សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 7, 2014

សាលាដំបូងនឹង​ប្រកាស​សាលក្រម​ករណី​ប៉ះទង្គិច​នៅ​ស្ទឹង​មានជ័យ​នៅ​ថ្ងៃ​ទី​៣០​ខែ​ឧសភា​​

ការប៉ះទង្គិចនៅស្ពានស្ទឹងមានជ័យ កាលពីខែវិច្ឆិកា ឆ្នាំ២០១៣

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​ទាក់ទង​នឹង​យុវជន​ពីរ​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន ជាប់​ពាក់ព័ន្ធ​នឹង​ការប៉ះទង្គិច​នៅ​ស្ទឹង​មានជ័យ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣​។​
​បន្ទាប់​ពី​តុលាការ បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ក្នុង​បន្ទប់​សវនាការ​ទី​៣ ចៅក្រម ឲ្យដឹងថា សាលក្រម​នៃ​សំណុំរឿង​នេះ នឹង​ត្រូវ​ប្រកាសឡើង​នៅ​ថ្ងៃទី​៣០ ខែ​ឧសភា វេលា​ម៉ោង​៨​ព្រឹក​។​
​យុវជន​ពីរ​នាក់ ម្នាក់​អាយុ​១៤​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​១៨​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៣ អំ​ទ្បុង​ការផ្ទុះ​ហិង្សា​រវាង​កម្មករ​រោងចក្រ​SL និង​កម្លាំង​សមត្ថកិច្ច នៅ​ចំណុច​ស្ពាន​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​។ 
​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​អ្នក​ទាំង​ពីរ​ពីបទ​បង្ក​ការខូចខាត​ដោយ​ចេតនា ដោយ​មាន​ស្ថាន​ទម្ងន់ទោស បទ​ហិង្សា​ដោយ​ចេតនា បទ​ជេរប្រមាថ និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ តាម​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៩៕

No comments:

Post a Comment

yes