ក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ ដឹកនាំដោយ
លោក យឹម សុវណ្ណ (រូបថត ជន ស្រីណុច)
ក្បួនឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង
ស្រុកខណ្ឌ របស់គណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញពេលរសៀលនេះ
ចាប់ផ្តើមចេញពីស្នាក់ការកណ្តាល
របស់គណបក្សដែលមានអ្នកចូលរួមជាង១ពាន់នាក់។
ក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិនៅរសៀលនេះ ដឹកនាំដោយលោក យឹម
សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាអ្នកនាំពាក្យនៃគណបក្សនេះ
ខណៈដែលប្រធាន អនុប្រធាន លោក សម រង្ស៊ី និងលោក កឹម សុខា
កំពុងធ្វើដំណើរពីខេត្តកំពង់ចាម មកចូលរួមនៅរាជធានីភ្នំពេញវិញនៅរសៀលនេះ។
ក្បួនចាប់ផ្តើមចេញ នៅម៉ោង៣រសៀលនេះ
ធ្វើដំណើរឆ្ពោះទៅកាន់ស្ពានអាកាសក្បាលថ្នល់
និងបត់បែនទៅតាមផ្លូវផ្សេងៗ ទៀត នៃរាជធានីភ្នំពេញ។
នៅថ្ងៃអាទិត្យនេះ ជាថ្ងៃទី៣ហើយ
នៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក
ខណ្ឌ អាណត្តិទី២។ ក្នុងចំណោមគណបក្សនយោបាយចំនួន៥
ដែលចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោតអសកលនេះ
គឺមានតែគណបក្សសង្គ្រោះជាតិមួយទេ ដែលធ្វើយុទ្ធនាការឃោសនាដោយហែក្បួន
ចំណែកគណបក្សបួនផ្សេងទៀតរួមទាំងគណបក្សប្រជាជនផង គឺឃោសនា
តាមរយៈការជួបប្រជុំជាមួយអង្គបោះឆ្នោតនៅតាមឃុំសង្កាត់ ឬ
នៅតាមកន្លែងឯកជនតែប៉ុណ្ណោះ៕
No comments:
Post a Comment
yes