ដោយ៖វីរជន
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
ដែលត្រូវបានគណបក្សចាត់តាំង ដើម្បីជួបជជែកការងារជា មួយលោកប្រធាន សម រង្ស៊ី
និងលោកអនុប្រធាន កឹម សុខា នៅថ្ងៃទី២០ វិច្ឆិកានេះ ពួកគាត់បាន
នាំយកកិច្ចការងារមួយចំនួន ដើម្បីជជែកពិភាក្សាជាមួយលោកប្រធាន និងលោកអនុប្រធាន ។
ក្នុងជំនួបរវាងថ្នាក់ដឹកនាំគណបក្សពីទីក្រុងភ្នំពេញ
ដែលរួមមាន លោក អេង ឆៃអ៊ាង លោក សុន ឆៃ និងលោក យ៉ែម បុញ្ញប្ញទ្ធិ ជាមួយលោកប្រធាន សម
រង្ស៊ី និងលោកអនុប្រធាន កឹម សុខា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្នាក់ដឹកនាំបានសម្រេចការងារជារួមចំនួន៣ចំណុចធំៗ
ទី១.ស្ដាប់របាយការណ៍ និងការវាយតម្លៃរបស់តំណាងថ្នាក់ដឹកនាំគណបក្សមកពីទីក្រុងភ្នំពេញអំពីស្ថានការណ៏
នយោបាយ ក្នុងស្រុកបច្ចុប្បន្ន ។ ទី២.លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា
ជម្រាបជូនថ្នាក់ដឹកនាំ អំពីស្ថានភាពនយោបាយអន្ដរជាតិ ដែលពាក់ព័ន្ធស្ថានការណ៍ស្រុកខ្មែរបច្ចុប្បន្ន
។ ទី៣. ក្រោយការពិភាក្សា ថ្នាក់ដឹកនាំគណបក្ស បានសម្រេចលើកសំណើយុទ្ធសាស្រ្ដនយោបាយ
និងផែនការសកម្មភាព រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ដើម្បីដាក់ជូនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
ពិនិត្យ សម្រេច និងអនុវត្ត ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏គណបក្ស ។
គួរជំរាបជូនថា
វត្តមានរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅប្រទេសហ្វីលីពីន ពេលនេះ
មិនត្រឹមតែជួបពិភាក្សាការងារ ផែនការណ៏សកម្មភាពដូចខាងលើប៉ុណ្ណោះទេ គឺដើម្បីស្វែងរកការ
អន្តរាគមន៏ការទូតនានាផងដែរ ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
និងស្ថេរភាពនយោ បាយឲ្យមានភាពល្អប្រសើរឡើងវិញ ពិសេស ការរៀបចំផែនការណ៏ សកម្មភាព យុទ្ធសាស្រ្ត
របស់គណបក្សដែលត្រូវធ្វើបន្ត
ក្នុងដំណើរឆ្ពស់ទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរ ៕
No comments:
Post a Comment
yes