លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
ខ្ញុំចាំបាច់
ត្រូវនិយាយ។ ចាំបាច់! ព្រោះខ្ញុំឃើញជាតិមួយនេះ
កំពុងដើរដល់ផ្លូវបំបែកមួយ ដ៏គួរឲ្យអាណោចអាធម។ ពេលនេះហើយ
និយាយត្រង់ទៅត្រង់មក តែម្តងទៅ។
១. សម្តេចថា២/៣ ជាការបំផ្លាញប្រជាធិបតេយ្យ
នឹងមកពីសម្តេចឲ្យនិយមន័យប្រជាធិបតេយ្យថា“ជាការយកមតិភាគច្រើន
ភាគច្រើនជាអ្នកឈ្នះ” ហើយធ្វើអ្វីក៏បានស្រេចតែចិត្តចង់ អីចឹងបើ
ភាគច្រើនឈ្នះហើយ តែត្រូវចែកប្រយោជន៍ឲ្យភាគតិចទៀតនោះ
ទើបសម្តេចចាត់ទុកថា វាជាការបំផ្លាញប្រជាធិបតេយ្យ។ សម្តេចយល់ថា
វាដូចជាអត់យុត្តិធម៌?
ប្រជាធិបតេយ្យ មានន័យថា“ការយកប្រជាពលរដ្ឋជាធំ”
មិនមែន“យកភាគច្រើនជាធំទេ”។ នេះមានន័យថា
រាស្ត្រគាំទ្រសម្តេចដែលជាភាគច្រើន ក៏យករាស្ត្រគាំទ្របក្សជំទាស់
ឬក្រុមភាគតិច ក៏យក គឺយកទាំងពីរ ទើបវាទៅជារាស្ត្រជាធំកើត។
ហើយបើចង់បកស្រាយយក“រាស្ត្រច្រើនជាធំ” គឺបាន
តែក៏ត្រូវគោរពសិទ្ធិអំណាចរបស់ក្រុមភាគតិចដែរ បើមិនអញ្ចឹងទេ
វាគ្រាន់តែបង្ហាញពីភាពផ្តាច់ការរបស់ក្រុមភាគច្រើន
លើក្រុមភាគតិចតែប៉ុណ្ណោះ។ ហើយបើថាសម្តេចភាគច្រើន
ក៏មិនសូវត្រូវដែរ
ព្រោះសម្តេចលើសបក្សប្រឆាំងតែ២សែននាក់ប៉ុណ្ណោះ។
ឧទាហរណ៍ថា៖ គ្រួសារសម្តេចមានគ្នាទាំងអស់១០នាក់។ ពេលញាំបាយ
ក៏សួរគ្នាថា តើចង់ញាំអី? កូន និងប្រពន្ធសម្តេចថាចង់សម្លកកូរ
តែសម្តេចថាចង់សម្លរម្ជូរយួនវិញ
ម្យ៉ាងសម្តេចមានប្រតិកម្មនឹងសម្លរកកូរខ្មែរផងគឺឲ្យតែញាំ
ចេះតែចុកពោះរាគរួស។ ចឹងបើឲ្យនិយមន័យថា ប្រជាធិបតេយ្យ
គឺយកមតិភាគច្រើន គឺសម្តេចមិនអាចញាំសម្លរម្ជូរយួនបានទេ
ត្រូវតែញាំសម្លកកូរ ដូចគេឯង បើទោះជាត្រូវញាំហើយ
ឈឺពុលអាហាររាគរួសក៏ដោយ។ សម្តេចចង់បានអញ្ចឹង?
