សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 9, 2015

គណបក្សសង្គ្រោះជាតិពង្រីកសាខាគណបក្សនៅក្រៅប្រទេសមួយចំនួនបន្ថែមក្រោយទទួលបានការគាំទ្រកាន់តែខ្លាំងពីខ្មែរក្រៅប្រទេស

លោកអនុប្រធាន កឹម សុខា ពេលវិលមកដល់ព្រលានយន្តហោះ
ដោយ៖វីរជន

គណបក្សសង្គ្រោះជាតិ ទាំងក្នុងនិងក្រៅប្រទេសនាពេលបច្ចុប្បន្ន បាននិងកំពុងទទួលបានការគាំ ទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពល រដ្ឋ ព្រោះពួកគាត់មើលឃើញថា មានតែគណបក្ស សង្គ្រោះជាតិ តែ មួយប៉ុណ្ណោះ ដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិរបស់យើង ។

មិនបានប៉ុន្មាននាទី ក្រោយវិលមកដល់ប្រទេសកម្ពុជាវិញ លោកអនុប្រធាន កឹម សុខា បានមាន ប្រសាសន៏ថា គណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសនាពេលនេះបាននិងកំពុងទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនខ្មែរនៅក្រៅប្រទេស ដោយក្នុងនោះគណបក្សបានធ្វើការពង្រីក សាខាគណបក្សបន្ថែមនៅតាមបណ្តាទីក្រុង និងរដ្ឋ នៃប្រទេសផ្សេងៗ ដោយមិនដូចអ្វីដែលគេបានលើកឡើងថា គណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសលែងមានប្រជាប្រិយភាព ការគាំទ្រពីសំណាក់ខ្មែរនៅក្រៅប្រទេសនោះ ។ 


ដោយឡែកចំពោះការខិតខំប្រឹងប្រែងរបស់សកម្មជនគណបក្សសង្គ្រោះជាតិ អ្នកស្នេហាជាតិ ដែលកំពុងធ្វើការតស៊ូនៅកម្ពុជា ត្រូវបានលោកអនុប្រធាន កឹម សុខា មានប្រសាសន៏ថា គឺមិននៅឯកការឡើយ ដោយពលរដ្ឋខ្មែរនៅក្រៅប្រទេស នៅតែបន្តការគាំទ្រដល់សកម្មភាពរបស់ពួកគាត់ ដែលធ្វើដើម្បីទាមទារសិទ្ធិ សេរីភាព លទ្ធិប្រជាធិប តេយ្យ ពិសេសការចង់ឲ្យមានការផ្លាស់ ប្តូរនៅកម្ពុជានោះ ។

ដូចគ្នានេះ នៅវេលាម៉ោង២រសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥នេះ លោកអនុប្រធាន កឹម សុខា អមដោយតំណាងរាស្រ្តគណបក្ស សង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្ស ជាច្រើនរូបទៀត នឹងអញ្ជើញទៅជួបសួរសុខទុក្ខថ្នាក់ដឹកនាំ និងសកម្មជនគណបក្ស ដែលជាប់ឃុំនៅពន្ធនាគារព្រៃស យ៉ាងអយុត្តិធម៌ ចំនួន១៥រូប ។

គួរជំរាបថា លោកប្រធាន សម រង្ស៊ី នឹងវិលមកកាន់មាតុប្រទេសវិញនាពេលខាងមុខនេះ ក្រោយ ដំណើរបំពេញបេសកកម្មរបស់លោកជាមួយលោកអនុប្រធាន កឹម សុខា នៅប្រទេសអូស្ត្រាលី និងប្រទេសញ៉ូហ្សែ ឡែន ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយអមមកជាមួយនូវវិភាគទានទូរទស្សន៏ ព្រះអាទិត្យ ប្រមាណជាង១០ម៉ឺនដុល្លាសហរដ្ឋអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់ដំណើរផ្សាយទូរទស្សន៏ ព្រះអាទិត្យ នៅចុងឆ្នាំ២០១៥នេះ ៕  

No comments:

Post a Comment

yes