ជំងឺមហារីកដីធ្លីនៅក្នុងប្រទេសកម្ពុជា
មិនអាចរកថ្នាំមកព្យាបាលឲ្យជាសះស្បើយបានឡើយ បើ ប្រទេសដ៏អភ័ព្វមួយនេះ នៅតែស្ថិតក្រោមការដឹកនាំរបស់គណបក្សប្រជាជននោះ
។
ជារៀងរាល់ថ្ងៃ ការរំលោភដីធ្លីរបស់ពលរដ្ឋពីសំណាក់ឈ្មួញ
និងមន្រ្តីខិលខូចគឺមានស្ទើរគ្រប់ កន្លែង ហើយសំរែកស្រែករកយុត្តិធម៌របស់ជនរងគ្រោះ
ក៏ឮជារៀងរាល់ថ្ងៃដូចគ្នា តែគ្មានមន្រ្តី រដ្ឋាភិបាលលោក ហ៊ុន សែន
រូបណាចេញមុខដោះស្រាយជូនពួកគាត់ឡើយ ហើយប្រឹងសំងំ ដើម្បីត្រង់យកផលប្រយោជន៏ដែលកើតចេញពីអំពើពុករលួយ
និងអយុត្តិធម៌នេះ ។
អ្នកឃ្លាំមើលបញ្ហាសង្គមនៅក្នុងប្រទេសកម្ពុជាបានលើកឡើងថា
ប្រទេសអច្ឆៈរិយៈមួយនេះ អាច បញ្ចប់បញ្ហាជំលោះដីធ្លីបាន
លុះត្រាណាតែប្រទេសមួយនេះផ្លាសប្តូរមេដឹកនាំ ព្រោះលោក ហ៊ុន សែន គណបក្សប្រជាជន
មិនដែលខ្វល់បញ្ហារបស់ពលរដ្ឋឡើយ ហើយពាក្យស្លោកដែលគណ បក្សប្រជាជនប្រើ
ទុក្ខលំបាករបស់ប្រជាជន គឺជាទុក្ខលំបាលរបស់លោក ហ៊ុន សែន និងភរិយា
គឺវាគ្រាន់តែជាពាក្យដាក់ឲ្យពិរុះស្តាប់ និងល្អមើលតាមផ្លូវនានាតែប៉ុណ្ណោះ ។
ពួកអ្នកតាមដានបានលើកឡើងទៀតថា ច្បាស់ណាស់អ្នកដែលធ្វើបាបរាស្រ្ត
និងប្លន់ដីរាស្រ្តគឺ លោក ហ៊ុន សែន និងគណបក្សប្រជាជនមួយនេះឯង
ដូច្នេះសរុបសេចក្តីមកមានតែការផ្លាស់ប្តូរ មេដឹកនាំនេះចេញទេ
ទើបកម្ពុជាមិនមានអំពើអយុត្តិធម៌បែបនេះកើតឡើងមកលើពលរដ្ឋខ្មែរ ។
ជាក់ស្តែង ជាថ្មីម្តងទៀតនៅថ្ងៃទី០៥ ឧសភា តំណាងប្រជាសហគមន៍បឹងកក់ និងបូរីកីឡា បានប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញ
ដើម្បីទាមទារឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហាពួក គេឲ្យបានចាប់រហ័សពីរឿងជំលោះដីធ្លីរបស់ពួកគាត់ដែលបានអស់បន្លាយជិត១០ឆ្នាំមកហើយនោះ នៅតែមិនទាន់មានដំណោះស្រាយ ៕
No comments:
Post a Comment
yes