ថ្វីត្បិតតែជាបេក្ខជននាយករដ្ឋមន្ត្រីពីបក្សប្រជាជនកម្ពុជា
តែពេលឈ្នះឆ្នោត មិនមែនឡើងធ្វើជានាយករដ្ឋមន្ត្រីនៃបក្សទេ
តែគឺជានាយករដ្ឋមន្ត្រីនៃប្រជាជាតិខ្មែរទាំងមូល។
បើធ្វើជានាយករដ្ឋមន្ត្រីនៃជាតិខ្មែរទាំងមូល
គឺត្រូវស្តាប់គេភាគតិចដែរ
ព្រោះភាគតិចនឹងក៏ជារាស្ត្រខ្មែរ៣លាននាក់ដែរ
ហើយក៏ជារាស្ត្រសម្តេចដែរ។ ម្យ៉ាងទៀត២/៣ណ្នឹងហើយ
ដែលជាវិធីឲ្យខ្មែរទាំងអស់គ្នា
បានចូលរួមចំណែកធ្វើឲ្យលោកក្លាយជាមេដឹកនាំនៃប្រជាជាតិខ្មែរទាំងមូល
នោះ។
២. តើសង្គ្រោះជាតិបារម្ភអ្វីរឿងគជប ៥០%+១? លើកនេះមិនបារម្ភទេ
ព្រោះមុនចូលសភា
បានធ្វើកិច្ចព្រមព្រៀងជាមួយគ្នារួចហើយពីសមាសភាពគជប។
សម្តេចក៏មិនហ៊ានក្បត់សម្តីខ្លួនឯងដូចគ្នា។ តែក្រោយមក
មុនអាណត្តិទី៦នៅ២០១៨ ឬអាណត្តិក្រោយៗទៀត
ស្រាប់តែសម្តេចមិនពេញចិត្ត ឬយល់សប្តិមិនល្អ ក៏កែគជប ឲ្យទៅជាផេះទៅ
តើសង្គ្រោះជាតិ យកអីទៅទប់?
៣. តើបក្សប្រជាជនកម្ពុជាបារម្ភអ្វី រឿងគជប ២/៣?
សម្តេចបារម្ភថាខ្លាចថ្ងៃក្រោយ ពេលសម្តេចចង់កែប្រែអ្វីមួយក្នុងគជប
ស្រាប់តែសង្គ្រោះជាតិមិនព្រម។ បើយកគជប ចាស់កើតពី២/៣ទៅប្រើ
សម្តេចមិនចំណេញ។ ចង់បានស្អីថ្មី សង្គ្រោះជាតិមិនព្រម។
សង្គ្រោះជាតិមិនព្រម គជប ក៏គាំង។ គជប គាំង អត់មានការបោះឆ្នោត។
អត់ការបោះឆ្នោត អត់សភាថ្មី។ សភាថ្មីមិនកើត រដ្ឋាភិបាល កើតមិនចេញ។
កូនទី៦ កើតមិនចេញ ប្រើរដ្ឋធម្មនុញ្ញបន្តនីតិកាល។
ម្តងតបានមួយឆ្នាំ តែត្រូវការ២/៣។
ពីថ្ងៃនេះទៅសម្តេចគ្មានថ្ងៃវិលទៅរកការក្តាប់សំឡេង២/៣បានទៀតទេ
។ អត់២/៣ សម្តេចត្រូវការបក្សប្រឆាំង។
បើយើងធ្វើត្រឹមត្រូវល្អសម្រាប់ប្រយោជន៍ជាតិ
ហើយបែរជាបក្សសង្គ្រោះជាតិ គេប្រើប្រព័ន្ធ២/៣ ដើម្បីរាំងខ្ទប់យើង
មិនឲ្យចេញបង្កការខូតខាតដល់ជាតិ ពេលនោះអ្នកខុស គឺសង្គ្រោះជាតិ
គេនឹងស្អប់សង្គ្រោះជាតិ ហើយរាស្ត្រកាន់តែអាណិតសម្តេច
នឹងបោះឆ្នោតឲ្យសម្តេចច្រើនៗឡើងទៀតទៅវិញទេតើ។ ហើយបើសម្តេច
ធ្វើដើម្បីជាតិមែន តែសង្គ្រោះជាតិនៅតែប្រឆាំង
គឺប្រជាប្រិយភាពបក្សប្រឆាំង នឹងធ្លាក់ចុះ។
៤.
