អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងក្រោយបញ្ចប់ពិធីតែងតាំងរួចរាល់នៅព្រឹកថ្ងៃពុធនេះថា លោក ម៉ៅ ធនិន អតីតអភិបាលរងខេត្តស្ទឹងត្រែង បានទទួលការតែងតាំងជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ខូយ សុខា ដែលដល់អាយុចូលនិវត្តន៍ ចំណែក លោក ឈិត សុខុន អតីតប្រធានក្រុមប្រឹក្សាខេត្តតាកែវ នឹងទទួលការតែងតាំងជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក ស្បោង សារ៉ាត់ នៅក្នុងពិធីតែងតាំង នាថ្ងៃស្អែកនេះ។
អត្ថបទផ្សេងៗ
លោក ខៀវ សុភ័គ ឲ្យដឹងទៀតថា អតីតអភិបាលខេត្ត លោក ខូយ សុខា នឹងក្លាយជាបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ចំណែកលោក ស្បោង សារ៉ាត់ នឹងក្លាយជាបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាខេត្តព្រៃវែងវិញ៕
No comments:
Post a Comment
yes