សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 7, 2014

ក្រដាសប្រាក់​៥​ម៉ឺន​រៀល​ថ្មីត្រូវបាន​ដាក់ឲ្យ​ប្រើប្រាស់​ចាប់ពី​ថ្ងៃ​ទី​០៦​ខែ​ឧសភា​នេះ​តទៅ​​


ធនាគារជាតិ​នៃ​កម្ពុជា ក្រោម​ការណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ក្រដាសប្រា​ក់​៥០០០០​រៀល​ថ្មី ដែល​មាន​រូប​ព្រះ​បរម​រតន​កោដ្ឋ ចាប់ពី​ថ្ងៃ​ទី​០៦​ខែ​ឧសភា​នេះ​តទៅ​។​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ចុះ​ថ្ងៃ​អង្គារ​នេះ  ឲ្យដឹងថា ការ​ដាក់ឲ្យ​ប្រើប្រាស់​នេះ គឺ​ដើម្បី​ចូល​រួម​​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះករុណា​ព្រះបរមនាថ នរោត្តម សីហ​មុនី គម្រប់​ព្រះ​ជន្មាយុ​៦១ យាង​​ចូល​៦២ ព្រះវស្សា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣-១៤-១៥​ខែ​ឧសភា​។​សេចក្តីប្រកាស​បន្ត​ថា លោកនាយ​ក​រដ្ឋ​ម​ន្ត្រី​ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​ធនាគា​រ​ជាតិ​នៃ​កម្ពុជា បោះផ្សាយ​ទន្ទឹមគ្នា​នឹង​ធនប័ត្រ​ផ្សេងទៀត និង​ដាក់ឲ្យ​ចរា​ចរណ៍​​ធនប័ត្រ​គំរូ​ថ្មី​ប្រភេទ​៥០០០០​រៀល ជា​ផ្លូវការ ចាប់ពី​ថ្ងៃ​ទី​៦ ឧសភា នេះ​តទៅ ។​
​លក្ខណៈ​ទូទៅ ៖ ទំហំ​ធនប័ត្រ (​ក្រដាសប្រាក់​) បណ្តោយ​១៥៥​មីល្លីម៉ែត្រ និង​ទទឹង​៧២​មីលី្លម៉ែត្រ និង​ពណ៌​ចម្បង គឺ​ពណ៌​ស្លា​ទុំ និង​ពណ៌​ត្នោត ។​

