សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 21, 2015

លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងតែស្ថិតនៅក្នុងវង្វង់គ្រោះថ្នាក់ ខណៈប្រទេសភូមា កំពុងបោះជំហ៊ានទៅរកលទ្ធិប្រជាធិបតេយ្យ

ដោយ៖វីរជន
ប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា លទ្ធិប្រជាធិបតេយ្យនៃប្រទេសនេះ បាននិងកំពុងដើរ​ថយក្រោយ និងស្ថិតនៅក្នុងរង្វង់គ្រោះថ្នាក់ ក្រោមរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជា ជន មានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។

ការធ្លាក់ចុះ នៃរបបលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយពីរដ្ឋាភិបាល ដែលដឹកនាំដោយគណ​បក្សប្រជាជន បានធ្វើការរឹតត្បឹតសេរីភាពនៃការបញ្ចេញមតិ ការជួបជុំរបស់ប្រជាពលរដ្ឋ ការប្រើ ហិង្សាលើពលរដ្ឋរងគ្រោះទន់ខ្សោយ ការបំបិតសិទ្ធិសេរីភាព របស់គណបក្សប្រឆាំង សង្គម​ស៊ីវិល ដែលធ្វើការជុំវិញសិទ្ធិមនុស្ស ជាដើម ។

ជាមួយគ្នានេះ កត្តាដែលរឹតតែបង្ហាញ អោយឃើញពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​កាន់តែធ្ងន់ធ្ងរ និងស្ថិតនៅក្នុងរង្វង់គ្រោះថា្នក់បំផុតនោះ គឺក្រោយ​ការប្រើអំ​ពើហិង្សា​យ៉ាង​ឃោរ​ឃៅ ព្រៃផ្សៃ មកលើអ្នកតំណាងរាស្រ្តគណបក្ស សង្គ្រោះជាតិ ចំនួន២រូប គឺលោក គង់ សភា និងលោក ញ៉យ ចំរើន កាលពីថ្ងៃទី២៦ តុលា ដោយក្រុម​បាតុការ​ដែលគាំ​ទ្រគណ​បក្ស​ប្រ​ជា​ជន ដែលរហូតមក​ទល់និងថ្ងៃនេះ សមត្ថកិច្ច​នៅមិនទាន់ចាប់ជនដៃដល់ និងអ្នកនៅពី​ក្រោយ​ខ្នង​យក​មកផ្តន្ទា​ទោស​នៅឡើយទេ ក្រៅពីជន៣រូប​ ដែលបានចូលខ្លួនមកសារភាពចំ​ពោះ​សមត្ថ​កិច្ច ក្រោយការអំពាវ​នាវ​របស់លោក ហ៊ុន សែន ។


មួយវិញទៀត ករណីនៃការដកតំណែង លោកអនុប្រធាន កឹម សុខា ចេញពីអនុប្រធានទី១ នៃ​រដ្ឋ​សភា ក្រោមការបោះឆ្នោតទម្លាក់ដោយសម្លេងឯកតោភាគី ៦៨លើ៦៨សម្លេង របស់បក្ស​ប្រ​ជា​ជន​ និងការប្រជុំអចិន្ត្រៃយ៏នៃរដ្ឋសភា សម្រេចដោយឯកច្ឆ័ន គ្មានការប្រជុំសភាពេញអង្គ ក្នុង​ការ​ដកបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិសភា រួមទាំងការលប់ឈ្មោះ​លោកប្រធាន សម រង្ស៊ី ចេញពីបញ្ជី​ឈ្មោះ​តំណាងរាស្រ្ត អាណត្តិទី៥ ក្រោយតុលាការ ចេញដីកាចាប់ខ្លួនលោកប្រធាន តាមបណ្តឹង​របស់ លោក​ ហោ ណាំហុង ដែលមានអាយុកាលជាង៧ឆ្នាំ និងត្រូវបានរលត់​តាំងពីឆ្នាំ២០​១៣​មក​ ក្រោមព្រះរាជទានទោសពីព្រះមហាក្សត្រ ។

ដូចគ្នានេះដែរ កាលពីថ្ងៃទី២០ វិច្ឆិកា​ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កោ វណ្ឌី ក៏បានចេញដីកាបង្គាប់អោយលោកប្រធាន សម រង្ស៊ី ចូលខ្លួនឆ្លើយបំភ្លឺលើករណីថ្មីមួយ ទៀត ដោយចោទ ពីបទ សមគំនិតក្នុងអំពើ ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែង និង​ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តិនៅរាជធានីភ្នំពេញ កាលពីថ្ងៃ​ទី១២​និង១៣ សីហា ២០១៥ ទាក់ទងករណីលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ដែលរូបលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៥ សីហា ក្រោយការសាកសួរ លោក ហុង សុខហួរ​​ នៅថ្ងៃទី១៦​សីហា ត្រូវតុលាការបញ្ជារអោយ​ឃុំខ្លួនបណ្តុះអាសន្ន​នៅពន្ធនា​គារ​ព្រៃស រហូត​មក​ទល់ពេលនេះ មានរយៈពេលជាង៣ខែមកហើយ ដែលអ្នកតាម​ដានស្ថាន​ការណ៏​នយោបាយ អ្នក​ច្បាប់ និងមន្រ្តីសិទ្ធិមនុស្ស ចាត់ទុកថារឿងនេះ គឺជារៀង​នយោ​បាយ​សុត​សាត​ ដែល​គណ​បក្ស​កាន់អំណាច ចង់បង្ករបញ្ហាកាន់តែស្មុកស្មាញ មកលើគណបក្ស​សង្គ្រោះ​ជាតិ​នោះ ។

កត្តាទាំងនេះហើយ បង្ហាញពីការដើររថក្រោយ នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោមការ​ដឹក​នាំរបស់គណបក្សប្រជាជន ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដោយក្នុង​នោះ​សូម្បី​តែ ឧបការី​រង ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក កាលពីពេលថ្មីៗនេះ ក៏បានលើកឡើង​ផងដែរ​ថា ប្រទេស​កម្ពុជាកំពុង​ស្ថិត​ក្នុង​ចំណោមប្រទេស​ ដែល​ដើរ​ថយ​ក្រោយ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​ភូមា​កំពុង​តែ​បោះជំហា ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ
ដូច្នេះ ដើម្បីស្តាលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា អោយមានភាពល្អប្រសើរ លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម​ សុខា ក្នុងដំណើរបំពេញបេសកកម្មការងារនៅក្រៅប្រទេស ក៏បាន និង កំពុងស្វែងរកអន្តរាគមន៏ ពីអន្តរជាតិ ដោយធ្វើយ៉ាងណា អោយរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ងាកមកគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយបញ្ចប់​ការធ្វើទុក្ខបុកម្នេញ​លើ​អ្នក​នយោបាយ សកម្មជនគណបក្សប្រឆាំង ប្រជាពលរដ្ឋរងគ្រោះ ក្រីក្រទន់ខ្សោយ រួមទាំង​សកម្ម​ជន សិទ្ធិមនុស្ស ដីធ្លី និងសង្គមស៊ីវិល ដែលធ្វើការលើផ្នែកសិទ្ធិពលរដ្ឋជាដើម ស្រប​តាម​ស្មារតី​នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១ ផងដែរ ៕

No comments:

Post a Comment

yes