កងកម្លាំង ប៉ូលីស ប៉េអឹម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៧
កក្កដា ២០១៤ ជាច្រើនរយនាក់ បានដាក់ពង្រាយព័ទ្ធពលរដ្ឋឃុំតាជេស ស្រុកកំពង់ត្រឡាច
ខេត្តកំពង់ឆ្នាំង ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន KDC ។
ការដាក់កម្លាំងសមត្ថកិច្ចនេះធ្វើឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងពលរដ្ឋ
ជាមួយនិងកម្មករក្រុមហ៊ុន កាលពីថ្ងៃទី០៥ កក្កដា ២០១៤ នៅបន្ទាប់ពីកម្មករជាង២០០នាក់
បានបោះតង់ធ្វើរបងព័ទ្ធដីមានទំនាស់ ។
លោក ដួង ចិត្រា ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង របស់គណបក្សសង្គ្រោះជាតិ
ដែលបានចុះតាមដានករណីទំនាស់ដីធ្លីខាងលើ បានប្រាប់កម្មវិធី សម្លេងសង្គ្រោះជាតិ ឲ្យដឹងថា
ការដាក់កម្លាំង សមត្ថកិច្ចនៅថ្ងៃនេះ ក្រោមលេសចាប់តំណាងពលរដ្ឋអ្នកស្រី អ៊ុំ
សុភី ពីបទញុះញង់តាមដីការកាលពីឆ្នាំ២០០៩ ។
លោក ដួង ចិត្រា បន្ថែមថា ជាក់ស្តែងករណីរបស់អ្នកស្រី អ៊ុំ សុភី គឺត្រូវបានបដិសេធទៅហើយ
។ លោក ដួង ចិត្រា បានហៅទង្វើរបស់សមត្ថកិច្ចថា គឺជាការធ្វើដើម្បីបំបាក់ស្មារតីពលរដ្ឋ
នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ចំនួន៨៨គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន KDC របស់អ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម
រដ្ឋមន្រ្តីក្រសួង រ៉ែ និង ថាមពល ។
( សម្លេង )
អ្នកស្រី អ៊ុំ សុភី ជាតំណាងពលរដ្ឋឃុំឡពាងយ៉ាងអង់អាច
ពីការរំលោភយកដីរបស់ក្រុមហ៊ុន KDC រហូតធ្វើឲ្យអ្នកស្រីបាត់អាជីពជាគ្រូបង្រៀន
ហើយអ្នកស្រីត្រូវរត់គិចខ្លួនមួយរយៈទៅប្រទេសថៃ កាលពីឆ្នាំ២០០៩
ដើម្បីគិចពីការតាមចាប់ចង រហូតមានការបដិសេធការចោទប្រកាន់របស់តុលាការ ទើបអ្នកស្រីវិលមកស្រុកកំណើតវិញ
។ ( លោក ដួង ចិត្រា ) ( សម្លេង )
គួរជំរាបថា ករណីទំនាស់ដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន KDC ភរិយាលោក ស៊ុយ សែម បានកើត ឡើងតាំងពីឆ្នាំ២០០៧មក លើទំហំដីចំនួន១៤៥ហិតា
ប៉ះពាល់ពលរដ្ឋចំនួន៨៨គ្រួសារ និង៣ ភូមិ គឺភូមិឡពាង ភូមិសំរោង ភូមិបឹងកក់
ស្ថិតនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ ឆ្នាំង
ក្នុងនោះពលរដ្ឋរងគ្រោះបានស្វែងរកអន្តរាគមន៏ពីបណ្តាស្ថាប័ននានា រហូតដល់រដ្ឋាភិបាល
និងឈានដល់ការបិទផ្លូវជាតិលេខ៥ រយៈពេលជាង១ម៉ោងកាលពីព្រឹកថ្ងៃទី១១ មិថុនា ២០១៤
បន្ទាប់មានការហាមឃាត់ការដាក់ញត្តិរបស់ពួកគាត់ ដាក់ជូនអភិបាលខេត្ត
ត្រូវបានកម្លាំងសមត្ថកិច្ចរារាំង កាលពីថ្ងៃទី០៩ មិថុនា ២០១៤ នោះ ៕
No comments:
Post a Comment
yes