ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន អស់រយៈពេលជាង៣៤ឆ្នាំមកនេះ គឺគ្មានការទទួលខុសត្រូវឡើយ
ចំពោះបញ្ហាដែលខ្លួនបានធ្វើ និងករណីដែលកើតឡើងដល់ប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិ ។
កត្តាទាំងនេះ ត្រូវបានសង្គមស៊ីវិល ពិសេសប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត
ធ្វើការថ្កោលទោស ធ្ងន់ៗមកលើគណបក្សមួយនេះ រហូតដល់ការបោះឆ្នោតអាណត្តិទី៥
កាលពីថ្ងៃទី២៨ កក្កដា ២០១៣ កន្លងមក ពលរដ្ឋបានផ្លាស់ប្តូរ និងលែងផ្តល់ទំនុកចិត្ត
ដោយសារតែការគ្មានការទទួល ខុសត្រូវរបស់មេដឹកនាំគណបក្សប្រជាជន ។
កាលនោះ ប្រជាពលរដ្ឋបានផ្ញើរសេចក្តីទុកចិត្ត បោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ
ដើម្បីដឹកនាំរដ្ឋាភិបាល តែជាអកុសលដោយសារតែ គជប មិនឯករាជ្យ បានលួចបន្លំសម្លេងឆ្នោត
ហើយ យកទៅបង្គ្រប់ឲ្យគណបក្សប្រជាជន ដើម្បីបានដឹកនាំប្រទេស កាន់អំណាចបន្ត ដែលលទ្ធផល
ចេញមក ដូចអ្វីដែលលោករដ្ឋមន្រ្តី១រូបក្នុងជួរគណបក្សប្រជាជន ធ្វើការប្រកាសមុនការបោះឆ្នោត
គឺ៦៨ ទល់និង ៥៥ កៅអី ។
មានន័យថា គេបានរៀបចំជាស្រេច គណបក្សប្រជាជន សម្រាប់អាណត្តិទី៥ គឺដាច់ខាតត្រូវតែគ្រប់គ្រងអំណាចបន្ត
ដើម្បីច្បាមយកផលប្រយោជន៏ ដែលកើតចេញពីអំពើពុករលួយ ក្រោមការ ដឹកនាំរបស់ខ្លួន ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត នាពេលកន្លងមកថ្មីៗនេះ លោកប្រធាន សម
រង្ស៊ី លើកឡើងថា មេដឹកនាំដែលល្អ គឺជាមេដឹកនាំដែលគិតគូរប្រយោជន៏ជាតិ និងពលរដ្ឋ ហើយមាន
ការទទួលខុសត្រូវ លើគ្រប់បញ្ហាទាំងឡាយដែលបានកើតមានឡើង ចំពោះប្រជាពលរដ្ឋ និងប្រ
ទេសជាតិ ។
លោកប្រធាន សម រង្ស៊ី ថ្លែងទៀតថា តែជាការសោកស្តាយ មេដឹកនាំកម្ពុជាសព្វថ្ងៃ
គឺជាមេដឹកនាំដែលគ្មានមនសិកាជាតិ ធ្វើអ្វីដើម្បីផលប្រយោជន៏របស់ខ្លួន
ហើយគ្មានសមត្ថភាពក្នុងការដោះ ស្រាយរាល់បញ្ហាជូនពលរដ្ឋដែលជាម្ចាស់ឆ្នោត ។ លោកថា
បើមេដឹកនាំដែលគ្មានសមត្ថភាព បែបនេះ គួរតែចុះចេញទៅ ហើយឲ្យអ្នកដែលមានសមត្ថភាពគ្រប់គ្រាន់មកដឹកនាំវិញ
ដើម្បីជា ប្រយោជន៏របស់ពលរដ្ឋ និងប្រទេសជាតិរបស់យើង ។ ( សម្លេង )
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះ ជានិច្ចជាកាល តែងតែចេញមុខ ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ
ហើយមានការទទួលខុសត្រូវខ្ពស់ ចំពោះសកម្មភាពការងាររបស់ខ្លួន ដើម្បីប្រយោជន៏ ពលរដ្ឋ
និង សង្គមជាតិ ក្នុងដំណើរខ្ពស់ទៅរកការផ្លាស់ប្តូរ ៕
No comments:
Post a Comment
yes