ប្រជាពលរដ្ឋខ្មែរ ចំនួន៣ជំនាន់ជាប់ៗគ្នា
ចាប់តាំងពីឆ្នាំ១៩៧០រហូតមកទល់និងពេលបច្ចុប្បន្ន ការស់នៅគឺស្ថិតក្នុងអស្ថេរភាពសង្គម
ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋរស់រងទុក្ខលំបាកវេទនា រកទីបញ្ចប់គ្មាន ។
កត្តាទាំងនេះ គឺបណ្តាលមកពីប្រទេសកម្ពុជា ចំនួន៣ជំនាន់នោះ
គឺមានតែការផ្លាស់ប្តួរមនុស្សជា អ្នកដឹកនាំ
ចំណែកការផ្លាស់ប្តូរគោលនយោបាយក្នុងការដឹកនាំប្រទេសគឺមិនមានទាល់តែសោះ ។
ជាក់ស្តែងកាលពីអំឡុងឆ្នាំ១៩៧០ សម័យសង្គមរាស្រ្តនិយម លោក លន់ ណុល
បានធ្វើរដ្ឋប្រហារដោយបង្ហូរឈាម ទំលាក់សម្តេចឪ ក្រោយមកនៅឆ្នាំ១៩៧៥ ខ្មែរក្រហម
ប៉ុលពត បានទំលាក់ លន់ ណុល ដោយកាន់កាប់អំណាចបន្ត ហើយនៅឆ្នាំ១៩៧៩ មានខ្មែរ១ក្រុមទៀត
ដែលដឹកនាំប្រទេសរហូតមកទល់ និងពេលបច្ចុប្បន្ននេះ បានរត់ទៅពឹងយួន ដើម្បីទំលាក់
ប៉ុល ពត ។
សរុបសេចក្តីមក ការផ្លាស់ប្តូរ៣ជំនាន់នៅកម្ពុជា
គឺមានតែការផ្លាស់ប្តូរមនុស្សជាមេដឹកនាំ រីឯការ
ផ្លាស់ប្តូរគោលនយោបាយនៃការដឹកនាំគឺគ្មានទាល់តែសោះ ដែលធ្វើឲ្យរបបផ្តាច់ការនៅតែកើត
មានដដែលជាដដែល អំពើពុករលួយកាន់តែចាក់ឬសយ៉ាងជ្រៅ ការរំលោភសិទ្ធិមនុស្សកាន់តែ
មានសភាពធ្ងន់ធ្ងរឡើងៗ ។
នេះគឺជាការស្រាយបំភ្លឺជូនជនរួមជាតិ ដែលជាម្ចាស់ឆ្នោត ពីសំណាក់លោកអនុប្រធាន
កឹម សុខា ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនាពេលថ្មីៗ ដោយលោកអនុប្រធាន បានថ្លែងទៀតថា
គោលការណ៏គណបក្សសង្គ្រោះជាតិ ចង់បានការផ្លាស់ប្តូរមួយដែលពិតប្រាកដ
គឺជាផ្លាស់ប្តូរទាំងអ្នកដឹកនាំ និងការផ្លាស់ប្តូរទាំងគោលនយោបាយ ដើម្បីធ្វើឲ្យជាតិមានការរីកចំរើន
ពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ មានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ។ ( សម្លេង )
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ សម្រេចក្នុងការចូលសភា
គឺដើម្បីចង់បានការផ្លាស់ប្តូរមួយដ៏ពិតប្រាកដជូនម្ចាស់ឆ្នោត នោះគឺការផ្លាស់ប្តូរ
គជប ដើម្បីឲ្យ គជប ក្លាយទៅជា គជប ឯករាជ្យ គ្មានការលួចបន្លំ
បោះឆ្នោតប្រព្រឹត្តទៅតាមឆន្ទៈរបស់ពលរដ្ឋ ដែលឥឡូវ
ការតវ៉ាទាមទាររបស់គណបក្សសង្គ្រោះជាតិ ដើម្បីឆ្លើយតបតាមការចង់បានរបស់ម្ចាស់ឆ្នោត
គឺទទួលបាន១ដំណាក់កាលហើយ ដែលនេះការផ្តាស់ប្តូរនយោបាយនៅកម្ពុជា
បានបោះជំហ៊ានទៅមុខបន្តិចម្តងៗ ក្រោយពីគណបក្សសង្គ្រោះជាតិ ចូលសភា ដែលជាការតស៊ូមតិ
ដើម្បីឲ្យមានការផ្លាស់ប្តូរតាមបែបអហិង្សា ។ ( សម្លេង )
គណបក្សសង្គ្រោះជាតិ មិនដែលក្បត់ឆន្ទៈពលរដ្ឋម្តងណានោះឡើយ ហើយរាល់សកម្មភាព
ការតវ៉ា គឺដើម្បីបំរើ ឆ្លើយបតាមតម្រូវការ និងការចង់បានរបស់ពលរដ្ឋដែលជាជនរងគ្រោះ ជាម្ចាស់ឆ្នោត
ម្ចាស់អំណាច ។
ការផ្លាស់ប្តូរ គជប នៅពេលនេះ គឺជាសញ្ញា នៃការប្តូរទាំងអ្នកដឹកនាំ
និងគោលនយោបាយ នៅកម្ពុជា សម្រាប់ជាប្រយោជន៏ដល់ពលរដ្ឋ និងប្រទេសជាតិ ក្នុងការឆ្ពស់ទៅរកលទ្ធិប្រជាធិបតេយ្យ
ការគោរពសិទ្ធិមនុស្សយ៉ាងពេញលិញពិតប្រាកដ ៕
No comments:
Post a Comment
yes