តែបើថាសម្តេចបារម្ភខ្លាចសង្គ្រោះជាតិយក២/៣ទៅចាក់សម្លាប់សម្តេច
ក៏ដូចជាមិនត្រូវដែរ។ សម្តេចដឹងច្បាស់ណាស់ថា ទោះបីគជប២/៣ក៏ដោយ
ក៏ចាក់សម្តេចមិនស្លាប់ដែរ។
ព្រោះសម្តេចនៅកាន់ប្រតិបត្តិការគជបដដែល។
ស្រោមក្រៅរូបសេះជាសង្គ្រោះជាតិ ក្នុងពោះសេះ គឺជាសម្តេច
ចង់ចាក់សម្លាប់ពេលណាក៏បាន។
តែសំខាន់សម្តេចចង់ដំឡើងតម្លៃគជប២/៣ ឲ្យឡើងថ្លៃកប់ពពក។
លក់ឲ្យបានថ្លៃខ្ពស់ ចាយ៥ឆ្នាំតែម្តង។ សម្តេចយល់ថា
បើចេះតែឲ្យសង្គ្រោះជាតិធូរៗពេក សង្គ្រោះជាតិចេះតែទារ។
សង្គ្រោះជាតិចេះតែទារ សម្តេចចេះតែខាត។ អីចឹងសម្តេច
ចាំមើលមាត់សង្គ្រោះជាតិ ប្រាប់សម្តេចថា“សង្គ្រោះជាតិ
មិនត្រូវការអ្វីទៀតទេ ទារគជប២/៣នេះ គឺជាការទារចុងក្រោយ”។
ពេលនោះសម្តេច នឹងអុកឲ្យលាន់សូរ្យ “ផូង”។
ព្រោះក្រៅពីគជប(រូបមន្តរាប់ឆ្នោត និងប្រព័ន្ធបោះឆ្នោត)
សម្តេចនៅមានកូនអុកជាច្រើន នៅក្នុងដៃ ឈរលើទីតាំងយុទ្ធសាស្ត្រទៅទៀត
ដូចជា៖ សម្តេចមានតុលាការក្នុងដៃ មានក្រុមប្រឹក្សាធម្មនុញ្ញ
មានក្រុមប្រឹក្សាការពារជាតិ មានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
មានរាជវាំង មានសភា មានរដ្ឋាភិបាលដែលអាចពុះចែកដី
បន្ថយឥទ្ធិពលបក្សប្រឆាំងក្នុងពេលដែលសភា នៅតែមានកៅអី១២៣ដដែល
ទោះសម្តេចធ្លាក់ បន្តិចទៀតក៏នៅគ្រប់៥០%+១។ អីចឹង គជប២/៣
សម្រាប់សម្តេច តើមានអ្វីអស្ចារ្យទៅ? សម្តេចឲ្យគជប២/៣ ដូចអត់។
ឲ្យដូចអត់ឲ្យ។
៥. តើសង្គ្រោះជាតិ យកគជប២/៣បានអត់? បាន ឬមិនបាន
មិននៅលើសម្តេចទេ គឺនៅលើសង្គ្រោះជាតិទេ។ សង្គ្រោះជាតិ
គ្រាន់តែធ្វើរឿងបី៖
ប្រើ“កូនអុកជីវិត”ចុងក្រោយឲ្យត្រូវពេលលះបង់សមរភូមិតូច
បុកសង្គ្រាមធំ និងបញ្ចប់សង្គ្រាមត្រឹមគជប២/៣។
លើសពីនេះសម្តេចក៏ចង់បានដែរ
“ច្បាប់ការពារមេដឹកនាំក្រោយអស់អំណាច”។ ខ្ញុំថាត្រូវទេ?
ឆ្នាំមុន សម្ព័ន្ធនាំទ័ពបីលាននាក់
ធ្វើសង្គ្រាមយ៉ាងកក្រើកមេឃរញ្ជួយដី។ សម្តេចដឹងថាសង្គ្រោះ
ជាតិចង់បានអីទេ? កែប្រែសម័យកាលបោះហើយរាប់ឆ្នោតឡើងវិញ
បោះឆ្នោតទី៥សារថ្មី បោះឆ្នោតទី៦មុនអាណត្តិ កាន់សភា យកតុលាការ
ក្តាប់គជប។ ទាំងនេះជាជ័យភ័ណ្ឌ ដែលទ័ពបីលាននាក់
ក្តាប់ដៃសម្រក់ឈាមលើកាំបិតគេម្នាក់ៗ។ ថ្ងៃនេះ ម៉ោងនេះ
អ្វីក៏គេគ្មានដែរ។ ក្តីសង្ឃឹមកែប្រែសម័យកាលត្រូវរលាយ
