​

​ពលរដ្ឋ​មួយរូប​ទៀត លោក ហ៊ាន ណ​យ ឲ្យដឹងថា ដីចម្ការ​របស់​លោក ៦​ហិកតា និង​ដី​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត បាន​កាប់ឆ្ការ​ព្រៃ​ដើម្បី​ដាំ​ស្រូវ ជា​យូរ​មក​ហើយ​នោះ ត្រូវបាន​ក្រុមហ៊ុន​សុខា​រិទ្ធិ​ឈូសឆាយ​ហ៊ុម​ព័ទ្ធ​ជុំវិញ ដើម្បី​យក​ដី​ធ្វើ​ទី ទួល​​សុវត្ថិភាព​ដាក់​ជនភៀសសឹក​។ លោក​បន្ថែមថា ពលរដ្ឋ បាន​ភៀសខ្លួន​ទៅ​ធ្វើ​ចំណាកស្រុក និង​ជា​កម្មករ​ឲ្យគេ នៅ​​សល់​ប្រហែល​៥០​គ្រួសារប៉ុណ្ណោះ ដោយ​ភ័យ​ខ្លាចការគំរាមកំហែង​ពី​ក្រុមហ៊ុន និង​សហគមន៍​ព្រៃឈើ​ «ភាគច្រើនដូចថា អស់សង្ឃឹម អ្នកខ្លះក៏ទៅថៃ អ្នកខ្លះក៏អត់ការងារធ្វើ ក៏ចេះតែដើរស៊ីឈ្នួលគេ  ភាគច្រើនទៅអស់ខ្លះ ហើយ គេនាំគ្នាចាកចេញអត់ហើយ បាញ់គំរាម ប្រជាពលរដ្ឋចេះតែភ័យខ្លាច ខ្ញុំមិនដឹងថាត្រូវថាយ៉ាងណាដែរ ហាមគាត់ថាមិនឲ្យទៅ ក៏គាត់មានមន្ទិលមួយ គាត់ថាគាត់ខ្លាចហើយនាំគ្នាចាកចេញ។»
VOD​មិនទាន់​អាច​ទាក់ទង​ក្រុមហ៊ុន​សុខា​រិទ្ធិ និង​សហគមន៍​ព្រៃឈើ ដើម្បី​បំភ្លឺ​ជុំវិញ​ពី​ករណី​នេះ​បាន​ទេ​។ មន្ត្រី​សម្រប សម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស អាដហុក ខេត្ដ​ឧត្ដរមានជ័យ លោក ស្រី ណា​រ៉េ​ន មានប្រសាសន៍ថា ដី​នៅ​តំបន់​នោះ​ពលរដ្ឋ​បាន​កាប់​ព្រៃ ដើម្បី​បង្កបង្កើន​ផល ប៉ុន្តែ​លោក​មិនដឹងថា ក្រុម​សុខា​រិទ្ធិ​នោះ មានច្បាប់​អភិវឌ្ឍន៍​ប៉ុន្មាន​ហិក តា​ឡើយ​។ លោក បន្ដថា លោក នឹង​ចុះ​ស៊ើបអង្កេត បើសិន​មាន​ពាក្យបណ្ដឹង​ពី​ពលរដ្ឋ​ «វាអត់ទាន់ច្បាស់ សហគមន៍មួយគាត់ថា ពីមុនគាត់ចូលមកកាប់ ហើយដល់ពេលកាប់បានគេថា ចាប់កន្លែងហ្នឹងដីទាហានកាប់ទៅមុខទៀតទៅ កាប់រំកិលចុះរំកិលឡើងវាចូលដីសហគមន៍ ក្រោយមកមិនដឹងគេទៅកន្លែងណាទៀត ក្រែងផុតពីដីសហគមន៍ ឬដីរដ្ឋ ព្រោះអីមិនច្បាស់ដែរ។»
​កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា កន្លងទៅ ប្រជាពលរដ្ឋ​ប្រមាណ​៧០​គ្រួសារ នៅ​ចំណុច​ជប់​ត្រគួន បាន​ចោទប្រកាន់​ក្រុម ហ៊ុន​សុខា​រិទ្ធិ និង​សហគមន៍​សង្គ្រោះ​ព្រៃឈើ នៅ​តំបន់​នោះ ថា​បង្ខំ​ឲ្យ​ពួកគេ​ផ្ដិតមេដៃ​លើ​កិច្ចសន្យា ដើម្បី​ចាកចេញ​ពី​ដី​ដែល​ពួក​គាត់​រស់នៅ និង​បង្កបង្កើនផល ប៉ុន្ដែ​តំណាង​ក្រុម​ហ៊​ន និង​សហគមន៍​ព្រៃឈើ បដិសេធដូចៗ​គ្នាដោយ​លើកឡើងកុំ​ឲ្យ​ពលរដ្ឋ​កាប់​រាន​ដីព្រៃ ឬ​ដី​ទីទួល​សុវត្ថិភាព​បន្ដទៀត​៕

No comments:

Post a Comment

yes