អំពើពុករលួយបានរីករាលដាលគ្រប់ស្ថាប័ន ក្រសួង មន្ទីរ នៅក្នុងប្រទេសកម្ពុជា
ដោយគ្មានចំណាត់ការពីស្ថាប័នពាក់ព័ន្ធ
និងបានអូសបន្លាយរាប់ឆ្នាំមកហើយក្រោមការដឹកនាំរដ្ឋាភិបាលរបស់គណបក្សប្រជាជន
ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។
ជាមួយគ្នានេះ ករណីពុករលួយដែលបានចាក់ឬសយ៉ាងជ្រៅនៅក្នុងស្នងការនគរបាល ខេត្តកំពង់
ធំ បានធ្វើឲ្យស្ថាប័នមួយនេះ កំពុងតែជះខ្លិនយ៉ាងអាសោច ដែលធ្វើឲ្យមហាជនក្នុងខេត្តរិះគន់ឥតសន្សំសំចៃមាត់
។
អំពើពុករលួយនៅក្នុងស្នងការនគរបាល ខេត្តកំពង់ធំ គឺទាក់ទងទៅនិងប្រាក់រំលឹកមុខងារ
តួនាទី និងឋានត្តរស័ក ដែលមានទឹកប្រាក់រាប់រយលានរៀល ដែលជាប្រាក់របបគោលនយោបាយរបស់
ក្រសួង និងអគ្គស្នងការនគរបាលជាតិ
ដែលត្រូវផ្តល់ឲ្យមន្រ្តីនគរបាលជាតិគ្រប់កំរិត ដែលមាន
ស្នាដៃក្នុងការតស៊ូបម្រើជាតិ
ហើយត្រូវបានឡើងស័ក ដែលមានឋានៈចាប់ពីថ្នាក់ពលបាលទោ ឡើងទៅ ចំនួនរាប់រយនាក់នៅខេត្តកំពង់ធំ
។
ប៉ុន្តែផ្ទុយទៅវិញ មន្រ្តីនគរបាលដែលត្រូវឡើងស័កទាំងនោះ
ពុំបានទទួលទឹកប្រាក់គ្រប់ចំនួនតាមការកំណត់នៃរបបគោលនយោបាយរបស់ក្រសួង និងអគ្គស្នងការនគរបាលជាតិទេ
តែទឹក ប្រាក់ទាំងនេះ គឺនៅក្នុងដៃថ្នាក់ដឹកនាំមួយចំនួននៃស្នងការនគរបាល ខេត្តកំពង់ធំ
។
សមាជិកក្រុមប្រឹក្សា ខេត្តកំពង់ធំ មកពីគណបក្សសង្គ្រោះជាតិ លោក ស៊ុន ចាន់ធី
បានប្រាប់វិទ្យុ សង្គ្រោះជាតិ ឲ្យដឹងជំវិញករណីពុករលួយនៅក្នុងស្នងការនគរបាល ខេត្តកំពង់ធំថា
នេះគឺជាករណីអំពើពុករលួយជាទ្រង់ទ្រាយធំ ហើយលោកស្នើឲ្យគណៈកម្មការទី១០ នៃរដ្ឋសភា គណៈកម្មាទី១០
នៃព្រឹទ្ធសភា ក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយមាន វិធានការ បើកការស៊ើបអង្កេត
ចំពោះករណីពុករលួយនៅក្នុងស្នងការនគរបាល ខេត្តកំពង់ធំ ដើម្បីរកជនដែលប្រព្រឹត្តិអំពើពុករលួយយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមាន
។ ( សម្លេង)
គួរជំរាបជូនថា លោក ជូ សំអាន ស្នងការនគរបាល ខេត្តកំពង់ធំ
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែតុលា
ឆ្នាំ២០១៤ លោកបានថ្លែងដោយទទួលស្គាល់អំពើពុករលួយពិតជាបានកើតមាននៅក្នុងស្នងការនគរបាល
ខេត្តកំពង់ធំពិតប្រាកដមែន ។
លោក ជូ សំអាន ក៏បានធ្វើការប្រកាសព្រមានជាចំហថាផងដែរថា
លោកនឹងដាក់វិន័យ ចំពោះ
មន្ត្រីនគរបាលណាដែលបានទម្លាយព័ត៌មាននេះទៅក្រៅអង្គភាព
ក្រោយពីបង្កើតក្រុមប្រឹក្សាវិន័យរួច និងស្រាវជ្រាវរកឲ្យឃើញ
មន្ត្រីរូបណាដែល ហ៊ានទម្លាយព័ត៌មានទៅក្រៅ ប៉ុន្តែលោកស្នងការរូបនេះ
មិនបានធ្វើការព្រមានជាសាធារណៈចំពោះ ឱម ភីលី ស្នងការរង, លោក
គង់
ចាន់ទី និងលោក
ជឹម លក្ខណា ជាមន្ត្រីទទួលបន្ទុកដែលធ្វើឲ្យបាត់បង់ប្រាក់មុខងារ
និងសក្តិរបស់មន្ត្រីនគរបាលរាប់រយនាក់
ដែលមានទឹកប្រាក់រាប់សិបលានរៀលនោះទេ
ដែលករណីនេះហាក់បង្ហាញពីអាថ៌កំបាំងអ្វីមួយនៅពីក្រោយការធ្វើឲ្យបាត់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ
។
គួរជំរាបជូនថា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ
លោក ស៊ុន ចាន់ធី បានដាក់លិខិតទៅបួនស្ថា ប័នដែលពាក់ព័ន្ធ
ដើម្បីមានវិធានការលើករណីពុករលួយទ្រង់ទ្រាយធំនេះ ក្នុងនោះដាក់ទៅគណៈកម្មទី១០
នៃរដ្ឋសភា អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ ដែលមានលោក ហូរ វ៉ាន់ ជាប្រធាន
ដាក់ទៅកាន់គណៈកម្មការទី១០ នៃព្រឹទ្ធសភា អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ
ដែលមានលោក ហុង សុខហួរ ជាប្រធាន ដាក់ទៅកាន់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
និងដាក់ទៅកាន់លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីវែងមុខជនដែលប្រព្រឹត្តិអំពើពុករលួយខាងលើ
យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕
No comments:
Post a Comment
yes