រាប់ឡើងវិញក៏មិនបាន បោះសារថ្មីក៏មិនកើត
បោះមុនអាណត្តិក៏ទៅមិនរួច កាន់សភាក៏មិនជាប់
ក្តាប់ញញួរក៏មិនបាន។ របស់ចុងក្រោយតែមួយ ហើយតែមួយគត់
ដែលទ័ពបីលាននាក់ ចង់បានគឺ គជប។ ឬក៏សម្តេចគិតថា បើអីចឹង “គជប
នេះក៏អញមិនឲ្យដែរ”។
ទ័ពបីលាននាក់នេះ ដាក់កាំបិតធំមួយលើស្មាមេទ័ពរបស់គេ។
ឬក៏សម្តេចយល់ថា បើអីចឹងរឹតតែមិនឲ្យ
ព្រោះសម្តេចចង់ខ្ចីកាំបិតទ័ពបីលាននាក់នេះ
កាត់កមេសម្ព័ន្ធជំនួសសម្តេច? តែបញ្ហានៅត្រង់ថា បើសម្តេចគិតបែបនេះ
មេសម្ព័ន្ធគ្មានជម្រើសអ្វី
ក្រៅតែពីសុំខ្ចីកាំបិតបីលានរបស់ទ័ពខ្លួន មកកាត់ ក សម្តេចសិន
ចាំកាត់ ក មេទ័ពខ្លួនជាក្រោយ ក៏មិនទាន់ហួសពេលដែរ។
បើទ័ពបីលាននាក់ សុខចិត្តឲ្យសម្តេចខ្ចីកាំបិតគេ មានរឿងអី
ដែលគេមិនហ៊ានឲ្យកាំបិតបីលានទៅមេទ័ពគេមុន
ដែលធ្លាប់ស៊ីអត់ស៊ីឃ្លានក្រលំបាកវេទនាជាមួយគ្នា៣០ឆ្នាំហើយនោះ
។ អីចឹងពេលនេះ កាំបិតបីលាន តម្រង់មករក ក សម្តេចហើយ។ បីលាននាក់នេះ
បើមកសំលៀងក ឲ្យសម្តេច កាប់ ក៏ត្រូវកាប់ប៉ុន្មានថ្ងៃបានអស់។
តើសម្តេចមានកាំបិតបីលាន ដើម្បីកាត់កបីលានដែរឬទេ? បើអត់
គឺសម្តេច អស់ផ្លូវថយក្រោយហើយ។
សម្តេចកំពុងតែធ្វើឲ្យហ្វូងចៀមបីលានក្បាលអត់ជម្រើស។ ពេលហ្វូងចៀម អត់ជម្រើស ចៀមក៏អាចប្រែក្លាយធ្មេញ
អត្ថបទទស្សនៈផ្សេងៗ
ឲ្យទៅជាចង្កូម ខាំសម្តេចវិញដែរ។ គេម៉េចនឹងសុខចិត្ត
ឲ្យសម្តេចហែកស៊ីស្រួលៗទៅ។ ឬក៏សម្តេចថាធ្លាប់ស៊ីហើយ
ស៊ីថែមប៉ុន្មានក្បាលទៀត
ក៏មិនអីដែរ?សម្តេចកំពុងប្រែក្លាយចំណុចខ្សោយរបស់សង្គ្រោះជាតិ
ឲ្យក្លាយជាចំណុចខ្លាំង។ យុទ្ធសាស្ត្ររបស់សម្តេច កំពុងយកដុំថ្ម
ទម្លាក់លើជើងខ្លួនឯងទេតើ។
រឿងបន្តិចបន្តួចសោះ ហេតុអ្វីក៏សម្តេច ដូចជាកំណាញ់ស្វិតម្លេះ? ហេតុអ្វីសម្តេច ខ្លាចមុខ ខ្លាច ក្រោយអីយ៉ាងនេះ?
មានរឿងជាច្រើន ដែលយើងអាចធ្វើបាន។ មានរឿងជាច្រើន
ដែលយើងគួរធ្វើ ជាជាងការឈ្លោះគ្នា។ ទោះជាយ៉ាងណា
ខ្ញុំនៅតែមានសុទិដ្ឋិនិយមចំពោះអនាគតកម្ពុជា
ក្នុងសម័យដ៏រុងរឿងអស្ចារ្យមួយ ជាថ្មីម្តងទៀត។ តែពេលនេះ
យើងត្រូវឈប់ធ្វើឲ្យជាតិខ្មែរ ហូរឈាមសិន។
សន្តិភាពដែលបានពីសង្គ្រាម ជាសន្តិភាព មិនឋិតឋេរ។ យកសន្តិភាព
បង្កើតសន្តិភាព ទើបជាសន្តិភាពរឹងមាំ៕
No comments:
Post a Comment
yes