សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 18, 2014

យន្តហោះ​ដឹក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ឡាវធ្លាក់​កាល​ព្រឹក​ថ្ងៃ​សៅរ៍​

យន្តហោះដឹកមន្ត្រីជាន់ខ្ពស់របស់ឡាវ រួមមានរដ្ឋមន្ត្រីការពារប្រទេសឡាវ បានធ្លាក់នៅភាគ ឥសានប្រទេស កាលពីព្រឹកថ្ងៃសៅរ៍។

សារព័ត៌មានបាងកកប៉ុស្តិ៍ចុះផ្យាយថា មនុស្ស២០នាក់នៅលើយន្តហោះដែលបានធ្លាក់នោះ រួមមានរដ្ឋមន្ត្រីការពារប្រទេស លោកDouangchay Phichit និងភរិយា អភិបាលទីក្រុងវៀងចន្ទ លោក Sukan Mahalad និងមន្ត្រីផ្សេងៗទៀត។ 
មន្ត្រីឡាវនិយាយថា យន្តហោះបានចាកចេញពីទីក្រុងកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ ដើម្បីឆ្ពោះទៅកាន់ខេត្តXiangkhouang សម្រាប់ការរៀបចំពិធីផ្លូវការមួយប៉ុន្តែបានធ្លាក់មុនពេលចុះចត។

មន្ត្រីឡាវ មិនទាន់អាចបញ្ជាក់ពីចំនួនអ្នកស្លាប់នៅឡើយទេ តែសារព័ត៌មានក្នុងស្រុកចុះផ្សាយថា អ្នកធ្វើដំណើរមួយចំនួន នៅមានជីវិតនៅឡើយ។

កាលពីខែតុលា ឆ្នាំ២០១៣ យន្តហោះឡាវប្រភេទ ATR-72 បានធ្លាក់អំឡុងពេលខ្យល់ព្យុះខ្លាំងមួយ សម្លាប់មនុស្ស៤៩នាក់ ក្នុងនោះមានអ្នកបញ្ជាយន្តហោះជាជនជាតិខ្មែរផងដែរ៕

No comments:

Post a Comment

yes