សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, May 31, 2014

សកម្មជន​សិទ្ធិមនុស្សគ្រោង​ទៅពិនិត្យ​សុខភាព​នៅ​ក្រៅ​ប្រទេស​ឡើងវិញក្រោយ​ចេញពី​ពន្ធនាគារ​​


ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ​ន់ ពៅ គ្រោង​ចេញទៅ​ក្រៅប្រទេស នៅ​អំឡុង​ពាក់កណ្តាល​ខែ​ក្រោយ​នេះ ដើម្បី​ពិនិត្យ​សុខភាព ខណៈ​លោក​ទើប​ចេញពី​ពន្ធនាគារ។
​គម្រោង​ចេញទៅ​ក្រៅប្រទេស​របស់​សកម្មជន​រូបនោះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​តម្រឹម​ទោស ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​សុក្រ​ទី​៣០​ខែ​ឧសភា​ឆ្នាំ​២០១៤ ។​
​លោក វ​ន់ ពៅ ឲ្យ​VOD​ដឹង​នៅ​ថ្ងៃទី​៣១​ខែ​ឧសភា​នេះ​ថា នៅ​ថ្ងៃ​ទី​១៨​ខែ​មិថុនា​ឆ្នាំ​២០១៤​ខាងមុខនេះ លោក​នឹង​ទៅ​ប្រទេស​ថៃ ដើម្បី​ពិនិត្យ​តាមដាន​សុខភាព ក្រោយ​ពេល​លោក​បាន​វះកាត់​សាច់ដុំ​ក្រ​លៀន កាលពី​ថ្ងៃ​ទី​២៣​ខែ​ឧសភា​ឆ្នាំ​២០១៣​។​
​សកម្មជន​រូប​នោះ​ឲ្យដឹង​ទៀតថា គ្រូពេទ្យ​ជំនាញ តម្រូវ​ឲ្យ​លោក​ទៅ​ពិនិត្យ​សុខភាព ៣​ទៅ​៦​ខែម្តង ដើម្បី​តាមដាន​កា​វិវឌ្ឍន៍​នៃ​អាការៈ​ជំងឺ​។ ប៉ុន្តែ​លោក​ថា លោក​បាន​ខកខាន ធ្វើ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ដោយសារ​តុលាការ​មិន​អនុញ្ញាតឲ្យ​លោក​នៅ​ក្រៅ​ឃុំ ពេល​រដ្ឋាភិបាល​ចាប់ឃុំខ្លួន​លោក​។​

​រដ្ឋាភិបាល​បាន​ចាប់ឃុំខ្លួន លោក វ​ន់ ពៅ នា​ថ្ងៃ​ទី​២​ខែ​មករា​ឆ្នាំ​២០១៤ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យមាន​ហិង្សា បង្ក​ឲ្យមាន​ការបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​បទ​ចោទ​មួយចំនួនទៀត ពេល​លោក​ចុះ​ឃ្លាំ​មើល​កម្មករ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ មុខ​រោងចក្រ​យ៉ាក​ជី​ង ជាយ​រាជធានី​ភ្នំពេញ​។​
​ការចាប់ខ្លួន​នោះ​ចំ​ពេល​ដែល​ចលនា​អ្នកគាំទ្រ​បក្សប្រឆាំង ធ្វើបាតុកម្ម​ហែ​ក្បួន​ក្នុង​រាជធានី ប្រឆាំង​លទ្ធផល​បោះឆ្នោត ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មកនេះ ចុះចេញ​ពី​តំណែង ។​
​ក្រោម​ហេតុផល​នេះ អ្នកតាមដាន​ព្រឹត្តិការណ៍​សង្គម​យល់ថា ការចាប់ខ្លួន លោក វ​ន់ ពៅ និង​មនុស្ស​ផ្សេងទៀត នាពេលនោះ ថា​ជា​វិធានការទប់ស្កាត់ដើម្បី​ការពារ​អំណាច​។

No comments:

Post a Comment

yes