ផ្ទៃ​ខាងមុខ 

-ផ្នែក​កណ្តាល ៖ ខាងស្តាំ​ត្រូវបាន​រំ​លេចឡើង​នូវ​ព្រះឆាយាល័ក្ខណ៍​មើល​ពី​មុខ​បញ្ឆិត​ចំហៀង​ខាងឆ្វេង​នៃ​អតីត ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ខាងឆ្វេង​មាន​លេខ «៥០០០០» នៅ​ពី​លើ​គេ បន្ទាប់មក​គឺ​ជា​ហត្ថលេខា​របស់​ទេសាភិបាល និង​អគ្គ​បេឡា ព្រម​ទាំង​រូប​ជើងពាន​ទ្រ​ព្រះខ័ន​ព័ទ្ធជុំវិញ​ដោយ​កម្រងផ្កា និង​ក្បាច់​ភ្ញី​ទេស និង​នៅ​ខាងក្រោម​មាន​លេខ​-​មា​លា ដែល​បោះពុម្ព​ដោយ​ទឹកខ្មៅ​ពណ៌​ខ្មៅ រូបចម្លាក់​នាគ​ក្បាល​៧ ដែល​យក​គំរូ​តាម​រូបចម្លាក់​ថ្ម​នៅ​ប្រាសាទ​បា​លីលេ​យ្យ​ជិត​អង្គរធំ និង​អក្សរ «​ប្រាំ​ម៉ឺន​រៀល​» ព្រមទាំង​អក្សរ «​អ្នក​ក្លែង​ក្រដាស ប្រាក់ នឹង​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​» នៅ​គែម​ខាង​ក្រោម​នោះ និង​មាន​ខ្សែ​សុវត្ថិភាព​ទំហំ​១,២​មីលី្លម៉ែត្រ​កាត់​ទទឹង​ក្រដាសប្រាក់​ពីលើ​ដល់​ក្រោម ។​
-​ផ្នែក​ខាងស្តាំ ៖ ជ្រុង​លើ​មាន​អក្សរ «​ធនាគារជាតិ​នៃ​កម្ពុជា​» ព្រមទាំង​មាន​លេខ​-​មា​លា ដែល​ត្រូវបាន​បោះពុម្ព​ដោយ​ទឹកខ្មៅ​ពណ៌​ក្រហម​នៅ​ពី​ក្រោម​នោះ និង​ជ្រុង​ខាងក្រោម​មាន​លេខ «៥០០០០» និង «50000» នៅ​បន្តបន្ទាប់​គ្នា ។​
-​ផ្នែក​ខាងឆ្វេង ៖ មាន​លេខ “50000” ព្រា​លៗ ដែល​ត្រូវបាន​បោះពុម្ព​តាម​បន្ទាត់​បញ្ឈរ ព្រមទាំង​មាន​និមិត្តសញ្ញា​ពិសេស​សម្រាប់​ជន​ពិការ​ភ្នែក​នៅ​ពីក្រោម​នោះ និង​នៅ​កៀន​ខាងឆ្វេង​មាន Hologram ទំហំ​១០​មីលី ម៉ែត្រ ប្រកប​ដោយ​បច្ចេកវិទ្យា​ទំនើប និង​ស្តង់ដា​រកម្រិត​ខ្ពស់​កាត់​ទទឹង​ក្រដាសប្រាក់​ពីលើ​ដល់​ក្រោម ។​

​ផ្ទៃ​ខាង​ខ្នង

-​ផ្នែក​កណ្តាល ៖ ត្រូវបាន​រំ​លេចឡើង​នូវ​រូបភាព​ប្រាសាទបាគង នៃ​ក្រុម​ប្រាសាទរលួស​ក្នុង​ខេត្តសៀមរាប និង​មាន​​អក្សរ «​ប្រាំ​ម៉ឺន​រៀល​» នៅ​ពីក្រោម​នោះ ។​
-​ផ្នែក​ខាងស្តាំ ៖ មាន​រូបភាព​កូនដំរី​ឈរ​ទម្លាក់​ប្រមោយ​ចុះក្រោម ដែល​យក​គំរូ​តាម​រូបចម្លាក់​ថ្ម​នៅ​ប្រាសាទ​កោះ​កេរ ក្នុង​ឃុំ​ស្រ​យ៉ង់ ខេត្ត​ព្រះវិហារ និង​មាន​លេខ «៥០០០០» នៅ​ពីក្រោម​នោះ ព្រមទាំង​លេខ «50000» ដែល​ត្រូវបាន​បោះពុម្ព​តាម​បន្ទាប់​បញ្ឈរ​នៅ​កៀន​ខាងស្តាំ​។​
-​ផ្នែក​ខាងឆ្វេង ៖ ខាងលើ​មាន​អក្សរ «​ធនាគារជាតិ​នៃ​កម្ពុជា​» និង “NATIONAL BANK OF CABODIA” នៅ​បន្តបន្ទាប់​គ្នា ព្រមទាំង​លេខ «២០១៣» នៅ​ពីក្រោម​នោះ និង​នៅ​ជ្រុង​ខាងក្រោម​មាន​លេខ «៥០០០០» ។ 
កន្លងទៅ អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា កំពុង​តែ​ពិបាក​ក្នុង​ការបើកប្រាក់ខែដល់មន្រ្តីរាជការ ហើយលោកដាក់ជាចម្ងល់ចោទលើរដ្ឋាភិបាលថា កំពុងតែលួចបោះពុម្ព​លុយ​បន្ថែម៕

No comments:

Post a Comment

yes