សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 18, 2014

ពលរដ្ឋ​ចិន​ជាង​៣០០០​នាក់​បាន​បន្ត​ភៀសខ្លួន​ចេញពី​ប្រទេស​វៀតណាម​

ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីន​ហួរ​បាន​រាយការណ៍​ថា មកដល់​ថ្ងៃ​អាទិត្យ​នេះ​ពលរដ្ឋ​ចិន​ដែល​ជា​អ្នកជំនួញ និង​អ្នកទេសចរ បាន​ភៀសខ្លួន​ចេញពី​ប្រទេស​វៀតណាម កើនឡើង​ជា​៣០០០​នាក់​ហើយ ដោយសារ​ពួកគេ​ខ្លាច​ផ្ទុះ​អំពើហិង្សា​ផ្ទុះ​ជាថ្មី​ម្ដងទៀត ដែល​ពលរដ្ឋ​វៀតណាម​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​១៣ ខែ​ឧសភា​នេះ​។​

​អំពើ​ហិង្សា​នៅ​ប្រទេស​វៀតណាម​ដែល​បាតុករ​ផ្ទុះ​កំហឹង​ប្រឆាំង​ចិន ករណី​ជម្លោះ​សមុទ្រ​ចិន​ភាគខាងត្បូង​បាន​ទាញ​ទម្លាក់​ស្ថានការណ៍​ទំនាក់ទំនង​ចិន​វៀតណាម ធ្លាក់ចុះ​មួយកម្រិត​ថែម​ទៀត ហើយ​ស្រប​ពេល​នេះ​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​របស់​ចិន​ដដែល​នេះ​បានបញ្ជាក់​ថា ពលរដ្ឋ​ចិន​មាន​មុខរបរ​ជា​អ្នកជំនួញ​ក្ដី ជា​អ្នកទេសចរ​ក្ដី បាន​ភៀសខ្លួន​ចេញពី​ប្រទេស​វៀតណាម​កើន​ជាង​៣០០០​នាក់ គឺ​ចាប់តាំងពី​ថ្ងៃ​ទី​១៣ ឧសភា​មក​នោះ​។​

​នៅក្នុង​កុប្បកម្ម​របស់​ជនជាតិ​វៀតណាម​ប្រឆាំង​ចិន ករណី​ជម្លោះ​ព្រំដែន​សមុទ្រ​ចិន​ភាគខាងត្បូង យ៉ាងហោច​ណាស់​បណ្ដាលឲ្យ​មាន​ការដុត​បំផ្លាញ​រោងច​ក្រ​ចិន​ចំនួន​១៥ កន្លែង ហើយ​ពលរដ្ឋ​ចិន​១៦​នាក់​រងរបួស​ធ្ងន់ ក្នុង​នោះ​ម្នាក់​បាន​ស្លាប់​។​


​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បានដាក់​ការទទួលខុសត្រូវ​ទាំងស្រុង​ទៅ​លើ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ហើយ​បាន​ទាមទារ​ឲ្យ​ក្រុង​ហាណូយ​ផ្ដល់​សំណង​លើ​ការខូចខាត​ទ្រព្យសម្បត្តិ​ដែល​ត្រូវបាន​បំផ្លាញ ហើយ​ទទួលខុសត្រូវ​ចំពោះ​អាយុជីវិត​របស់​អ្នកស្លាប់​ជនជាតិ​ចិន​ទៀតផង​។​
​សូមជម្រាបថា កុប្បកម្ម​ផ្ទុះ​កាលពី​ថ្ងៃ​ទី​១៣ ឧសភា ដោយ​កំហិង​ជា​តិ​និយម​របស់​ពលរដ្ឋ​វៀតណាម គឺ​បាន​ផ្ទុះ​ឡើង​ចំនួន​២៣​ខេត្ត ក្នុងចំណោម​៦៣ ខេត្ត​នៃ​ប្រទេស​វៀតណាម​។ ខេត្ត​ដែល​ផ្ទុះ​កុប្បកម្ម​ខ្លាំងជាងគេ​នៅ​ខេត្ត​ប៊ីង​ឌុង ភាគខាងត្បូង​។​

​ដើមចម​នៃ​អំពើ​កុប្បកម្ម​នេះ ដោយសារ​តែ​ជនជាតិ​វៀតណាម​ផ្ទុះ​កំហិង​ប្រឆាំង​ចិន ដែល​បាន​បញ្ជូន​នានា​មក​ខួង​យក​ឧស្ម័ន​នៅ​ប្រជុំ​កោះ​ស្ព្រាត​លី សមុទ្រ​ចិន​ភាគខាងត្បូង កាលពី​ថ្ងៃ​ទី​១២ ឧសភា ដោយ​ពួកគេ​ចាត់ទុកថា ជា​ដែន​អធិបតេយ្យ​របស់​វៀតណាម​៕​

No comments:

Post a Comment

yes