សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 8, 2014

លោកឃ្លាំងហួតអភិបាលខណ្ឌ​ឫស្សីកែវនិង​ភរិយា​រង​បណ្តឹង​ឆបោក​ប្រាក់​ចំនួន៣០​ម៉ឺន​ដុល្លារ​


 លោក ឃ្លាំង ហួត អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ និង​ភរិយា អ្នកស្រី អ៊ួ​ង សុ​ផល្លា ប្រធាន​សមាគមនារី​ក​ម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិ​វ​ឌ្ឈ​ខណ្ឌឫស្សីកែវ កំពុង​រង​បណ្តឹង​ពីបទ​ឆបោក​ប្រាក់​ចំនួន ៣០​ម៉ឺន​ដុល្លារ​ តាមរយៈ​ការចុះហត្ថលេខា ទិញ​លក់​ដី​ទៅ​ឲ្យ​ដើមបណ្តឹង តែ​ធាតុពិត ដី​នោះ គឺជា​កម្ម​សិទ្ធ​របស់រ​ដ្ឋ​។ បច្ចុប្បន្ន​បណ្តឹង​នេះ កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់លោក ហៀ​ង សុ​ភ័​ក្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

ដើមចម​នៃ​សំណុំ​រឿងនេះ គឺ​កើតឡើង​ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ លន់ ភុ​ន ភេទ​ប្រុស ប្តឹង​លោក ឃ្លាំង ហួត និង​ភរិយា​ឈ្មោះ អ៊ួ​ង សុ​ផល្លា ពីបទ​ឆបោក​ប្រាក់​ចំនួន ៣០​ម៉ឺន​ដុល្លារ កាលពី​ឆ្នាំ​២០០៦​។ ឈ្មោះ លន់ ភុ​ន បាន​រៀបរាប់ថា គាត់​បាន​ទិញ​ដី​ពី​អ្នកស្រី អ៊ួ​ង សុ​ផល្លា ដែលមាន​ទីតាំង​ស្ថិតនៅ​ក្រោយ​វត្ត​សំរោង​អណ្តែង​ក្នុងតម្លៃ ៣០​ម៉ឺន​ដុល្លារ ដោយ​អះអាងថា ដី​នេះ ជា​ដីឯកជន​មិនមែនជា​ដី​សាធារណៈ​ទេ​។ រាល់​លិខិតស្នាម​នានា ត្រូវបាន​លោក ឃ្លាំង ហួត ជា​អ្នកចុះហត្ថលេខា​ទទួលស្គាល់​។ ប៉ុន្តែ​នៅ​ទីបំផុត ដី​នេះ​ត្រូវបាន​រដ្ឋ​រឹបអូស​ធ្វើជា​ទ្រព្យសម្បត្តិ​សាធារណៈ ហើយ​គាត់​ត្រូវបាន​ខាត់​បង់ប្រាក់​ចំនួន ៣០​ម៉ឺន​ដុល្លារ ទើប​ដាក់ពាក្យ​បណ្តឹង​ប្តឹង លោក ឃ្លាំង ហួត និង​ភរិយា​តែម្តង​។



ពាក់ព័ន្ធ​ការចោទប្រកាន់​នេះ លោក ឃ្លាំង ហួត បានបញ្ជាក់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៤ យ៉ាងខ្លី​ថា លោក​ពុំទាន់​បានដឹង​អំពី​ការប្តឹង​នេះ​នៅឡើយ​ទេ ហើយ​លោក ក៏​មិនបាន​ធ្វើការ​អត្ថាធិប្បាយ​ណាមួយ​ដែរ ដោយ​ប្រាប់​ទៅ​ឲ្យ​ទាក់ទង​មេធាវី​របស់លោក​វិញ​។​
ប៉ុន្តែ​ទោះបីយ៉ាងណា កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៤ តុលាការ​មាន​គម្រោង​ធ្វើការ​សាកសួរ​ទៅលើ​លោក ឃ្លាំង ហួត និង​ភរិយា តែ​ត្រូវបាន​អាក់ខាន​ទៅវិញ ដោយសារតែ​មេធាវី បានដាក់​ពាក្យសុំ​ពន្យា​ពេល​សាកសួរ​ទៅ​ថ្ងៃក្រោយ​៕​ 

No comments:

Post a Comment

yes