សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 9, 2014

អ្នក​ទោស​ជាង​៣០០​នាក់​នឹង​ត្រូវ​ដោះ​លែង​និង​បន្ធូរ​បន្ថយ​ទោសក្នុង​ថ្ងៃ​បុណ្យ​ពិសាខ​បូជា​

ទណ្ឌិតនៅក្នុងពន្ធធានាគារកម្ពុជា

ក្រសួង​យុត្តិធម៌​គ្រោង​នឹង​ដោះ​លែង​មនុស្ស​ និង​បន្ធូរ​បន្ថយ​ទោស​ទណ្ឌិត​ចំនួន​៣៣៩​នាក់​ ក្នុង​ថ្ងៃ​បុណ្យ​ពិសាខ​បូជា​ខាង​មុខ​។​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌​នៅ​ថ្ងៃ​សុក្រ​នេះ​។ ​ការ​ដោះ​លែង​នេះ​គឺ​ធ្វើ​ឡើង​ជា​ប្រចាំ​សម្រាប់​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ធំៗ​របស់​ជាតិ​ក្នុង​រយៈ​ពេល​៣​ដង​ក្នុង​មួយ​ឆ្នាំ​។ ប៉ុន្តែ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌​ដោះ​លែង​នឹង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ទាំង​អស់​ដោយ​តម្លាភាព​ និង​សុក្រឹត្យ​ភាព​។

ទណ្ឌិតប្រមាណ៣៣៩នាក់ នឹងត្រូវបានដោះលែង​និងបន្ធូរ​បន្ថយទោស​ក្នុងថ្ងៃបុណ្យ​ពិសាខ​បូជា​ខាងមុខ។ ថ្ងៃពិសាខបូជា ដែលជាបុណ្យ​សាសនាដ៏ធំសម្រាប់​ពុទ្ធសាសនិក​ដែលប្រព្រឹត្ត​ទៅនៅថ្ងៃទី១៣ ឧសភា។ នេះបើតាមការបញ្ជាក់ពីលោក សំ ប្រជាមានិត្យ នាយក​ខុទ្ទកា​ល័យ​ និងជាអ្នកនាំពាក្យនៃក្រសួងយុត្តិធម៌។
ថ្លែងប្រាប់វិទ្យុបារាំងនៅថ្ងៃសុក្រនេះ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ក្នុងចំណោម​អ្នក​ទោស​​ដែលត្រូវដោះលែងទាំងអស់ មាន ៣៥នាក់ត្រូវដោះលែងទាំងស្រុង ៨៧នាក់​បន្ធូរ​បន្ថយ១២ខែ ៥៩នាក់បន្ថូបន្ថយ៩ខែ និង១៥៨នាក់ផ្សេងទៀត បន្ថួរបន្ថយ រយៈពេល៦ខែ។

លោកនាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ដដែល បានឱ្យបន្ថែមថា ការ​សម្រេច​ដោះលែង និងបន្ថូបន្ថយនេះ គឺធ្វើតាមការ​សម្រេចកិច្ច​ប្រជុំនៃគណៈ​កម្មការ​ជាតិ​ត្រួត​ពិនិត្យការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិតដែលមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្សវឌ្ឍនា ជាប្រធាន។

បើតាមលោកប្រជាមានិត្យដដែល រាល់ការលើកលែងទោស និងការ​បន្ធូររបន្ថយ​ទោសគឺ​ពឹង​ផ្អែក​លើចំណុចចំនួនពីរ។​ទី១​កា​រ​កែប្រែ​ចរិត​លក្ខណៈ​នៃ​ទណ្ឌិត​ដែល​អាច​រួមរស់​ក្នុង​សង្គម​វិញ​បាន និងទី២ពឹងលើការអនុវត្តទោសដែលមានចែងក្នុងច្បាប់របស់កម្ពុជា។


សូមបញ្ជាក់ជូនថា កម្ពុជាតម្រូវទណ្ឌិតទាំងអស់ អនុវត្តទោសចំនួន ២​ភាគ​៣​ទើប​អាច​លើក​លែង​ទោសទាំងស្រុង ដោយឡែកការបន្ធូរ​បន្ថយទោសវិញ តម្រូវឱ្យអ្នកទោស​យ៉ាងហោច​ណាស់ អនុវត្តទោសរបស់ខ្លួនចំនួន១ភាគ៣ផងដែរ ។ គិតទាំងបុណ្យពិសាខបូជាខាងមុខ ទណ្ឌិត​ប្រមាណជាង៨០០នាក់ហើយត្រូវបានដោះលែង និងបន្ធូរបន្ថយទោស ក្នុងនោះ​មាន​ប្រមាណជា៥០០នាក់ត្រូវបានដោះលែង និងបន្ធូរបន្ថយទោស ក្នុងពិធី​បុណ្យចូល​ឆ្នាំខ្មែរ​កាល​ពីខែមេសាកន្លងទៅនេះ។

លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃការអង្គការលីកាដូ បានអំពាវនាវថា រាល់​ការ​ដោះ​លែងនិងការបន្ធូរ​បន្ថយទោសដល់ទណ្ឌិតទាំងអស់ ត្រូវមានតម្លាភាព សុក្រឹតភាព និង​មាន​ការ​វិនិច្ឆ័យ​ដោយ​ផ្ទាល់​ពី​គណៈកម្មការ​ជំនាញ​ដោយ​ជៀស​វាង​ការ​ជឿ​ទាំង​ស្រុង​ពី​របាយ​ការណ៍​មន្ត្រីថ្នាក់ក្រោម៕

No comments:

Post a Comment

yes