សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, May 27, 2014

សមត្ថកិច្ច​រារាំង​ថ្នាក់ដឹកនាំCNRPមិន​ឲ្យ​ចុះទៅ​ពិនិត្យ​តំបន់ជម្លោះ​ដីធ្លី​នៅ​ខេត្ត​រតនគិរី​​

សមត្ថកិច្ចដាក់បារ៉ាស មិនឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
 ចូលទៅតំបន់មានជម្លោះដីធ្លី ក្នុងស្រុកអូជុំ(រូបថតពីបណ្តាយសង្គម)

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យដឹងថា សមត្ថកិច្ច​ខេត្ត​រតនគិរី​បាន​រារាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា  មិនឲ្យ​ចូលទៅ​តំបន់​ដែល​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ​ហ្វី​រ៉ាប៊ឺ លីមីត ស្ថិតនៅ​ភូមិ​អូ​ជុំ ស្រុក​អូ​ជុំ ខេត្ត​រតនគិរី​។​
​លោក កឹម សុខា អនុ​ប្រធាគ​ណ​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​VOD​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា  ថ្នាក់ដឹកនាំ​គណបក្ស​នេះ បាន​ធ្វើដំណើរ​ទៅដល់​ខេត្ត​រតនគិរី ដើម្បី​ចុះ​ទៅ​ត្រួតពិនិត្យ​តំបន់​ដែល​មាន​ជម្លោះ​ដីធ្លី តែ​ត្រូវ​សមត្ថកិច្ច​របស់​លោក ហ៊ុន សែន រារាំង​មិនឲ្យ​ចូល​ទៅ​តំបន់​ដែល​មាន​ជម្លោះ​នោះ​ទេ​។ លោក​បន្តថា មូលហេតុ​ដែល​អាជ្ញាធរ​មិន​អនុញាត​ឲ្យ​រូបលោក និង​លោក សម រង្ស៊ី ចូល​ទៅ​តំបន់​នោះ ទំនង​ជា​អាជ្ញាធរ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ​។
​ស្នងការ​នគរបាល​ខេត្ត​រតនគីរី លោក រ៉ា​យ រ៉ៃ មានប្រសាសន៍ថា មូលហេតុ​ដែល​សមត្ថកិច្ច​ខេត្ត មិនឲ្យ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ធ្វើដំណើរ​ទៅ​ស្រុក​អូជុំ ខេត្តរតនគិរី ដោយសារ​ក្រុមការងារ​កំពុង​ធ្វើការ​សម្របសម្រួល​ពាក់ព័ន្ធ នឹង​សំណង់អាណាធិបតេយ្យ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​។
យ៉ាងនេះក្តី លោក រ៉ា​យ រ៉ៃ មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​ចិន​នោះទេ​។​

​មន្ត្រី​សម​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​រតនគិរី លោក ឆាយ ធី ហៅ​ការរារាំង​របស់​សមត្ថ​កិច្ច​ទៅលើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​ការរំលោភ​លើ​ច្បាប់រដ្ឋធម្មនុញ្ញ និង​ធ្វើឲ្យ​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់អំណា​ច​កាន់តែ​ធ្លាក់​ចុះ។
​លោក ឆាយ ធី បានឲ្យដឹង​ទៀតថា ប្រជាពលរដ្ឋ​ដែល​សង់​ទីលំនៅ​ចាស់​មាន​១០២​គ្រួសារ កំពុង​រង​ការគំរាមកំហែង​ពី​ក្រុមហ៊ុន​ជា​ញឹកញាប់​តាំងពី​ឆ្នាំ​២០១៣ ខណៈ​ប្រជាពលរដ្ឋ​ដែល​មក​តាំង​ទីលំនៅ​ថ្មី មាន​ប្រមាណ​៣០០​គ្រួសារ​៕

No comments:

Post a Comment

yes