ទាហ៊ានយួន២កងពល ប្រហែល១ពាន់៥រយនាក់ បានដាក់ពង្រាយក្នុងព្រៃ ចំណុចច្រកកំពិស
ព្រំដែន ខ្មែរ យួន ស្ថិតនៅក្នុងភូមិធ្នង់ ឃុំថ្នាធ្ងង់ ស្រុករំដួល ខេត្តស្វាយរៀង
កាលពីថ្ងៃទី២៩ មិថុនា ២០១៤ ក្នុងឱកាសដែលតំណាងរាស្រ្ត យុវជន និងសមាជិកគណបក្សសង្គ្រោះជាតិ
ចុះទៅទស្សនកិច្ចសិក្សានៅតំបន់នោះ ។
ជាមួយគ្នានេះ ក៏មានទាហ៊ានយួនជាច្រើននាក់ទៀត ដែលមានទាំងស្លាក់ពាក់ឯកសណ្ឋាន និង
ស៊ីវិល បានពង្រាយតាមបន្ទាត់ព្រំដែន ដោយដៃមានកាន់ដំបងច្រូងច្រាងជាលក្ខណៈបង្ហាញពីការគំរាមបែបហិង្សា
ក្នុងករណីប្រសិនបើតំណាងរាស្រ្ត យុវជន សមាជិកគណបក្សសង្គ្រោះជាតិ
ហ៊ានតែឈានជើងមួយជំហ៊ានចូលក្នុងទឹកដីយួននោះ ។
តែផ្ទុយទៅវិញ មានទាហ៊ានយួន និងអ្នកជំនាញការយួនមួយចំនួនដែលបានចូលក្នុងដីខ្មែរ
មិនត្រូវបានអាជ្ញាធរខ្មែរនៅទីនោះហាមឃាត់ឡើយ តែបែជាពួកអាជ្ញាធរទាំងនោះដោយដៃមានកាន់
ដំបងបង្ហាញលក្ខណៈចង់ធ្វើការបង្ក្រាបមកលើតំណាងរាស្រ្ត យុវជន ព្រមទាំងសមាជិកគណ
បក្សសង្គ្រោះជាតិទៅវិញ ។
លោក នួន ស៊ីម ក្រុមការងារគណបក្សសង្គ្រោះជាតិ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
ដែលបាន អមតំណើរតំណាងរាស្រ្ត យុវជន ថ្នាក់ជាតិរបស់គណបក្សសង្គ្រោះជាតិ
ចុះទស្សនកិច្ចសិក្សា តំបន់ព្រំដែនច្រកកំពិស ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង
ថាមានទាហ៊ាន២កងពល់កំពង់ លាក់ខ្លួនក្នុងព្រៃជាប់ព្រំដែន
ដែលជាព័ត៌មានលោកទទួលបានចុងក្រោយពីពលរដ្ឋតំបន់នោះ ។
គួរជំរាបជូបថា ជាដំណាក់កាល មុននិងតំណាងរាស្រ្ត យុវជន សមាជិកគណបក្សសង្គ្រោះជាតិ
ធ្វើដំណើរមកដល់ព្រំដែនខ្មែរយួន ច្រកកំពិស ស្ថិតនៅឃុំថ្នាធ្នង់ ស្រុករំដួល
ខេត្តស្វាយរៀង ត្រូវបានកម្លាំងរបស់គណបក្សប្រជាជន អមជាមួយនិងសមត្ថកិច្ច
បានធ្វើការហាមឃាត់ក្បួនមិនឲ្យបន្តរដំណើរទៅកាន់ព្រំដែនឡើយ
ដោយពួកគេទាំងនោះដាក់ឈើឃាំងផ្លូវ ចាក់សោច្រវ៉ាក់កាត់ស្ពាន និងស្រែកដោយសំឡត់ថា
ពួកគេមិនឲ្យចូលឡើយ ព្រោះពួកគេរស់នៅបានសុខហើយ ។
តែគួរអនិច្ចានៅបន្ទាប់ពីការធ្វើដំណើរដល់ចំណុចព្រំដែន ខ្មែរ យួន
ដីខ្មែរជាច្រើនត្រូវបានរដ្ឋាភិបាលយួនបោះតម្រុយបង្គោលព្រំដែលចូលមក
ហើយអាជ្ញាធរយួនបានចាត់ទុកតំបន់នោះជាតំបន់ស
មិនអនុញ្ញាត្តិឲ្យពលរដ្ឋខ្មែរធ្វើស្រែចំការនៅទីនោះ ឬឆ្លងកាត់ឡើយ ។ តែផ្ទុយទៅវិញ
អាជ្ញាធរយួន និងពលរដ្ឋយួនមានសិទ្ធិក្នុងការចេញចូលតំបន់នោះ
ព្រមទាំងបានមកធ្វើដំណាំកសិកម្មនៅលើទឹកដីខ្មែរត្រង់ចំណុចនោះថែមទៀត ។
សូមជំរាបថា ការបោះតម្រុយបង្គោលព្រំដែនចំណុចច្រកកំពិស ស្ថិតនៅឃុំថ្នាធ្នង់
ស្រុករំដួលខេត្តស្វាយរៀង ត្រូវបានរដ្ឋាភិបាលយួនបោះចូលដីខ្មែរ
បាត់ដីពលរដ្ឋចំនួន១២គ្រួសារ ស្មើផ្ទៃដី ៣០ហិតា ។
No comments:
Post a Comment
yes