លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអ.ស.ប
ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា
ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក សូរិយា ប្រាសាទស៊ូប៊ែរឌី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាជាថ្មីម្តងទៀត នៅសប្តាហ៍ក្រោយ។ ទស្សនកិច្ចលើកនេះមានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់២៥មិថុនា ដើម្បីពិនិត្យមើលបញ្ហាសិទ្ធិមនុស្ស និងការអនុវត្តនូវអនុសាសន៍ផ្សេងៗ ដែលលោកបានដាក់ជូនរដ្ឋាភិបាលកាលពីពេលកន្លងទៅ។
ដំណឹងស្តីពីការមកដល់របស់លោកស៊ូប៊ែរឌី ត្រូវបានប្រកាសឲ្យដឹងដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា នៅថ្ងៃពុធទី១១មិថុនានេះ។ សេចក្តីជូនដំណឹងឲ្យដឹងថា លោក សូរិយា ប្រាសាទស៊ូប៊ែរឌី នឹងមកកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៥ ខែមិថុនា។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា បានប្រាប់ឲ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានពីទីក្រុងហ្សឺណែវថា បេសសកម្មរបស់លោក នៅកម្ពុជាលើកនេះ គឺដើម្បីពិនិត្យមើលការវិវឌ្ឍនានាទាក់ទងនឹងការបង្កើតស្ថាប័នសិទ្ធិមនុស្សឯករាជ្យនៅកម្ពុជា។ ក្រៅពីនោះ លោកក៏នឹងពិនិត្យមើលផងដែរនូវអនុសាសន៍ របស់លោកស្តីពីកំណែទម្រង់តុលាការ កំណែទម្រង់សភា ការបោះឆ្នោតនិងកំណែទម្រង់ដីធ្លី។ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោកស៊ូប៊ែឌី គ្រោងជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាល តំណាងសង្គមស៊ីវិល ម្ចាស់ជំនួយ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។
នេះជាលើកទី១១ហើយដែលលោក ស៊ូប៊ែរឌី បានមកបំពេញទស្សនកិច្ចនៅកម្ពុជាបន្ទាប់ពីលោកទទួលបានការតែងតាំងជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកាលពីខែមីនា ឆ្នាំ ២០០៩មក។ លោកក៏បានធ្វើរបាយការណ៍ចំនួន៦រួចហើយ ស្តីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា ដើម្បីដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
ចុងក្រោយនេះ លោក ស៊ូប៊ែរឌី បានចេញសេចក្តីថ្លែងការណ៍មួយដោយសម្តែងការព្រួយបារម្ភអំពីសេចក្តីព្រាងច្បាប់សំខាន់ទាំងបីទាក់ទងនឹងវិស័យតុលាការ ដែលត្រូវបានអនុម័ត ដោយរដ្ឋសភាកម្ពុជា។ ក៏ដូចជារាល់លើកដែរ តំណាងពិសេសសហប្រជាជាតិរូបនេះគ្រោងធ្វើសន្និសីទកាសែតមួយនៅថ្ងៃទី ២៤មិថុនា មុនពេលលោកចាកចេញពីកម្ពុជា៕

No comments:
Post a Comment
yes