អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ
អ្នកកាន់អំណាចនៅកម្ពុជា មិនបានធ្វើនយោបាយ សម្រាប់ជាប្រយោជន៏របស់ជាតិ និងពលរដ្ឋនោះឡើយ
។
ការលើកឡើងបែបនេះ ដោយការសង្កេតឃើញពីទិដ្ឋភាពជាក់ស្តែង
ក្នុងសង្គមកម្ពុជា ដែលរស់រងទុក្ខជាទិរុណ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន
អស់រយៈពេលជាង៣៤ឆ្នាំមកនេះ ។
ពលរដ្ឋភាពច្រើនទទួលរងការរំលោភសិទ្ធិរស់រានមានជីវិត
រំលោភលើសិទ្ធិលំនៅដ្ឋាន និងរំលោភលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិជាដើម បើទោះបីជាប្រទេសមួយនេះ
បានប្រកាសក្នុងការប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យយ៉ាងណាក៏ដោយនោះ ។
ជាមួយគ្នានេះ
វប្បធម៌បក្ខពួកនិយម គ្រួសារនិយម អំពើពុករលួយ និងវប្បធម៌នីទណ្ឌភាព គឺភាព គ្មានទោសពៃ
ក៏បាននិងកំពុងតែចាក់ឬសយ៉ាងជ្រៅ ក្នុងប្រទេសមួយនេះផងដែរ ដែលធ្វើឲ្យអន្តរ ជាតិ
និងសង្គមស៊ីវិល ក៏ដូចជាគណបក្សប្រឆាំង បានធ្វើការថ្កោលទោសយ៉ាងខ្លាំង
ចំពោះអ្នកកាន់អំណាច ដែលវង្វេងនិងបុណ្យស័កអំណាចនេះ
ដោយមិនបានធ្វើនយោបាយសម្រាប់ជាប្រ យោជន៏ដល់ជាតិ និងប្រជាពលរដ្ឋ ។
ដោយមើលឃើញពីភាពអវិជ្ជមាននេះហើយ លោកអនុប្រធាន កឹម សុខា កាលពីពេលថ្មីៗនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅវត្តពរត្រៃនិគមន៏ ស្ថិតនៅឃុំកោះធំខ ស្រុក កោះធំ ខេត្តកណ្តាល លោកមានប្រសាសន៏ថា អ្នកនយោបាយ ឬ គណបក្សនយោបាយត្រឹមត្រូវគឺត្រូវឈរលើគោលការចំនួន៣ចំណុច ៖ ទី១ មិនត្រូវធ្វើអំពើអាក្រក់ មិនធ្វើបាបអ្នកទន់ខ្សោយ មិនបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិ ។ ទី២ ត្រូវកសាងអំពើល្អជូនជាតិ ជូនប្រជាពលរដ្ឋដោយស្មោះ ។ និងទី៣ ត្រូវលុបបំបាត់នូវការលោភលន់ កេងប្រវ័ញ្ច ពុករលួយ មិនប្រើអំពើហិង្សា មិនវង្វេង អំណាច និងមិនត្រូវវង្វេងក្នុងការបម្រើបរទេស ។ ( សម្លេង )
គណបក្សសង្គ្រោះជាតិ គឺបានរក្សានូវគោលជំហ៊រឥតងាករ៉េ ដោយមិនក្បត់ឆន្ទៈរបស់ពលរដ្ឋ
និង តម្កល់ផលប្រយោជន៏របស់ជាតិ និងពលរដ្ឋជាធំ ។ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ
នៅបន្ទាប់ពីសម្រេចក្នុងការចូលភា ដែលជារបត់នយោបាយថ្មីរបស់គណបក្ស ធ្វើការតវ់ា ស្វែងរកអន្តរាគមន៏ជូនពលរដ្ឋ
គឺគណបក្សសង្គ្រោះជាតិ បានបំពេញភារកិច្ចការងារជាប្រយោជន៏សម្រាប់ពលរដ្ឋ
និងជាតិជាច្រើន តាមរយៈការតស៊ូមតិក្នុងសភា
និងការអន្តរាគមន៏ រកដំណោះស្រាយ ដោយផ្ទាល់ដល់ពួកគាត់ ដោយមិនគិតពីប្រយោជន៏របស់ខ្លួនឡើយ
។
ទាំងនេះគឺជា ឆន្ទៈ មនសិការ អ្នកនយោបាយ ដែលបំរើពលរដ្ឋ និងជាតិ យ៉ាងពិតប្រាកដ ៕
No comments:
Post a Comment
yes