លោក វ៉ន ពៅ និងអ្នកទាំង២២នាក់ផ្សេងទៀតត្រុវបានទទួលស្វាគមន៏
យ៉ាងកក់ក្តៅ ក្រោយចេញពីពន្ធនាគារវិញ
មនុស្ស២៣នាក់ ដែលមានសកម្មជនសិទ្ធិមនុស្ស និងកម្មករ គ្រោងធ្វើពិធីលាបំណន់ ដល់វត្ថុសក្តិសិទ្ធិ នៅខេត្តត្បូងឃ្មុំ នាសប្តាហ៍ក្រោយនេះ បន្ទាប់ពីពួកគេត្រូវបានតុលាការ សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។
សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រម កាលពីថ្ងៃសុក្រទី៣០ខែឧសភាឆ្នាំ២០១៤ម្សិលមិញ សម្រេចឲ្យលោក វន់ ពៅ លោក ថេង សាវឿន លោក ចាន់ ពុទ្ធិសក័ និងកម្មករ ផ្សេងទៀត នៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពី ចាប់ឃុំខ្លួន៥ខែ ក្រោមបទចោទរបស់រដ្ឋាភិបាល។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វ៉ន់ ពៅ ឲ្យVODដឹងនៅថ្ងៃទី៣១ខែឧសភានេះថា នៅសប្តាហ៍ក្រោយពួកគេទាំង២៣នាក់ រួមទាំងក្រុមគ្រួសារផង នឹងធ្វើដំណើរទៅពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដែលជាកន្លែងដែលរដ្ឋាភិបាលធ្លាប់បញ្ជូនពួកគេទៅឃុំខ្លួន ដើម្បីធ្វើពិធីលាបំណន់ ដល់វត្ថុសក្តិសិទ្ធិដែលពួកគេបានបន់ស្រន់។
អ្នកទាំង២៣នាក់ ត្រូវរដ្ឋាភិបាលចាប់ខ្លួននៅកន្លែងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញពេលពួកគេធ្វើបាតុកម្មទាមទារប្រាក់ឈ្នួល១៦០ដុល្លារ និងឃ្លាំមើលអ្នកតវ៉ា។
ការចាប់ខ្លួននៅពេលនោះ មនុស្សយ៉ាងតិច៥នាក់ ត្រូវកម្លាំងរដ្ឋាភិបាលបាញ់សម្លាប់ ប្រមាណ៤០នាក់បាញ់ឲ្យរងរបួស នឹង២៣នាក់ត្រូវបានចាប់ឃុំខ្លួន ចោទពីបទបង្កឲ្យមានហិង្សា និងអសន្តិសុខសង្គម។ អ្នករបួសម្នាក់ក្នុងចំណោមអ្នកទាំង៤០នាក់នោះ បានស្លាប់កាលពីពាក់កណ្ដាលខែឧសភា បន្សល់នូវកូនកំព្រាម្នាក់ និងភរិយាមេម៉ាយម្នាក់។
សង្គមស៊ីវិលរកឃើញថា ជនជាប់ចោទទាំងនោះមិនបានធ្វើអ្វីខុសដូចការចោទប្រកាន់ទេ និងជំរុញឲ្យតុលាការបើកការស៊ើបអង្កេតរកជនដៃដល់ ដែលបាញ់សម្លាប់មនុស្សក្រៅច្បាប់នោះមកផ្ដន្ទាទោសតាមច្បាប់។
មកដល់ពេលនេះតុលាការមិនទាន់ប្រកាសឲ្យដឹងថា មានជនសង្ស័យបាញ់សម្លាប់មនុស្សប៉ុន្មាននាក់ក្នុងព្រឹត្តិការណ៍បង្ហូរឈាមនោះមកផ្តន្ទាទោសទេ។
No comments:
Post a Comment
yes